អចលនទ្រព្យ-​ពុះ​ដី​ឡូត៍

អ្នក​ជំនាញ​កំពុង​ព្រួយ​បារម្ភ​ពី​កំណើន​គម្រោង​ពុះ​ដី​ឡូត៍​លក់​យ៉ាង​គំហុក


ក្រុម​អ្នក​ជំនាញ​និង​អ្នក​អភិវឌ្ឍ​​នៅ​ក្នុង​វិស័យ​សំណង់ អចលន​ទ្រព្យ នៅ​កម្ពុជា បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​រីក​ដុះដាល​យ៉ាង​គំហុក​នៃ​គម្រោង​ពុះ​ដី​ឡូត៍​លក់​មាន​គ្រប់​ទីកន្លែង ខណៈ​គម្រោង​ប្លង់​គោល​ហាក់​មិន​ទាន់​កំណត់​ច្បាស់​លាស់​នៅ​ឡើយ។
មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...
ដោយ

ជា​ការ​បង្ការ​និង​ទប់ស្កាត់​ការ​ពុះ​ដី​ឡូត៍​យ៉ាង​អនាធិបតេយ្យ អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ បាន​ទទូច​ទៅ​រាជ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ ឲ្យ​រួសរាន់​ពន្លឿន​ការ​រៀបចំ​ប្លង់​គោល សម្រាប់​ការ​អភិវឌ្ឍ​សំណង់ និង​ការ​ប្រើប្រាស់​ដី​ជា​យុទ្ធសាស្ត្រ ជៀសវាង​មាន​ហានិភ័យ​កើត​ឡើង​នា​ថ្ងៃ​អនាគត។

ជុំវិញ​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​នេះ លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា មាន​ការ​ព្រួយបារម្ភ​ចំពោះ​គម្រោង​ពុះ​ដី​ឡូត៍​ដែល​មិនទាន់​មាន​ជា​លក្ខណៈ​យុទ្ធសាស្រ្ត​បែប​នេះ គឺ​បន្ទាប់​ពី​មើល​ឃើញ​សន្ទុះ​នៃ​ការ​ចាប់​ផ្តើម​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​កាន់តែ​ច្រើន​ឡើងៗ នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​កើនឡើង​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ទី​ប្រជុំជន និង​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។


ទស្សនាវីដេអូទាក់ទងនឹង​ការពុះដីឡូត៍​លក់


លោក​ឧកញ៉ា ចេង ខេង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនវត្ថុ ស៊ី ភី អិល ផង​ដែរ​នោះ ក៏​បាន​បញ្ជាក់​អះអាង​ថា វិស័យ​សំណង់​និង​អចលន​ទ្រព្យ​បច្ចុប្បន្ន បាន​និង​កំពុង​ស្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ខ្លាំង​នៅ​ពេល​នេះ គឺ​ការ​ពុះ​ដី​ឡូត៍​អនាធិបតេយ្យ ខណៈ​ការ​រៀបចំ​ច្បាប់​និង​ការ​កំណត់​ប្លង់​គោល​សម្រាប់​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​លឿន​ ដូចការ​អភិវឌ្ឍ​ពុះ​ដី​ឡូតិ៍​នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​តែ​អះអាង​ថា សុខភាព​វិស័យ​សំណង់​និង​អចលន​ទ្រព្យ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​នៅ​តែ​បន្ត​អភិវឌ្ឍ​ខ្លាំង​ដដែល មិន​ថា ក្នុង​ទី​ក្រុង​ភ្នំពេញ ជាយ​រាជ​ធានី​ភ្នំពេញ នោះ​ទេ នៅ​តាម​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល ដូចជា ខេត្ត​ព្រះសីហនុ សៀមរាប បាត់ដំបង ក៏​កើន​ឡើង​ខ្លាំង​ផង​ដែរ។ 

រាល់​គម្រោង​សំណង់​អគារ​ខ្ពស់ៗ សំណង់​អគារ​ពាណិជ្ជកម្ម និង សំណង់​លំនៅដ្ឋាន​លក្ខណៈ​បុរី គឺ​កំពុង​អភិវឌ្ឍ​ខ្លាំង​បំផុត​ជាមួយនឹង​ភាព​ជឿជាក់​លើ​ស្ថិរភាព​នយោបាយ​និង​កំណើន​សេដ្ឋកិច្ច៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ពង្រីកការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុគ្រប់សាខាទូទាំងប្រទេស

ព័ត៌មាន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការវិនិយោគនៅក្នុង វិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា ហាក់បីដូចជា មានការកើនឡើងយ៉ាង…

សមាគម​ហាង​បញ្ចាំ​កម្ពុជា​ដើរ​តួនាទី​សំខាន់​អ្វី​ខ្លះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ?

ព័ត៌មាន
បើ​និយាយ​ពី​សមាគម​ហាង​បញ្ចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​ទាំង​អស់​គ្នា​ដែល​កំពុង​អាន​រឿង​នេះ​ប្រហែល​ជា​មិន​សូវ​ស្គាល់​នោះ​ទេ ថា​តើ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ