Advertisement
ដីធ្លី-​រតនគិរី

ប្រយ័ត្នប្រយែង បើ​ចង់​ទិញ​ដី​ធ្វើ​ចម្ការ​នៅ​ខេត្ត​រតនគិរី!


មន្ត្រី​ជំនាញ​សុរិយោដី​និង​ពាណិជ្ជករ​ក្នុង​ប្រទេស​កម្ពុជា បញ្ជាក់​ថា វិស័យ​ដីធ្លី​របស់​កម្ពុជា​កំពុង​តែ​បន្ត​មាន​ហាង​ឆេង​នៅ​ឡើយ។ ដីធ្លី​មាន​ទីផ្សារ​បែប​នេះ​ហើយ ទើប​បណ្តាល​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ផ្អើល​ទៅ​ទិញ​ដី ស្ទើរ​គ្រប់​ទី​កន្លែង​មិន​ថា​នៅ​ទីក្រុង ជនបទ ស្រុកស្រែ ឬ​ដី​ចម្ការ។ នៅ​ខេត្ត​រតនគិរី​ឯណោះ​វិញ ក៏​មាន​ការ​ផ្អើល​ទៅ​ទិញ​ដី​ចម្ការ​ដែរ គឺ​ទិញ​ដោយ​ទាំង​ដី​ក្នុង​ឧទ្យាន​ជាតិ​ផង។
ជនជាតិ​ដើម​ភាគ​តិច​លក់​ដូរ​បន្លែ​នៅតាម​ដង​ផ្លូវ ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី។ អាជ្ញាធរ​ខេត្ត​រតនគិរី​ព្រមាន​ចំពោះ​ការទិញ​លក់​ដី​ចម្ការ​ដោយ​ខុស​ច្បាប់។ រូបថត៖ ហេង ភារម្យ
ដោយ
Advertisement

សាលា​ខេត្ត​រតនគិរី ចេញ​លិខិត​ជូនដំណឹង​បន្ទាន់​មួយ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​នេះ ដើម្បី​រំឭក​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​ដី​ចម្ការ​ក្នុង​ខេត្ត​ឱ្យ​ប្រុង​ប្រយ័ត្ន ក្រែង​ខាត​បង់​លុយ​កាក់ ខាត​ពេល​វេលា និង​រហូត​ដល់​ជាប់​ទោស​ទណ្ឌ​ផង។

ខេត្ត​រតនគិរី មាន​តំបន់​ការពារ​ធម្មជាតិ​សំខាន់ៗ​ចំនួន​៥ រួម​មាន ៖ ឧទ្យានជាតិ​វីរៈជ័យ ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ឧទ្យាន​ជាតិ​អូរ​យ៉ាដាវ ឧទ្យាន​ជាតិ​វ៉ឺនសៃ សៀមប៉ាង និង​តំបន់​ការពារ​ធម្មជាតិ​បឹង​យក្ស​ឡោម។  

ឧទ្យាន​ជាតិ​វីរៈជ័យ ស្ថិត​ក្នុង​ខេត្ត​រតនគិរី និង​ស្ទឹងត្រែង មាន​ផ្ទៃដី ៣៣២.៥០០​ហិកតា។ ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ស្ថិត​នៅ​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ដែល​មាន​ផ្ទៃដី ២៥០.០០០ ហិកតា។ ឧទ្យានជាតិ​អូរ​យ៉ាដាវ មាន​ផ្ទៃ​ក្រឡា​ជាង ១​សែន​ហិកតា។ ឧទ្យាន​ជាតិ​វ៉ឺនសៃ​-សៀមប៉ាង ស្ថិត​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​រតនគិរី មាន​ផ្ទៃ​ដី ៥៧.​៤៦៩​ហិកតា។ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង បឹង​យក្ស​ឡោម មាន​ផ្ទៃ​ដី​សរុប ២២៥​ហិកតា ស្ថិត​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី ។

ចៅហ្វាយ​ខេត្ត​រតនគិរី លោក ថង សាវុន បញ្ជាក់​ក្នុង​លិខិត​ជូន​ដំណឹង​ថា រដ្ឋបាល​ខេត្ត​នឹង​អនុវត្ត​នូវ​វិធានការ​ដោយ​ទាត់​ចោល​នូវ​លិខិត​ទាំង​ឡាយ ដែល​ទិញ​លក់ ឬ​ផ្ទេរ​កម្មសិទ្ធិ​ដី​ព្រៃ​ឬ​ដី​ក្នុង​តំបន់​ការពារ​ទាំង​អស់។ លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ទាំង​នោះ នឹង​ត្រូវ​ប្រមូល​កម្ទេច​ចោល និង​ធ្វើ​មោឃភាព​តាម​នីតិ​វិធី​ច្បាប់ ចំណែក​អ្នក​រុករាន​ទន្ទ្រាន​ដី​ក៏​ត្រូវ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដែរ។

បច្ចុប្បន្ន​នេះ ដី​ចម្ការ​នៅ​ខេត្ត​រតនគិរី មាន​តម្លៃ​ចាប់​ពី ១​ពាន់​ដុល្លារ រហូត​ដល់ ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ហិកតា។ ហាង​ឆេង​នេះ​កើន​ឡើង​ជិត ១០​ដង​បើ​ធៀប​នឹង​កាល​ពី​ទសវត្សន៍​មុន។ ហាង​ឆេង​ឡើង​បែប​នេះ​ហើយ ទើប​មាន​ការ​រុករាន​ដីធ្លី​យក​ធ្វើ​កម្មសិទ្ធិ នៅ​ខេត្ត​រតនគិរី នៅ​តែ​កើត​មាន។ តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​រតនគិរី កំពុង​ញាំញីរ​ដោយសារ​ទំនាស់​ដីធ្លី​ដែល​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ៕

Advertisement



អត្ថបទបន្ទាប់


គម្រោង​ព្រលាន​យន្តហោះ​ប៉ោយប៉ែត ចាប់​បើក​ការ​សិក្សា​ឡើង​វិញ ក្រោយ​ផ្អាក​ជាង​១០​ឆ្នាំ

ព័ត៌មាន
ក្រោយពី​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក គម្រោង​សាង​សង់​ព្រលាន​យន្តហោះ​ប៉ោយប៉ែត បាន​ប្រកាស​ចាប់​ផ្ដើម​ដំណើរការ​ការ​ស...

ទីសត្តឃាត​​គោ​អូស្ត្រាលី​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ប្រកាស​បើក​ឡើង​វិញ​ដើម​ឆ្នាំ​២០១៩ បន្ទាប់​​ពី​បិទ​ទ្វារ​ជាង​មួយឆ្នាំ

ព័ត៌មាន
ទីសត្តឃាត​គោ​អូស្ត្រាលី​ដ៏ធំជាង​គេ​បំផុតនៅ​កម្ពុជា ​វិនិយោគដោយ​ក្រុមហ៊ុន SLN Meat Supplies Pty Ltd. ដែល​បាន​បិទ​ទ្វារ​មួយ​រយៈ​កន្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ