ធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បន្ដបង្កើនដើមទុនចុះបញ្ជីដល់ ១០៥លានដុល្លារ ទោះស្ថិតក្នុងស្ថានភាពកូវីដ១៩រាតត្បាត


ទោះបីជាស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលនៅកម្ពុជាក៏ដូចជាពិភពលោកយ៉ាងណាក្ដី ប៉ុន្ដែ ធនាគារ ជីបម៉ុង ដែលទើបតែមានប្រតិបត្តិការជាង២ឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា នៅតែបន្ដជឿជាក់នៅក្នុងទីផ្សារធនាគារ និង ហិរញ្ញវត្ថុដដែល។ ជាក់ស្តែងធនាជីប ម៉ុង បានបង្កើនដើមទុន ៣០លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឱ្យដើមទុនសរុប របស់ធនាគារមួយនេះ កើនរហូត ១០៥លានដុល្លារអាមេរិកហើយ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំធនាគារ ជីបម៉ុង ដែលបានបញ្ជាក់ប្រាប់ខេមបូណូមីស។
ធនាគារ ជីបម៉ុង (រូបថត៖ សៃ វ៉ាន់ដា)

លោក ច​ន ប៊ែ​ល អគ្គនាយក​ធនាគារ ជីប ម៉ុង មើលឃើញ​ថា ភាព​ជោគជ័យ​នៃប្រតិបត្តិ​ការ​របស់​ធនាគារ​ជីប​ម៉ុង​បាន​ជំរុញ​ឲ្យ​ធនាគារ​បន្ដ​បង្កើន​ដើមទុន​របស់​ខ្លួន​បន្ថែម​ទៀត ហើយ​វា​ជា​មោទកភាព​មួយ​របស់​ធនាគារ ជីប ម៉ុង​។ ប្រធាន​ធនាគារ​រូប​នេះ បាន​លើក​ឡើង​ថា ធនាគារ​បង្កើត​ឡើង ដោយ​ភាគ​ទុ​និក​ជា​កូន​ខ្មែរ និង​មាន​ទុន ១០០​ភាគរយ ជា​របស់​ខ្មែរ និង​បច្ចុប្បន្ន​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។

លោក ច​ន ប៊ែ​ល ជឿជាក់​ថា ការ​ដាក់​ទុន​បន្ថែម​នេះ​នឹង​ជួយ​ផ្ដល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ថ្មី​ៗ តាម​រយៈ​បច្ចេកវិទ្យា​ទំនើប និង​សេវាកម្ម​ឆាប់រហ័ស​ដល់​អ្នក​ប្រើប្រាស់​។ អគ្គនាយក​ធនាគារ​ជីប ម៉ុង​បាន​បញ្ជាក់​ថា បើ​ទោះបី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​ក្ដី តែ​ធនាគារ ជីប ម៉ុង នៅ​តែ​សម្រេច​ដាក់​ទុន​បន្ថែម ដើម្បី​គាំទ្រ​តម្រូវការ​អ្នក​ប្រើប្រាស់ ដោយ​គោរព​តាម​បទដ្ឋាន​គតិយុត្តិ​របស់​ធនាគារជាតិ និង​ធានា​ផ្ដល់​ទំនុកចិត្ត​ជូន​អ្នក​ប្រើប្រាស់​របស់​ខ្លួន​។ 

គួរ​បញ្ជាក់​ថា ធនាគារ ជីប ម៉ុង មានទ្រព្យ​សកម្ម​សរុប​ជិត ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ​ឥណទាន​សរុប​កើនឡើង​ជិត ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ទទួល​បាន​ប្រាក់​បញ្ញើ​ពី​អតិថិជន ជាង ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មាន​សាខា​ចំនួន​៨ នៅ​ទីក្រុង​ភ្នំពេញ និង​៣​សាខា​ទៀត ស្ថិត​នៅ​ខេត្តកំពង់ចាម ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកដាំមៀនប៉ៃលិនមិនមានក្ដីរំពឹងថាភាគីថៃបើកឲ្យនាំចូលមៀនប៉ៃលិនវិញនោះទេ!

ព័ត៌មាន
ការបិទការនាំចូលផ្លែមៀនពីថៃ ទៅប្រទេសចិន កាលពីពេលថ្មីៗកន្លងមកនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ទីផ្សារមៀនប៉ៃលិន ឬតាង៉ែន របស់កសិករខ្មែរ។ ប៉…

ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីកំពុងលេចមុខហើយ!

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ាឡេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១៩សីហាថា អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអ៊ីស្មែល សាប្រ៊ី យ៉ាកុប (Ismail S…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ