ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ដល់អាទិភាពទី១ លើសុវត្ថិភាពការងាររបស់បុគ្គលិក


ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា និងគ្រប់គ្រងដោយវិនិយោគិនខ្មែរ 100% នោះ បានឲ្យដឹងថា សុវត្ថិភាពការងាររបស់បុគ្គលិក គឺជាអាទិភាពចម្បងរបស់ខ្លួន ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ដល់អាទិភាពទី១ លើសុវត្ថិភាពការងាររបស់បុគ្គលិក

ក្រុមហ៊ុន​បានឲ្យដឹងថា ដើម្បីលើកកម្ពស់វប្បធម៌នៅកន្លែងធ្វើការ ក្រុមហ៊ុន​ បាន​បណ្តុះវប្បធម៌សុវត្ថិភាពដល់ ​បុគ្គលិក​គ្រប់រូបទាំងអស់ ទាំងនៅ​ទីតាំងផលិតកម្ម និងទាំងនៅការិយាល័យ ។

ក្រុមហ៊ុនបានចាត់ទុកថា សុវត្ថិភាពគឺជាទំនួលខុសត្រូវរួមរបស់ក្រុមហ៊ុនផង និងបុគ្គលិកគ្រប់គ្នាផង ហើយ​បុគ្គលិក​ទាំងអស់ជាអ្នកចូលរួមបង្កើត និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីពង្រឹងការអនុវត្តសុវត្ថិភាព។

អ្នកនាង​ យង់ កញ្ញា​ ដែលជាបុគ្គលិកមួយរូប​របស់ ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា គាត់ តែងប្រកាន់ខ្ជាប់តាមគោលការណ៍សុវត្ថិភាព និងបង្កើតវប្បធម៌សុវត្ថិភាព រាល់ពេល​ចូលមកបំពេញការងារ​ប្រចាំថ្ងៃ ។

អ្នកនាង​បាននិយាយថា៖ “ក្រៅពីការប្រើប្រាស់សម្ភារៈសុវត្ថិភាព នៅទីនេះ ខ្ញុំអនុវត្តតាមគោលការណ៍សុវត្ថិភាពយ៉ាងតឹងរឹង និងចូលរួមពង្រឹងវប្បធម៌សុវត្ថិភាពយ៉ាងសកម្ម តាមរយៈការជួយរាយការណ៍នូវទីតាំង និងសកម្មភាពមិនមានសុវត្ថិភាពជាប្រចាំដោយប្រើប្រាស់ប្រព័ន្ធ Safety Culture System ដើម្បីការពារទុកជាមុននិងបញ្ចៀសឧប្បត្តិហេតុ ឬគ្រោះថ្នាក់ដែលអាច​កើតឡើងដោយប្រការណាមួយទៅលើបុគ្គលិក។”

លោក ស្រ៊ុន វណ្ណៈ អនុប្រធានផ្នែកសុវត្ថិភាព នៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​បញ្ជាក់ថា គ្រប់បុគ្គលិកទាំងអស់ ក៏ដូចជាភ្ញៀវគ្រប់រូបដែលចូលមកកាន់ទីតាំង​ផលិតកម្ម​របស់ក្រុមហ៊ុន ​ត្រូវតែប្រកាន់ខ្ជាប់នូវ​គោលការណ៍សុវត្ថិភាពរបស់ក្រុមហ៊ុន ។

លោកមានប្រសាសន៍ថា៖ “នៅទីនេះ សុវត្ថិភាពការងាររបស់​បុគ្គលិក​ ជាង អ្នក​ម៉ៅការ និងភ្ញៀវដែលចូលមកក្នុងក្រុមហ៊ុនទាំងអស់ ត្រូវបានចាត់ទុកថាជាអាទិភាព​ធំបំផុតជាងគេ ហើយ​ពួកគាត់ត្រូវធ្វើយ៉ាងណាប្រកាន់ខ្ជាប់រាល់វិន័យ​ផ្ទៃក្នុងទាំងអស់ ដើម្បីការពារ​ដល់សុខភាព និង​សុវត្ថិភាពរបស់ពួកគាត់” ។

ខ្មែរ ប៊ែវើរីជីស ប្រតិបត្តិច្បាប់ការពារសុវត្ថិភាពទាំង ១០​ ដែលក្រុមហ៊ុន​បានកំណត់ឡើង​ រួមបញ្ជូលទាំងការផ្ដល់វគ្គបណ្ដុះបណ្ដាលស្តីពីការ​រក្សាសុវត្ថិភាព​ ដើម្បីធានាថាបុគ្គលិកមានសុវត្ថិភាពមួយរយភាគរយ ក្នុងអំឡុងពេលបំពេញការងារ។

សម្រាប់បុគ្គលិកនានា​ ដូចជា អ្នកនាង យង់ កញ្ញា​ជាដើម​ គោលការណ៍ទាំងអស់នេះហើយ ដែលធ្វើឲ្យគាត់បំពេញការងារ​​ដោយពុំមានក្ដីបារម្ភ និងការភ័យខ្លាច ទាំង​សុវត្ថិភាព និងសុខភាពរបស់គាត់។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងគោលការណ៍សុវត្ថិភាពដ៏រឹងមាំបែបនេះ ធ្វើឲ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​បានក្លាយជាក្រុមហ៊ុនលេចធ្លោឈានមុខ​គេ​ ដែលយកចិត្តទុកដាក់បំផុត​ចំពោះសុខុមាលភាពរបស់បុគ្គលិក៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ឌឹ ផ្លរ៉ា ចាប់ដៃគូជាមួយនឹងសម្ព័ន្ធសណ្ឋាគារលំដាប់ពិភពលោក អេ ឃឺ (Accor) បង្កើតសណ្ឋាគារផ្កាយ4 នៅកណ្ដាលរាជធានីភ្នំពេញ

ព័ត៌មាន
ក្រុមហ៊ុន ឌឹ ផ្លរ៉ា អ៊ិនវ៉េសមិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសម្ព័ន្ធសណ្ឋាគារលំដាប់ពិភពលោក អេ ឃឺ (Accor) ដើម្បី បង្កើត …

សម្តេចតេជោ ហ៊ុន សែន ចែករំលែកចំណុចគន្លឹះអ្វីខ្លះ ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS និង CLMV

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ