អង់គ្លេស​ចង់​ផ្ញើ​សារ​ទៅកាន់ចិន?

ចក្រភព​អង់គ្លេស​នឹងបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មក​កាន់​តំបន់អាស៊ី នៅឆ្នាំ​២០២១


នៅឆ្នាំ​២០២១​នេះ ចក្រភពអង់គ្លេស​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះចម្បាំង​មួយគ្រឿង មក​កាន់​តំបន់អាស៊ី ដែល​ទង្វើនេះ​ទំនង​ជាការផ្ញើ​សារ​មួយ​ទៅកាន់​ប្រទេស​ចិន ខណៈដែល​ភាពតានតឹង​ផ្នែក​ការទូត​រវាង​ចក្រភព​អង់គ្លេស និង​ចិន​ហាក់​កើន​កម្ដៅ ជុំវិញ​បញ្ហា​ក្រុងហុងកុង និងបញ្ហា​ក្ដៅផ្សេងទៀត ។
នាវា​ផ្ទុក​យន្តហោះចម្បាំងរបស់​ចក្រភពអង់គ្លេស ឈ្មោះ HMS Queen Elizabeth។
ដោយ

សារព័ត៌មាន​ជប៉ុន Nikkei ចុះផ្សាយ​នៅថ្ងៃទី២១ វិច្ឆិកា ថា លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson (បូរីស ចនសុន) បានថ្លែង​ពី​ផែនការយោធានេះ​នៅក្នុងសុន្ទរកថា​តាម​អនឡាញ ទៅកាន់​រដ្ឋ​សភា​អង់គ្លេស កាលពីថ្ងៃ​ព្រហស្បតិ៍ កន្លងមក ។ 

លោក​ ចនសុន និយាយថា​ "ឆ្នាំក្រោយនេះ នាវា​ចម្បាំង​ដែលមានផ្ទុកយន្តហោះ ឈ្មោះ HMS Queen Elizabeth នឹង​ដឹកនាំ​ក្រុម​ការងារ​អង់គ្លេស និង​សម្ព័ន្ធមិត្ត នៅក្នុងការដាក់​ពង្រាយ​ទៅកាន់​តំបន់អាស៊ី ដោយ​រួម​បញ្ចូល​មហាសមុទ្រ​មេឌីទែរ៉ាណេ មហាសមុទ្រឥណ្ឌា និង​តំបន់អាស៊ីបូព៌ា ។" 

លោកនាយករដ្ឋមន្ត្រី​អង់គ្លេស បូរី ចនសុន មិនបាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ផែនការ​យោធា​នេះ​ទេ ប៉ុន្តែ គេ​គិតថា ផែនការនេះ​ទំនងជា​ចង់​បញ្ជូន​សារ​មួយទៅកាន់​ប្រទេស​ចិន ដែល​បាន​ធ្វើការ​បង្ក្រាប​ផ្នែក​នយោបាយ​នៅក្នុងក្រុងហុងកុង ជាហេតុ​នាំ​ឲ្យ​មាន​ភាពតានតឹង​ផ្នែក​ការទូត​ជាមួយ​ចក្រភព​អង់គ្លេស ។ 

សារព័ត៌មាននៅ​អង់គ្លេស ផ្សាយថា នាវា​ចម្បាំង​របស់អង់គ្លេស​អាចនឹង​ចូលរួម​នៅក្នុង​សមយុទ្ធយោធា​រួមគ្នា ជាមួយ​កងទ័ព​សហរដ្ឋ​អាមេរិក និង​ជប៉ុន ព្រមទាំង​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍ ៕




អត្ថបទបន្ទាប់


ថៃ រំពឹងថាការធ្វើដំណើរកម្សាន្តក្នុងស្រុកនឹងកើនដល់ ៧០លានជើង ក្នុងឆ្នាំ ២០២០នេះ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ បង្ហាញពីក្តីរំពឹងថា លំហូរទេសចរណ៍ក្នុងស្រុកនៅ ក្នុងរយៈពេល ២ខែ មុនដំណាច់ឆ្នាំ ២០២០នេះ នឹងអាចជំរុញឲ្យមាន ដំណើរកម្សាន្តក្…

តំបន់​ផ្លូវ​វេងស្រេង​នឹង​កាន់តែអ៊ូអរខ្លាំងហើយ នៅ​ពេល​ផ្សារ​ទំនើប​ K Mall ​​បើក​ទ្វារ​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២១

ព័ត៌មាន
ផ្សារ K Mall ដែលជាផ្សារទំនើបថ្មីបំផុត និងជាទីតាំង សម្រាប់ការរស់នៅបែបទាន់សម័យ នៅតាមបណ្ដោយផ្លូវវេង ស្រេង បានរៀបចំ “ពិធីសាងសង់ដល់ ជាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ