បច្ចេកវិទ្យារថយន្ត

ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗគ្រោងបោះទុនវិនិយោគជាង៤ពាន់លានដុល្លារនៅថៃ ក្នុងពេល៥ឆ្នាំខាងមុខ


អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៥ ធ្នូ ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗនឹងបោះទុនវិនិយោគជាង៤ពាន់លានដុល្លារនៅប្រទេសថៃ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលនឹងជួយគាំទ្រដល់ការងាកចេញរបស់ប្រទេសនេះឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនី។
បច្ចេកវិទ្យារថយន្ត
ដោយ

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាឆារ៉ុក (Chai Wacharoke) បាននិយាយថា ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Honda Motor នឹងបោះទុនវិនិយោគក្នុងម្នាក់ជាង១ពាន់៤រយលានដុល្លារអាម៉េរិក ខណៈដែលក្រុមហ៊ុន Isuzu Motors នឹងបោះទុនវិនិយោគប្រមាណ៨៧០លានដុល្លារអាម៉េរិក ហើយក្រុមហ៊ុន Mitsubishi Motors នឹងបោះទុនវិនិយោគប្រមាណជិត៦០០លានដុល្លារអាម៉េរិក។ លោកបានបន្ថែមថា ការវិនិយោគនេះនឹងរួមបញ្ចូលទាំងការផលិតរថយន្តភីកអាប់ (Pick-up) និងអគ្គិសនីផងដែរ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីសប្តាហ៍មុន។ ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំទី២ ប្រចាំអាស៊ីអាគ្នេយ៍ គឺជាអ្នកផលិត និងនាំចេញរថយន្តធំបំផុតនៅក្នុងតំបន់។

បណ្ដាក្រុមហ៊ុនផលិតរថយន្តជប៉ុន បានគ្របដណ្ដប់ច្រើនលើសលប់លើវិស័យរថយន្តរបស់ប្រទេសថៃ អស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែកាលពីពេលថ្មីៗនេះ បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន បាននិងកំពុងបោះទុនវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសនេះ។

លោក ឆៃ វ៉ាឆារ៉ុក បានលើកឡើងថា ការវិនិយោគដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗទាំងនេះនឹងជួយគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលថៃ ក្នុងការងាកចេញពីការផលិតរថយន្តប្រើឥន្ធនៈឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនី។ ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុន Toyota ក្រុមហ៊ុន Honda ក្រុមហ៊ុន Isuzu និងក្រុមហ៊ុន Mitsubishi មិនបានឆ្លើយតបការសុំបំភ្លឺទេទាក់ទិនបញ្ហានេះ។

ប្រទេសថៃ មានគោលដៅផលិតរថយន្តអគ្គិសនីឱ្យបានប្រមាណ១ភាគ៣នៃផលិតកម្មរថយន្តប្រចាំឆ្នាំចំនួន២,៨លានគ្រឿងរបស់ខ្លួននៅឆ្នាំ២០៣០ ហើយកំពុងត្រៀមគ្រឿងលើកទឹកចិត្តផ្សេងៗ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ និងការងាកទៅផលិតរថយន្តអគ្គិសនី។

ការបញ្ចុះពន្ធ និងការផ្ដល់ឧបត្ថម្ភធនពីប្រទេសថៃ បានទាក់ទាញក្រុមហ៊ុនផលិតរថយន្តចិនជាច្រើនរួចមកហើយ ដោយក្នុងនោះរួមមានទាំងក្រុមហ៊ុន BYD និងក្រុមហ៊ុន Great Wall Motor ផង ដែលបានប្តេជ្ញាបោះទុនវិនិយោគជាង១ពាន់៤រយលានដុល្លារអាម៉េរិក លើរោងចក្រផលិតថ្មីៗនៅក្នុងប្រទេសនេះ។

នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ក្នុងខែនេះបានបង្ហាញដល់ក្រុមនាយកប្រតិបត្តិមកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla នៅក្នុងប្រទេសថៃ អំពីសក្តានុពល នៃការវិនិយោគក្នុងប្រទេសនេះ៕

ដោយ: សុវិទ្យា ហោ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងល្បែងម៉ាកាវ ទទួលបានភ្ញៀវទេសចរជិត៤សែននាក់ក្នុងរដូវកាលបុណ្យណូអែលរយៈពេល៣ថ្ងៃ

ព័ត៌មាន
ទិន្នន័យផ្លូវការបង្ហាញថា ទីក្រុងម៉ាកាវ ដែលគេស្គាល់យ៉ាងទូលំទូលាយជារដ្ឋធានីល្បែងស៊ីសងរបស់ពិភពលោក ទទួលបានភ្ញៀវទេសចរជាង៣៦ម៉ឺននាក់អំឡុងរដ…

សេដ្ឋកិច្ចអង់គ្លេសត្រូវបានព្យាករថា នឹងកាត់បន្ថយគម្លាត GDP ឱ្យកាន់តែកៀកសេដ្ឋកិច្ចអាល្លឺម៉ង់នៅត្រឹមឆ្នាំ២០៣៨

ព័ត៌មាន
មជ្ឈមណ្ឌលស្រាវជ្រាវមួយបានធ្វើព្យាករថ្មីសម្រាប់រយៈពេលវែងថា ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចដ៏សំខាន់ និងដំណើរការល្អបំផុតមួយនៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ