អត្រាភាពក្រីក្រ​ពិភពលោក

ព្យាករណ៍ធនាគារពិភពលោក៖ កូវីដ-១៩ នឹងបណ្ដាលឲ្យប្រជាជន ១៥០ លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រនៅចុងឆ្នាំ២០២១


ធនាគារពិភពលោក កាលពីថ្ងៃពុធសប្ដាហ៍នេះ បានព្រមានថា ការគំរាមកំហែងនៃមេរោគរាតត្បាតកូវីដ-១៩ នឹងអូសទាញប្រជាជននៅទូទាំងពិភពលោកប្រមាណ ១៥០ លាននាក់ ឲ្យធ្លាក់ចូលក្នុងភាពក្រីក្រធ្ងន់ធ្ងរ នៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយចំនួននេះ គឺជាការកើនឡើងលើកដំបូងហើយនៅក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។
ព្យាករណ៍ធនាគារពិភពលោក៖ កូវីដ-១៩ នឹងបណ្ដាលឲ្យប្រជាជន ១៥០ លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រនៅចុងឆ្នាំ២០២១
ដោយ

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ធនាគារ​ពិភពលោក​នាពេល​ថ្មីៗនេះ បាន​ឲ្យដឹងថា ភាព​ក្រីក្រធ្ងន់ធ្ងរ​​នៅទូទាំង​សកលលោក ត្រូវបាន​រំពឹងថា នឹងកើនឡើង​នៅក្នុង​ឆ្នាំ២០២០ ដោយសារតែ​បញ្ហា​មេរោគកូវីដ-១៩។ មេរោគរាតត្បាត​កូវីដ-១៩ ត្រូវបាន​ប៉ាន់ប្រមាណថា នឹង​ជំរុញ​ចំនួន​ប្រជាជន​​បន្ថែម ៨៨ ទៅ ១១៥ លាននាក់ ធ្លាក់ចូល​ទៅក្នុង​ភាព​​ក្រីក្រធ្ងន់ធ្ងរ​នៅ​ឆ្នាំ២០២០នេះ ហើយ​វានឹង​កើនឡើង​​សរុប​រហូតដល់ ១៥០លាននាក់​នៅឆ្នាំ២០២១។

បើតាមធនាគារ​ពិភពលោក ប្រជាជន​ដែលចាត់ទុក​ថា ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​ធ្ងន់ធ្ងរនោះ គឺ​ជាអ្នកដែល​រក​ចំណូល​​បាន​តិចជាង ១ដុល្លារ​៩០សេន ក្នុងមួយថ្ងៃ ដែលមាន​ចន្លោះពី ៩,១% ទៅ ៩,៤% នៃ​ចំនួន​ប្រជាជន​​សរុប​នៅទូទាំងពិភពលោក ​ឆ្នាំ​២០២០។  

ធនាគារពិភពលោកបាន​បញ្ជាក់ទៀតថា បើគ្មាន​​មេរោគ​កូវីដ-១៩ រីករាល​ដាល​ជាសកលទេ នោះ​អត្រា​ភាព​ក្រីក្រ​ទូទាំងពិភពលោក​ត្រូវបាន​រំពឹង​ថា នឹង​ធ្លាក់ចុះ​មកនៅ​ ៧,៩% នៅឆ្នាំ២០២០នេះ។

លោក David Malpass ប្រធានក្រុម​ធនាគារ​ពិភពលោក​បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍ថា ការផ្ទុះរាលដាល​នៃមេរោគ និង​វិបត្តិ​សេដ្ឋកិច្ចសកល អាចធ្វើឲ្យ​មាន ១,៤% នៃ​ចំនួន​ប្រជាជន​សរុប នឹង​ធ្លាក់ចុះ​ទៅក្នុង​ស្ថានភាព​ក្រីក្រ​ធ្ងន់ធ្ងរ។ លោកបន្ថែមថា ដើម្បី​ធ្វើឲ្យមានដំណើរការ​អភិវឌ្ឍ និង​ការកាត់​បន្ថយ​ភាពក្រីក្រ ប្រទេស​ទាំងអស់ នឹងត្រូវការ​រៀបចំ​​សម្រាប់​​សេដ្ឋកិច្ច​ខុសពីមុន នៅក្រោយពេល​វិបត្តិកូវីដ ដោយអនុញ្ញាត​ឲ្យ​មាន​មូលធន កម្លាំងពលកម្ម ជំនាញ និង​នវានវត្តន៍ ដើម្បី​ផ្លាស់ប្តូរ​ទៅរក​ការធ្វើពាណិជ្ជកម្ម និងវិស័យថ្មីៗ។

ធនាគារ​ពិភពលោក​បាន​ឲ្យដឹងថាទៀតថា មិនមែន​មានតែ​ប្រទេស​ដែលមាន​អត្រាភាពក្រីក្រ​ខ្ពស់រួចហើយ ដែល​នឹង​ត្រូវ​ជួបបញ្ហា​កើនឡើង​ភាពក្រីក្រ​ដោយសារតែ​បញ្ហា​កូវីដ-១៩នេះទេ សូម្បីតែ​នៅបណ្ដាប្រទេស​ដែលមាន​ចំណូល​មធ្យម ក៏ប្រឈមនឹង​ការ​ធ្លាក់ចូល​ក្នុងភាព​ក្រីក្រនេះ​ដូចគ្នាដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សារព័ត៌មានCNN៖ បំណុលរបស់អាមេរិកនឹងកើនលើសទំហំGDP

ព័ត៌មាន
ស្របពេលដែលអាមេរិក កំពុងប្រយុទ្ធជាមួយនឹងបញ្ហា សេដ្ឋកិច្ចធ្លាក់ចុះ ដែលបណ្ដាលមកពីមេរោគរាតត្បាតកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញ…

ចិន នាំមុខអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សហភាពអឺរ៉ុប

ព័ត៌មាន
នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០២០នេះ ប្រទេសចិន បានវ៉ាដាច់ សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់សហភាពអឺរ៉ុប ដោយសារតែ ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ