ផ្លូវដែកឡាវ

ឡាវមានចក្ខុវិស័យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់អាស៊ាន តាមរយៈការតភ្ជាប់ផ្លូវដែក


ប្រទេសឡាវដែលជារដ្ឋគ្រប់គ្រងដោយឯកបក្សដ៏តូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមានចក្ខុវិស័យចង់អភិវឌ្ឍខ្លួនឱ្យទៅជាមជ្ឈមណ្ឌលផ្គត់ផ្គង់ផ្នែកភស្តុភារ (Logistic) សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ាន ដោយសារតែប្រទេសនេះ មានបណ្ដាញផ្លូវដែកទាំងអស់ចេញពីរដ្ឋធានីវៀងច័ន្ទន៍របស់ខ្លួនតភ្ជាប់ទៅតាមបណ្ដាប្រទេសជិតខាងរបស់ខ្លួន។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei។
ឡាវ ង់អភិវឌ្ឍខ្លួនឱ្យទៅជាមជ្ឈមណ្ឌលផ្គត់ផ្គង់ផ្នែកភស្តុភារ (Logistic) សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ាន
ដោយ

ការ​សាងសង់​ផ្លូវដែក​ដើម្បី​ត​ភ្ជាប់​រដ្ឋធានី​វៀងចន្ទន៍​របស់​ប្រទេស​ឡាវ​ជាមួយ​កំពង់​ផែ វុង​អាង (Vung Ang) នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​អាច​នឹង​ចាប់ផ្តើម​ក្នុង​ខែវិច្ឆិកា​ចុងឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​កាសែត​ឡាវ The Vientiane Times​។

គម្រោងការ​សាងសង់​នេះ​ផ្លូវដែក​នេះ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ឡាវ​ក្នុង ការ​ប្រែ ក្លាយ​រដ្ឋ ធានី វៀង ច័ន្ទ​ន៍​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ភស្តុ​ភារ តាម​រយៈ​ការ​បង្កើត​ដំណ​ភ្ជាប់​ផ្លូវដែក​ជាមួយ​ប្រទេស​ចិន វៀតណាម និង​ប្រទេស​ថៃ​។

ក្រោយ​ពី​ការ​សិក្សា​ពី​លទ្ធភាព​នៃ​គម្រោង​សាងសង់​នេះ​បាន​បិទ​បញ្ចប់​កាលពី​ពាក់កណ្តាល​ខែមីនា លោក ចាន់​ថន ស៊ី​ធី​សាយ (Chanthone Sitthixay) ប្រធាន​ក្រុមហ៊ុន Petroleum Trading Lao Public Co. (PetroTrade) បាន​ប្រាប់​លោក សាយ​សំ​ផុ​ន ភុ​ម​វិហា​ន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា​ឡាវ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវដែក​នេះ​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ខែវិច្ឆិកា​ឆ្នាំ​នេះ​។ 

កាលពី​ខែធ្នូ​ឆ្នាំ​មុន​សួន​ភស្តុ​ភារ​កម្ម​ក្រុង​វៀង​ច័ន្ទ​ន៍​បាន​បើក​ដំណើរការ ពោល​គឺ​នៅ​រយៈពេល​១​ថ្ងៃ​បន្ទាប់​ពី​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ធ្វើ​ដំណើរ​ពី​ចិន​ទៅ​ឡាវ​ដែល​ជា​ប្រភេទ​ផ្លូវ​រថភ្លើង​លឿន​ដំបូង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​បិទ​បញ្ចប់​ការ​សាងសង់ និង​បើក​ដំណើរការ ហើយ​គម្រោង​ផ្លូវដែក​នេះ គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​។

មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្មនេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គម្រោង​រួម​គ្នា​មួយ​ដែល​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០២០ រវាង​រដ្ឋាភិបាល​ឡាវ​និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នៃ​ក្រុមហ៊ុនមេ PetroTrade​។

មជ្ឈមណ្ឌល​នេះ​គ្រោង​នឹង​សាង់សង់​នៅ​លើ​ផ្ទៃដី​ទំហំ​ជិត​៤​លាន​ម៉ែត្រការ៉េ ដោយ​គ្រោង​នឹង​ចំណាយ​ទុន​សម្រាប់​សាងសង់​ចំនួន ៧២៧ លាន​ដុល្លារ​អា​មេ​រិ​ក​រួម​ទាំង​ការ​សាងសង់​កំពង់​ផែស្ងួត ថា​ណា​ឡេ​ង (Thanaleng) និង​កន្លែង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​នោះ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


មូលហេតុធំៗ ដែលនាំឲ្យសេដ្ឋកិច្ចស្រីលង្កាធ្លាក់ចូលក្នុងវិបត្តិ

ហេតុអ្វីសេដ្ឋកិច្ចស្រីលង្កាដើរមកដល់ដំណាក់កាលនេះ? សេដ្ឋកិច្ចស្រីលង្កាមិនមែនទើបតែមកជួបវិបត្តិនៅពេលមានសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងនោះទេ។ ប៉ុន្ដ…

សង្ក្រានឆ្នាំថ្មី! ចំណេញផ្ទួនៗ ក្នុងពេលតែមួយ ពីបុរី ប៉េង ហួត រហូតដល់រាប់ម៉ឺនដុល្លារ

សង្ក្រានឆ្នាំថ្មី ផ្លាស់ប្តូរក្តីស្រមៃគេហដ្ឋានរបស់លោកអ្នក អោយក្លាយជាការពិត ជាមួយបុរី ប៉េង ហួត! ដើម្បីអបអរសាទរ ក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ