ពាណិជ្ជកម្មប្រទេសឡាវក្នុងខែឧសភាមានឱនភាពកាន់តែខ្លាំង

ទំហំពាណិជ្ជកម្មប្រទេសឡាវនៅខែឧសភាមានជាង១ពាន់លានដុល្លារ ខណៈឱនភាពពាណិជ្ជកម្មរីកកាន់តែធំ


សកម្មភាពពាណិជ្ជកម្មប្រទេសឡាវ ដែលពុំមានផ្លូវសមុទ្រ កំពុងតែដំណើរការ ដោយការនាំចូលច្រើនជាងការនាំចេញ នៅក្រោយការរីករាលដាលនៃមេរោគកូវីដ១៩។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍ថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មរបស់ប្រជាជាតិមួយនេះ មានតម្លៃជាង ១ ពាន់លានដុល្លារ។
ពាណិជ្ជកម្មប្រទេសឡាវក្នុងខែឧសភាមានឱនភាពកាន់តែខ្លាំង
ដោយ

ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសឡាវនៅខែឧសភា ឆ្នាំ២០២៣នេះ មានតម្លៃសរុបប្រមាណជាជាង ១ ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Star។ នៅក្នុងខែឧសភាកន្លងទៅ ឡាវអាចនាំចេញផលិតផលសរុបប្រមាណជា ៥២០ លានដុល្លារ ហើយតម្លៃនៃការនាំចូលវិញនោះគឺស្មើនឹង ៥៦៧ លានដុល្លារ។

ស្ថានភាពនេះនាំឲ្យប្រទេសឡាវជួបឱនភាពពាណិជ្ជកម្មតម្លៃ ៤៧ លានដុល្លារ។ ឱនភាពពាណិជ្ជកម្មនេះបានកើនឡើងគួរឱ្យកត់សម្គាល់ នៅពេលដែលវាមានទំហំត្រឹមតែ ១៧ លានដុល្លារ ក្នុងខែមេសា។

ផលិតផលដែលឡាវកំពុងតែនាំចេញគឺមានរ៉ែមាសចម្រុះ អំបិលរ៉ែ រ៉ែដែក ស្រាបៀរ ភេសជ្ជៈ ស្ករ សម្លៀកបំពាក់ និងចេកជាដើម ហើយផលិតផលដែលប្រទេសនេះបាននំាចូលមកវិញនោះ គឺរួមមានប្រេងឥន្ធនៈ យានយន្ត សំភារៈមេកានិច ដែក គ្រឿងបន្លាស់រថយន្ត ផលិតផលប្លាស្ទិក និងអេឡិចត្រូនិច។

ប្រទេសដែលជាទីផ្សារនាំចេញរបស់ឡាវ រួមមានចិន វៀតណាម និងថៃ ហើយពាណិជ្ជករឡាវក៏បាននាំចូលទំនិញផ្សេងៗពីប្រជាជាជាតិទាំងនេះផងដែរ គ្រាន់តែថៃច្រើនជាងគេ បន្ទាប់មកគឺចិន និងវៀតណាម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាមគ្រោងចាប់ផ្តើមកម្មវិធីជំរុញការវិនិយោគនៅក្នុងទីក្រុងហូជីមិញឡើងវិញ

ព័ត៌មាន
កម្មវិធីជំរុញការស្តារអាជីវកម្មឡើងវិញនៅក្នុងទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់វៀតណាម គ្រោងដាក់ឲ្យដំណើរការនៅខែកក្កដាខាងមុ…

លោក ពូទីន ថា លោកបានអនុញ្ញាតឱ្យការបះបោររបស់ក្រុមទាហានវែកន័រ បន្តដំណើរមកទីក្រុងមូស្គូ ដោយសារមិនចង់ឱ្យមានការបង្ហូរឈាមគ្នា

ព័ត៌មាន
នៅក្នុងការថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃចន្ទ ទី ២៦ មិថុនា បន្ទាប់ពីកើតមានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃសៅរ៍ ទី ២៤, លោក វ៉្លាឌី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ