លោក ឌូទើតេ

អតីតមេដឹកនាំហ្វីលីពីនលោក ឌូទើតេ នឹងឡើងតតាំងក្តីនៅតុលាការយុត្តិធម៌អន្តជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ


អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ប្រឈមនឹងការឡើង សវនាបឋមនៅតុលាការយុត្តិធម៌អន្តជាតិ (ICC) ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកដែលបានបណ្ដាលឱ្យជនស៊ីវិលច្រើនពាន់នាក់រួមទាំងកុមារផងត្រូវបានបាត់បង់ជីវិត។ សវនាការបឋមនៅតុលាការយុត្តិធម៌អន្តជាតិ ដែលមានមូលដ្ឋានៅទីក្រុងឡាអេ ធ្វើឡើងដើម្បីវាយតម្លៃថា តើមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបន្តទៅការកាត់ក្តីដែរ ឬយ៉ាងណា។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Nikkei Asia នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ឌូទើតេ
ដោយ

អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ដែលត្រូវបានឃុំខ្លួនតាំងពីខែមីនា ឆ្នាំ២០២៥ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ទាក់ទងការសម្លាប់មនុស្សយ៉ាងរង្គាលចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។ មេធាវីរបស់លោក ឌូទើតេ បានអះអាងថា វិធានការក្ដៅរបស់លោក ឌូទើតេ ក្នុងការបង្ក្រាបគ្រឿងញៀន គឺជាការអនុវត្តច្បាប់មិនមែនប្រព្រឹត្តបទឧក្រិដ្ឋនោះឡើយ។ ទោះជាយ៉ាងណា មេធាវីជនរងគ្រោះព្រមានថា ប្រសិនបើការចោទប្រកាន់ត្រូវបានទម្លាក់ចោល លោក ឌូទើតេ អាចនឹងវិលត្រឡប់មកវិញជាឥស្សរជនដ៏មានឥទ្ធិពល ដែលអាចមានឥទ្ធិពលលើការបោះឆ្នោតនាពេលអនាគត។

ដំណើរការសវនាការនឹងបន្តនៅសប្តាហ៍នេះ ដោយចៅក្រមនៅតុលាការយុត្តិធម៌អន្តជាតិ ICC នឹងសម្រេចក្នុងរយៈពេល៦០ថ្ងៃថា តើការចោទប្រកាន់អាចយកជាការបាន និងត្រូវបន្តនីតិវិធីកាត់ក្តី ឬ យ៉ាងណា។ លោក ឌូទើតេ អះអាងថា លោកមានបញ្ហាសុខភាពទ្រុឌទ្រោម មិនអាចចូលរួមក្នុងសវនាការបឋមបានទេ ទោះបីជាតុលាការនិយាយថា លោកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការកាត់ក្តីក៏ដោយ។

ក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងលោក ឌូទើតេ បានធ្វើបាតុកម្មនៅខាងក្រៅតុលាការយុត្តិធម៌អន្តជាតិ ICC ដែលនេះឆ្លុះបញ្ចាំងពីភាពតានតឹងនយោបាយ ដែលកំពុងបន្តនៅក្នុងប្រទេសដែនកោះហ្វីលីពីន ដែលធ្វើជាប្រធានាប្ដូរវេនរបស់អាស៊ាន សម្រាប់ឆ្នាំ២០២៦ នេះ។

យោងតាមការអង្គការឃ្លាំមើលសិទ្ធិ Human Rights Watch ឱ្យដឹងថា ចាប់តាំងពីឡើងកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ មក លោក ឌូទើតេ បានធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀនដែលបណ្ដាលឱ្យប្រជាជនហ្វីលីពីនជាង១២.០០០នាក់បាត់បង់ជីវិត ដែលភាគច្រើនជាជនក្រីក្រនៅទីក្រុង។ ហើយយ៉ាងហោចណាស់មនុស្ស២,៥៥៥នាក់ត្រូវបានសម្លាប់ដោយប៉ូលីសហ្វីលីពីន ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ប្រមុខការទូតថៃព្យាយាមប្រឌិតព័ត៌មានថា តំបន់ដែលយោធាថៃកំពុងកាន់កាប់ក្នុងទឹកដីកម្ពុជាស្ថិតនៅលើទឹកដីរបស់ខ្លួន

រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ហាក់បន្ទន់ឥរិយាបថ ដោយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងជ…

ក្រុមហ៊ុន វិរៈ ប៊ុនថាំ រួមចំណែកឧបត្ថម្ភគាំទ្រដល់គម្រោង «ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពលើកទី២» នៅភ្នំពេញ

ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពលើកទី២ ដែលទទួលបានការឧបត្ថម្ភគាំទ្រពី អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ កំពុងលេចចេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ