វិស័យដឹកជញ្ជូនវៀតណាម

ខ្សែរថភ្លើង Metro លើកដំបូងរបស់វៀតណាម នឹងបើកដំណើរការនៅឆ្នាំ២០២០នេះ


ខ្សែរថភ្លើងលើអាកាស ឬហៅថា Metro ដំបូងបង្អស់របស់វៀតណាម ដែលបានចំណាយថវិកាសាងសង់អស់ជិត១ពាន់លានដុល្លារអាមេរិកនោះ ត្រូវបានរំពឹងថា នឹងបើកប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងឆ្នាំនេះហើយ។ នេះបើតាមការរាយការណ៍មួយពីសារព័ត៌មានក្នុងស្រុកវៀតណាម VN Express។
ខ្សែរថភ្លើង Metro លើកដំបូងរបស់វៀតណាម នឹងបើកដំណើរការនៅឆ្នាំ២០២០នេះ (រូបភាព៖vietnamnet.vn)

ខ្សែរត់ភ្លើង​លើអាកាស Metro របស់វៀតណាមនេះ គឺមានចម្ងាយរត់​១៣គីឡូម៉ែត្រ និងមាន​ស្ថានីយ​ចំនួន​១២ កន្លែង។

គម្រោងនេះ ធ្លាប់បាន​ប្រកាសថា នឹង​បើកដំណើរការ​នៅខែ​មេសា​ឆ្នាំ២០១៩ ប៉ុន្ដែ ត្រូវបានខកខាន​ដោយសារតែ​បញ្ហាការវាយតម្លៃ​លើសុវត្ថិភាព។

ក្រុមហ៊ុន​ប្រឹក្សា​បារាំង Apave Certifier-Tricc បច្ចុប្បន្ននេះ កំពុង​ដឹកនាំ​ការត្រួតពិនិត្យ​លើ​ប្រព័ន្ធសុវត្ថិភាព​នៃខ្សែរថភ្លើងនេះ បន្ទាប់ពីក្រុមហ៊ុន​ម៉ៅការសាងសង់​របស់ចិន នឹង​ប្រគល់​គម្រោងនេះ ទៅឲ្យ​ក្រសួង​ដឹកជញ្ជូនវៀតណាម។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung កាលពីពេល​ថ្មីៗនេះ បាន​បញ្ជា​ឲ្យ​ក្រសួង​ដឹកជញ្ជូន ធ្វើយ៉ាងណា​បើកប្រតិបត្តិការ​ខ្សែរថភ្លើងនេះ ឲ្យបាន​នៅក្នុងឆ្នាំនេះ ខណៈដែល​ប្រជាជន​កំពុង​ត្រូវការប្រើប្រាស់ និងរងចាំ​ធ្វើដំណើរ​តាមរថភ្លើងនេះ យ៉ាងអន្ទះសារ។ 

មាន​បុគ្គលិក​រាប់រយនាក់​ បាន​ឈប់ធ្វើការ​ដោយសារតែ​ការពន្យារពេលនេះ ដោយគម្រោងផ្លូវរថភ្លើង​តម្លៃ​៨៦៨ លាន​ដុល្លារអាមេរិកមួយនេះ ត្រូវការចំណាយ​ជាង ២លាន​ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់​ប្រាក់ខែបុគ្គលិកជនជាតិ​វៀតណាម និងមានជនជាតិ​ចិន​២០០​នាក់ផងដែរ។ លើសពីនេះ គម្រោងនេះ ក៏មានការចំណាយ​លើ​ថ្លៃអគ្គិសនីមាន រហូតដល់ ៤.៣០០ ដុល្លារ​អាមេរិក​ក្នុងមួយថ្ងៃ​ថែមទៀតផង។

គួរបញ្ជាក់ថា ការងារ​សាងសង់​ផ្លូវដែកនេះ ចាប់ផ្ដើម​តាំងពីឆ្នាំ​២០១១មក ហើយ​ដំបូង​គេ​បាន​គ្រោងបញ្ចប់​នៅឆ្នាំ២០១៣ ប៉ុន្ដែ ដោយសារតែ​មានឧបសគ្គ​មួយចំនួន រួមទាំង​បញ្ហា​ប្រាក់កម្ចី​ជាមួយប្រទេសចិន​ ដែលទើបតែ​ត្រូវបានដោះស្រាយ​កាលពី​ធ្នូ​ឆ្នាំ​២០១៧កន្លងទៅ។ ដូច្នេះហើយ ទើប​ធ្វើ​ឲ្យគម្រោងនេះ បាន​ជាប់គាំងអស់​ជាច្រើនឆ្នាំ។ 

ដំបូងឡើយ គម្រោងនេះ​ប៉ាន់ប្រមាណថា មានតម្លៃ ៥៥៣ លាន​ដុល្លារអាមេរិក ក្រោយមក​ក៏បង្កើន​ដល់ទៅ ៨៦៨ លាន​ដុល្លារអាមេរិក រួមបញ្ជូលទាំង​​ប្រាក់កម្ចី​ពីប្រទេសចិន ៦៧០ លាន​ដុល្លារអាមេរិក​ផងដែរ។

ក្រុងហាណូយ​មាន​ផែនការ​សាងសង់​ផ្លូវដែក​ក្នុងក្រុង ចំនួន​៨ខ្សែ ដែល​បញ្ជូលគ្នា​ទៅ​មានចម្ងាយ​រហូតដល់ទៅ ៣០៥ គីឡូម៉ែត្រ រួមទាំងកំណាត់ផ្លូវ​ដែក ចំនួន​៣ផ្នែក ខណៈដែល​គម្រោង​អភិវឌ្ឍន៍​នីមួយៗ​ គឺមាននៅឆ្នាំ២០៣០ និងចក្ខុវិស័យវែងឆ្ងាយ​ដល់ទៅឆ្នាំ ២០៥០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន៖ ឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុប​សម្រាប់មនុស្សម្នាក់កើនដល់ ១៦៧៩ ដុល្លារ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអះអាងថា ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗ ឬហៅថាផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក…

ក្រសួងកសិកម្ម៖ ការនាំចូលមាន់រស់ បានថយចុះពី៤,៤ម៉ឺនក្បាល មកនៅ១,៧ម៉ឺនក្បាល ក្នុងមួយថ្ងៃ

ព័ត៌មាន
ការនាំចូលមាន់រស់ពីបរទេស បច្ចុប្បន្នបានថយចុះពី៤,៤ពាន់ក្បាលក្នុងមួយថ្ងៃ មកនៅត្រឹម១,៧ម៉ឺនក្បាលក្នុងមួយវិញ បន្ទាប់ពីក្រសួងកសិកម្មបានកាត់បន្ថយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ