ទីផ្សារមាស

ឡាវគ្រោងបង្កើតធនាគារមាស ដើម្បីធានាទុនបម្រុងជាមាស និងរក្សាស្ថិរភាពរូបិយប័ណ្ណជាតិ


ប្រទេសឡាវ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានប្រជាជនសរុបត្រឹមតែប្រមាណជិត៨លាននាក់ គ្រោងបង្កើតធនាគារមាស ដែលមានឈ្មោះថា ឡាវ ប៊ូលៀន ប៊ែង (Lao Bullion Bank) ដើម្បីកសាងទុនបម្រុងជាមាស ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងរក្សាស្ថិរភាពតម្លៃលុយគីប (Kip) ដែលជារូបិយប័ណ្ណជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។
ទីផ្សារមាស
ដោយ

ក្រសួងហិរញ្ញវត្ថុឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគ PTL Holding ដើម្បីបង្កើតធនាគារមាស ដែលមានឈ្មោះថា ឡាវ ប៊ូលៀន ប៊ែង (Lao Bullion Bank)។ ការបង្កើតធនាគារមាសនេះ នឹងរួមចំណែកអនុវត្តចក្ខុវិស័យរបស់បក្ស និងរដ្ឋាភិបាលក្នុងន័យរក្សា និងបង្កើតស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដែលនឹងបញ្ចេញសក្ដានុពលនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ និងរតនាគារ ពង្រឹងតម្លៃប្រាក់គីប ព្រមទាំងបង្កើនការកៀរគរប្រភពមូលនិធិ និងសន្ទនីយភាពផងដែរ។

ទូរទស្សន៍ជាតិរបស់ឡាវ បានផ្សាយកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ធនាគារមាសនេះនឹងជួយដោះស្រាយបញ្ហារអាក់រអួលផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកើតមានឡើងដើម្បីអាចជម្នះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចបច្ចុប្បន្ន។ ធនាគារនេះនឹងអនុញ្ញាតឱ្យទាំងរូបវន្តបុគ្គល និងនីតិបុគ្គលដាក់ផ្ញើមាសរបស់ពួកគេ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតដែលផ្តល់ដោយធនាគារនេះ ដោយពង្រឹងតួនាទីរបស់ធនាគារនេះជាស្ថាប័នកណ្តាលនៅក្នុងទីផ្សារមាស។

ធនាគារនេះក៏នឹងកំណត់ស្ដង់ដារសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគមាសផងដែរ ដោយទាក់ទាញភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។ តាមការរំពឹងទុក ធនាគារនេះនឹងចាប់ផ្តើមដំណើរការផ្ដល់សេវាកម្មដំណាក់កាលទី១ នៅខែកញ្ញា និងប្រតិបត្តិការពេញលេញនៅខែវិច្ឆិកា ចុងឆ្នាំ២០២៤៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ហ្វីលីពីន ជះលុយជាង១ពាន់លានដុល្លារ ទិញអង្ករពីប្រទេសវៀតណាម

ប្រទេសហ្វីលីពីន បានចំណាយថវិកាជាង១ពាន់លានដុល្លារ លើការទិញអង្ករពីប្រទេសវៀតណាម នៅក្នុងឆមាសទី១ ឆ្នាំនេះ ដោយបានកើនឡើងជាង៤០% បើធៀបនឹងរយៈព…

ចិននឹងបង្កើនអាយុចូលនិវត្តន៍ ដើម្បីបន្ថយកង្វល់លើបញ្ហាប្រាក់សោធន និងបញ្ហាកង្វះកម្លាំងពលកម្ម

បញ្ហាប្រជាសាស្រ្ត គឺជារឿងឈឺក្បាលជាងមួយទស្សវត្សរ៍មកហើយសម្រាប់មេដឹកនាំចិន ប៉ុន្តែនៅពេលនេះដំណោះស្រាយដែលចិនគ្រោងធ្វើនោះ គឺការបង្កើនអាយុចូលនិវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ