មហាសេដ្ឋី អេឡិន ម៉ាស់

ក្រោយចាកចេញពីនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ រិះគន់គោលនយោបាយពន្ធរបស់លោក ត្រាំ


ក្រោយលាលែងពីតំណែងជាទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ និងចាកចេញពីនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ត្រឡប់មកដឹកនាំក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla វិញមិនបានប៉ុន្មានថ្ងៃផងកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក អេឡិន ម៉ាស់ បានរិះគន់គោលនយោបាយមួយចំនួនរបស់លោក ត្រាំ។ ក្នុងនោះលោកបានចាត់ទុកច្បាប់កាត់បន្ថយពន្ធ និងសំណើថវិកាដ៏ច្រើនដែលរដ្ឋបាលលោក ត្រាំ កំពុងស្នើឡើង នឹងអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងសេដ្ឋកិច្ចរបស់អាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី។
មហាសេដ្ឋី អេឡិន ម៉ាស់
ដោយ

កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ដែលបានចំណាយថវិកាយ៉ាងហោចណាស់២៥០លានដុល្លារជួយគាំទ្រយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ កាលពីឆ្នាំមុន និងជាអតីតអ្នកកាន់កាប់ការងារដ៏រសើបជាច្រើនកាលពីដើមអាណត្តិពាក់ព័ន្ធនឹងការកាត់បន្ថយការចំណាយខ្ជះខ្ជាយបានអះអាងថា ច្បាប់កាត់បន្ថយពន្ធថ្មី និងសំណើថវិកាដែលបានឆ្លងផុតសភា ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការពិភាក្សាក្នុងព្រឹទ្ធសភានឹងកាត់បន្ថយការឧបត្ថម្ភធនដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក និងអាជីវកម្មបៃតងជាច្រើនទៀត។

តែយ៉ាងណាកំពូលមហាសេដ្ឋីមានជាងគេបំផុតលើពិភពលោករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម X សុំទោសចំពោះការរិះគន់នេះ ហើយថា ការរិះគន់នេះដោយសារលោកមិនអាចទ្រាំទ្រនឹងអ្វីដែលរដ្ឋបាលលោក ត្រាំ កំពុងធ្វើ។ ទន្ទឹមនេះលោក ម៉ាស់ ក៏បានរិះគន់គម្រោងចំណាយដ៏ច្រើនដែលរដ្ឋបាលរបស់លោក ត្រាំ កំពុងស្នើឡើងផងដែរ ព្រោះលោកយល់ថា ជាការចំណាយមិនចាំបាច់ ដែលអាចធ្វើឱ្យគាំទ្របាត់បង់ទំនុកចិត្ត។

យ៉ាងណាមិញក្រុមមន្ត្រីរបស់លោក ត្រាំ មកពីគណបក្សសាធារណរដ្ឋបានចាត់ទុកការរិះគន់របស់លោក ម៉ាស់ វាអាចជះឥទ្ធិពលអវិជ្ជមានមួយសម្រាប់គម្រោងចំណាយ ដែលរដ្ឋបាលលោក ត្រាំ កំពុងស្នើឡើង។ តែយ៉ាងណាពួកគេជឿជាក់ថា សមាជិកសភានឹងជឿលើលោក ត្រា ជាងលោក ម៉ាស់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហ្វីលីពីន ដែលជាអ្នកនាំចូលអង្ករធំបំផុតរបស់ពិភពលោកសម្លឹងឈោងចាប់ទីផ្សារថ្មីៗរួមទាំងកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលអង្ករពីវៀតណាម

ហ្វីលីពីន ដែលមានប្រជាជនសរុបប្រមាណជាង១១០លាននាក់ និងដែលជាប្រទេសនាំចូលអង្ករធំជាងគេបំផុតលើពិភពលោកកំពុងសម្លឹងឈោងចាប់ទីផ្សារថ្មីៗរួមទាំងកម្…

តើកត្តាចម្បងអ្វីជួយឱ្យម៉ាឡេស៊ីប្រជែងយកឈ្នះថៃ ក្លាយជាជើងឯកគោលដៅទេសចរណ៍ទាក់ទាញបំផុតប្រចាំអាស៊ាន?

គ្រាន់តែនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៥ នេះ ប្រទេសម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅជាង១០លាននាក់ឯណោះ ដោយជែងឈ្នះប្រទេសថៃ ក្លាយជាជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ