សេដ្ឋកិច្ចកម្ពុជា

ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នឹងផ្តល់បច្ច័យអវិជ្ជមាន និងវិជ្ជមានយ៉ាងណាដល់កម្ពុជា?


តាមការត្រួតពិនិត្យដោយគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពី គោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២១ កម្ពុជាត្រូវបានវាយតម្លៃថា អាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចលើកទី១ ហើយជាវឌ្ឍនភាពក្នុងឆ្នាំ២០២៤នេះ កម្ពុជាទទួលបានជោគជ័យក្នុងការវាយតម្លៃជាលើកទី២ និងត្រូវបានគេរំពឹងថា អាចនឹងចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួចយ៉ាងយូរត្រឹមឆ្នាំ២០២៧។ តើការចាកចេញនេះ នឹងផ្តល់បច្ច័យអវិជ្ជមាន និងវិជ្ជមានយ៉ាងណាខ្លះសម្រាប់កម្ពុជា?
សេដ្ឋកិច្ចកម្ពុជា
ដោយ

តាមរយៈរបាយការណ៍ កិច្ចពិភាក្សាតុមូលក្រោមប្រធានបទ«ការវាយតម្លៃជុំវិញការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា» ដោយមជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា បានឱ្យដឹងថា កម្ពុជាដើរបានពាក់កណ្តាលនៃដំណើរឆ្ពោះទៅសម្រេចបានការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចហើយ។ ជាក់ស្តែងកាលខែមីនា ឆ្នាំ២០២៤ ថ្មីៗនេះ គណៈកម្មការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានរៀបចំការវាយតម្លៃប្រចាំបីឆ្នាំជាលើកទីពីរ ដែលជាលទ្ធផលឃើញថា កម្ពុជាពិតជាពេញលក្ខណៈក្នុងការចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច។ ជំហានបន្ទាប់ កម្ពុជា នឹងមានរយៈពេលយ៉ាងយូរ៣ឆ្នាំ ក្នុងការត្រៀមខ្លួន ពោលគឺយ៉ាងយូរនៅត្រឹមឆ្នាំ២០២៧ កម្ពុជានឹងលែងជាប្រទេសមានការអភិវឌ្ឍតិចតួចហើយ។ តែយ៉ាងណា ជាមួយនឹងការរំពឹងទុកប្រកបដោយក្តីសង្ឃឹមនេះ ក៏មានលេចឡើងនូវការពិភាក្សាជុំវិញដំណាក់កាលក្រោយពេលដែលកម្ពុជា ចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចថា តើនឹងមានបច្ច័យវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ។

ឆ្លើយតបនឹងសំណួរនេះ តាមរយៈកិច្ចពិភាក្សាតុមូលខាងលើនេះ វាគ្មិនពិភាក្សាបានបញ្ចេញទស្សនៈជាធាតុចូល និងផ្លាស់ប្តូរយោបល់មួយដែលមានតុល្យភាពគ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាប័ន្ននៃការងារអាទិភាពសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច, កំណត់ទិសដៅយុទ្ធសាស្ត្រទៅមុខសម្រាប់ដំណើរអភិវឌ្ឈន៍របស់ខ្លួន ព្រមទាំងត្រៀមខ្លួនក្នុងការចាប់យកកាលានុវត្តភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាផងដែរ។

ក្រោយចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជានឹងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មមួយចំនួន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញពាណិជ្ជកម្ម ក្នុងនោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធការនាំចូលទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប ប៉ុន្តែកម្ពុជាបានឆ្លងផុតបញ្ហានេះម្តងរួចមកហើយកាលពីឆ្នាំ២០១៩។ យោងតាមបទពិសោធន៍នោះ បើទោះបីជាកម្ពុជា ប្រឈមនឹងការបាត់បង់ EBA តែការនាំចេញនៅតែបន្ត ចំណែកឯរោងចក្រក៏នៅដំណើរការផលិតកម្ម។ ដូចច្នេះ កម្ពុជាអាចប្រែក្លាយបញ្ហានេះ ទៅជាកាលានុវត្តភាព ដោយការបន្តជំរុញនវានុវត្តន៍ផលិតភាព និងការនាំចេញ។

កត្តានេះទាមទារឱ្យកម្ពុជា ត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង ដែលជាមូលដ្ឋាននៃការគាំទ្រកំណើន ប្រកបដោយចីរភាព និងភាពធន់ តាមរយៈការអភិវឌ្ឍវិស័យគន្លឹះ និងការបន្តបង្កើតប្រភពថ្មីនៃទីផ្សារ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច។ ជាពិសេសត្រូវអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ និងកំណើនសេដ្ឋកិច្ច ពោលគឺនៅពេលដែលមូលធនមនុស្ស មានសមត្ថភាពខ្ពស់ មានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ វាជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

យ៉ាងណាក៏ដោយការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច មានអត្ថន័យសំខាន់សម្រាប់ប្រជាជនម្នាក់ៗ ដោយការចាកចេញនេះ បានបង្ហាញពីភាពធន់ និងសន្ទុះនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍគ្រប់វិស័យនៃអាទិភាព។ លើសពីនេះ ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាម ដែលធ្លាក់ដល់ចំណុចសូន្យ ដូចនេះការចាកចេញពីភាពក្រីក្រ មានអត្ថន័យធំធេងដែលគឺជាមោទនភាពជាតិ។ និង៥- ប្រទេសកម្ពុជាអាចកំណត់ទីតាំងខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគក្នុងឧស្សាហកម្ម ដែលជំរុញដោយបច្ចេកវិទ្យាដែលមានតម្លៃខ្ពស់។ យុទ្ធសាស្ត្រនេះ នឹងពង្រឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងរួមចំណែកដល់ការបង្កើតឱកាសការងារ ពង្រីកពាណិជ្ជកម្ម និងការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម ព្រមទាំងឈានទៅសម្រេចបានកំណើនប្រកបដោយភាពធន់ ចីរភាព និងមានបរិយាប័ន្នផងដែរ៕

None



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការលែងឱ្យបើកកាស៊ីណូនៅខេត្តកំពត និងខេត្តកែប?

ខេត្តកំពត និងខេត្តកែប នឹងក្លាយជាកន្លែងទេសចរណ៍ និងការវិនិយោគប្រកបដោយសក្ដានុពល ក្រោយពេលខេត្តជាប់មាត់សមុទ្រទាំងពីរនេះ ត្រូវបានសម្ដេចធិបតី …

អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានតម្លៃវិនិយោគ១,៥០០លានដុល្លារ សម្រេចការសាងសង់បានជិត៧៦%ហើយ

គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានតម្លៃវិនិយោគ១,៥០០លានដុល្លារ សម្រេចបានជិត៧៦%ហើយ និងគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ