ផ្លូវដែក​ឡាវ-ចិន

ឡាវ ចាប់ផ្ដើមសាងសង់ស្ថានីយរថភ្លើង ដើម្បីភ្ជាប់ខ្សែរថភ្លើងជាមួយនឹងចិន


ប្រទេសឡាវ បានចាប់ផ្ដើមសាងសង់ស្ថានីយរថភ្លើងនៅក្នុងទីក្រុងវៀងចន្ទន៍ សម្រាប់ប្រើប្រាស់ជាមួយនឹងខ្សែរថភ្លើងតភ្ជាប់គ្នាជាមួយប្រទេសចិន ហើយបើទោះបីជាកំពុងជួបនឹងវិបត្តិកូវីដ-១៩យ៉ាងណាក្ដី រដ្ឋាភិបាលឡាវ នៅតែមានការរំពឹងទុកថា នឹងដាក់ឲ្យដំណើរការស្ថានីយរថភ្លើងនេះ នៅក្នុងឆ្នាំក្រោយនេះ។
ឡាវ ចាប់ផ្ដើមសាងសង់ស្ថានីយរថភ្លើង ដើម្បីភ្ជាប់ខ្សែរថភ្លើងជាមួយនឹងចិន (រូបភាព៖https://ejatlas.org)
ដោយ

គម្រោងយុទ្ធសាស្រ្ត​ផ្លូវដែករបស់ ប្រទេសទាំងពីរ គឺស្របទៅ​តាមគោលដៅ​របស់​ប្រទេស​នីមួយៗ ហើយវាជា​ការបន្ស៊ី​គ្នារវាង គម្រោងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវរបស់​ភាគីចិន និងយុទ្ធសាស្រ្ត​របស់​ភាគីឡាវ ក្នុងការប្រែក្លាយ​ពី​ប្រទេសឡាវ​ដីគោក​បិទជិត ទៅជា​ប្រទេស​មាន​ផ្លូវឆ្លងកាត់។

ប្រធានក្រុម​នៃ គណៈកម្មធិការ​គ្រប់គ្រង​គម្រោង​ផ្លូវដែកឡាវ-ចិន បានមាន​ប្រសាសន៍ថា​ គម្រោងនេះ នឹងជំរុញ​កំណើន​សេដ្ឋកិច្ច​ឡាវ ជួយពង្រឹង​គុណភាព​ជីវិតរបស់​ប្រជាពលរដ្ឋ​ឡាវ ជាពិសេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​នឹង​ប្រទេសចិន ឲ្យកាន់តែ​ប្រសើរឡើង។

ស្ថានីយ​រថភ្លើងថ្មីនេះ មានសមត្ថភាព​ផ្ទុកអ្នក​ដំណើរ​ជាង ២.៥០០​នាក់ ដែលមាន​ខ្សែរត់ពី​ ទីក្រុងវៀងចន្ទន៍ នៅភាគខាង​ត្បូង ទៅដល់​ទីក្រុង​បូថេន នៅភាគខាងជើង ហើយរថភ្លើង​អាចរត់​ក្នុងល្បឿន ១៦០គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដោយប្រើប្រាស់​ស្តង់ដារ​បច្ចេកទេស និងគ្រប់គ្រង​ដោយភាគីចិន។

សូមជម្រាបដែរថា គម្រោង​សាងសង់​ផ្លូវរថភ្លើងចិន-ឡាវ មានប្រវែង ៤១៤គីឡូម៉ែត្រ ចំណាយ​ដើមទុនជាង ៦ពាន់លាន​ដុល្លារអាមេរិក ដែលមកទល់​ពេលនេះ បញ្ចប់បាន ៩០% ហើយ ដោយបាន​ចាប់ផ្តើម​សាងសង់​ដំបូងកាល​ពីឆ្នាំ ២០១៦ និងគ្រោងដាក់ឲ្យ​ដំណើរការ​ជាផ្លូវ​ការ​នៅឆ្នាំ ២០២១ខាងមុខ៕

None



អត្ថបទបន្ទាប់


ថៃនាំចេញគ្រឿងអលង្ការកើនឡើងដល់ទៅ ១០៨% នៅ៥ខែដំបូង ឆ្នាំ២០២០

រយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ប្រទេសថៃ សម្រេចបានការនាំចេញគ្រឿងអលង្ការ និងគ្រឿងលម្អជាង ៩.៥០០លានដុល្លារអាមេរិក ដែលមានកំណើនជាង ១០៨% ធៀបនឹងព…

ប្រទេសថៃ មានសេដ្ឋកិច្ចដាំក្បាលចុះអាក្រក់ជាងគេបំផុតនៅអាស៊ី

ព្រោះតែវិបត្តិកូវីដ-១៩នៅឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចប្រទេសជាច្រើនត្រូវបានស្ថានប័នជំនាញៗជាច្រើន បានព្យាករថា ទំនងជាមិនមានការងើបឡើងទេ ប៉ុន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ