ទំនប់វារីអគ្គិសនីថ្មី

តើទំនប់វារីអគ្គិសនីថ្មីរបស់ឡាវពិតជាអាចធ្វើឱ្យថៃខាតបង់សេដ្ឋកិច្ចឬយ៉ាងណា?


ក្រុមអ្នកអភិរក្ស និងប្រជាជនរស់នៅតាមដងទន្លេមេគង្គនៅក្នុងប្រទេសថៃកំពុងដាក់ញត្តិទៅកាន់រដ្ឋាភិបាលថៃ ដើម្បីស្នើសុំកុំឱ្យរដ្ឋាភិបាលចុះកិច្ចសន្យាទិញអគ្គិសនីពីទំនប់វារីអគ្គិសនីថ្មីបាក់បេង (Pak Beng) របស់ឡាវ ដោយសារពួកគេព្រួយបារម្ភពីការខាតបង់សេដ្ឋកិច្ច និងការបាត់បង់ទឹកដី។
ទំនប់វារីអគ្គិសនីថ្មី
ដោយ

សារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយថា ក្រុមអ្នកអភិរក្ស និងប្រជាពលរដ្ឋថៃ ដែលរស់នៅក្នុងខេត្តចំនួន៨ នៅជាប់ដងទន្លេមេគង្គក្នុងប្រទេសថៃ បាននាំគ្នាចុះហត្ថលេខាលើញត្តិមួយ និងបានដាក់ជូនទៅនាយករដ្ឋមន្ត្រីថៃលោក ស្រ៊ីថា ថាវីស៊ីន និងរដ្ឋមន្ត្រីថាមពលលោក ពីរ៉ាផាន សាលីរ៉ាថាវីផាហ្កា (Pirapan Salirathavibhaga) រួចហើយ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន នៅក្នុងអំឡុងពេលលោក ស៊្រីថា បានធ្វើដំណើរទៅកាន់ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ។

ខ្លឹមសារក្នុងលិខិតនេះបាននិយាយរៀបរាប់អំពីកិច្ចប្រជុំរបស់គណៈកម្មការទន្លេមេគង្គ ដែលបានទទួលស្គាល់ពីវឌ្ឍនភាពនៃគម្រោងទំនប់វារីអគ្គិសនីថ្មីបាក់បេង ដែលនឹងត្រូវសាងសង់នៅលើដងទន្លេមេគង្គក្នុងខេត្តឧត្តមសៃ ប្រទេសឡាវ ស្ថិតនៅចម្ងាយប្រហែល៧០គីឡូម៉ែត្រពីព្រំដែនថៃ-ឡាវ ក្នុងស្រុកវៀងកែន ខេត្តឈៀងរ៉ៃ។

ទំនប់វារីអគ្គិសនីនេះអាចផលិតថាមពលអគ្គិសនីបានចំនួន៩២០មេហ្គាវ៉ាត់ ហើយប្រទេសឡាវសង្ឃឹមថា នឹងអាចផ្គត់ផ្គង់លក់ថាមពលអគ្គិសនី៩៥% នៃទំនប់វាទីអគ្គិសនីនេះទៅឱ្យអាជ្ញាធរអគ្គិសនីថៃ។ ប្រជាពលរដ្ឋ និងក្រុមអ្នកអភិរក្សបានស្នើសុំរដ្ឋាភិបាលថៃកុំឱ្យទិញថាមពលនេះ ព្រោះពួកគេជឿថា ទំនប់វារីអគ្គិសនីនេះនឹងជះផលប៉ះពាល់ឆ្លងព្រំដែនដូចជាការជន់លិចផ្ទះ និងដីស្រែចម្ការនៅក្នុងសហគមន៍ជាប់មាត់ទន្លេនៅស្រុកវៀងកែន ស្រុកឈៀងកង និងស្រុកឈៀងសែន។

ជាងនេះទៅទៀត វាអាចធ្វើឱ្យប៉ះពាល់ដល់ការបម្លាស់ទីរបស់មច្ឆាជាតិក្នុងទន្លេមេគង្គ និងបង្កផលប៉ះពាល់ដល់ឧស្សាហកម្មនេសាទក្នុងតំបន់ ហើយនឹងប៉ះពាល់កម្រិតទឹកដែលអាចបង្កគ្រោះថ្នាក់ដល់ការដាំដុះ និងការដាំដុះសារ៉ាយសមុទ្រទឹកសាបដែលជាដំណាំដ៏មានតម្លៃសម្រាប់កសិករនៅក្នុងស្រុកទាំង៣នេះ។ ម្យ៉ាងទៀត ទឹកដែលគេបានរំដោះចេញពីទំនប់នេះអាចហូរដាច់ដីនៅតាមកោះមួយចំនួននៅលើទឹកដីថៃនៅក្នុងទន្លេនេះ ដែលវាអាចបង្កឱ្យមានការបាត់បង់ទឹកដីថៃផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ទីផ្សារលក់ដីធ្លីនៅចិនបានដាំក្បាលចុះយ៉ាងខ្លាំងរហូតដល់៣៥%នៅឆមាសទី១ឆ្នាំនេះ តើមកពីមូលហេតុអ្វី?

របាយការណ៍របស់ក្រុមហ៊ុនមូលបត្រចិន ហ័រថៃ សេក្យូរីធី (Huatai Securities) បានបង្ហាញថា ការធ្លាក់ចុះខ្លាំងទីផ្សារលក់លំនៅឋាន និងការស្ទាក់ស្ទ…

តើការបា.ញ់ប្រ.ហារនឹងធ្វើឱ្យប្រជាប្រិយភាពរបស់លោក ត្រាំ កើនឡើងខ្លាំងជាងមុន ឬយ៉ាងណា?

ពាណិជ្ជករនានាបានលើកឡើងថា ការបាញ់ប្រហារប៉ងធ្វើឃាតលើលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិកកាលពីចុងសប្តាហ៍មុន អាចជួយបង្កើនឱកាសសម្រាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ