ការអភិវឌ្ឍកោះត្រល់

នាយករដ្ឋមន្ត្រីវៀតណាម ជំរុញឱ្យពន្លឿនការអភិវឌ្ឍកោះត្រល់ ដើម្បីប្រែក្លាយកោះនេះទៅជាគោលដៅទេសចរណ៍ឋានសួគ៌លំដាប់ពិភពលោក


នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានជំរុញឱ្យពន្លឿនការអភិវឌ្ឍកោះ Phu Quoc ឬ ដែលខ្មែរស្គាល់ច្បាស់ថា កោះត្រល់ ដើម្បីប្រែក្លាយកោះនេះទៅជាគោលដៅទេសចរណ៍ឋានសួគ៌ឈានមុខគេ ដែលត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក។
ការអភិវឌ្ឍកោះត្រល់
ដោយ

ថ្លែងក្នុងសន្និសីទស្ដីពីគម្រោងអភិវឌ្ឍន៍កោះ Phu Quoc ឬ កោះត្រល់ ក្នុងខេត្តគៀនយ៉ាង (Kien Giang) នៃតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) បានជំរុញឱ្យពន្លឿនការអភិវឌ្ឍកោះខាងលើនេះ ដើម្បីពង្រីកសក្តានុពលរបស់កោះនេះ ឱ្យកាន់តែល្បីរន្ទឺពាសពេញពិភពលោក។

ដោយសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់ និងសក្តានុពលរបស់កោះត្រល់ លោក ផាម មិញជីញ (Pham Minh Chinh) បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យន្តការ និងគោលនយោបាយជាច្រើនត្រូវបានដាក់ចេញ ដើម្បីជំរុញការអភិវឌ្ឍកោះដ៏សែនស្រស់ស្អាតមួយនេះឱ្យកាន់តែឆាប់រហ័ស។

លោកបានបន្តទៀតថា កោះនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន និងបានសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ ហើយហេដ្ឋារចនាសម្ព័ន្ធលើកោះនេះត្រូវបានធ្វើឱ្យប្រសើរឡើងជាលំដាប់។

លោក ផាម មិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍកោះត្រល់ គឺមិនមែនត្រឹមតែជាភារកិច្ចរបស់កោះនេះខ្លួនឯង និងខេត្តគៀនយ៉ាង ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកិច្ចការសម្រាប់ប្រទេសវៀតណាម ទាំងមូលផងដែរ។

លោកបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធប្តេជ្ញាចិត្តកាន់តែមោះមុតដើម្បីប្រែក្លាយកោះត្រល់ ទៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍ធម្មជាតិគុណភាពខ្ពស់ ទេសចរណ៍សមុទ្រ និងជាកន្លែងរស់នៅជាទីមនោរម្យដែលត្រូវបានរំពឹងថានឹងជួយផ្សព្វផ្សាយអំពីប្រទេសវៀតណាម នៅលើផែនទីទេសចរណ៍ពិភពលោកឱ្យកាន់តែទូលំទូលាយ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចំនួន១៤ រួមទាំងកម្ពុជា ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមសហការគ្នាជាមួយមូលនិធិវិនិយោគអាកាសធាតុ (CIF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំកម្មវិធីផ្លាស់ប្ដ…

ធនាគារពិភពលោកថា អាស៊ីទទួលបានកំណើនប្រសើរជាងឆ្នាំ២០២៣

ព័ត៌មាន
ធនាគារពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានព្យាករថា នៅឆ្នាំនេះអាស៊ីនឹងទទួលបានកំណើនសេដ្ឋកិច្ចមួយ ដែលមានលក្ខណៈប្រសើរ និងលឿនជាងឆ្នាំ២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ