គំនិតបង្កើនប្រាំ-របាំងទេសចរ

មន្រ្តីរំពឹងផែនការ“បង្កើនប្រាំ” នឹងដោះរបាំងរាំងស្ទះដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ


គំនិតបង្កើនប្រាំ គឺជាផែនការសំខាន់ៗរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានដាក់ចេញ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងកម្សាន្តនៅកម្ពុជា គ្រាដែលផ្នែកខ្លះនៃផែនការនេះ ត្រូវបានអ្នកនាំពាក្យអះអាងថា ជាការដោះរបាំងដែលធ្លាប់បង្អាក់ និងរាំងស្ទះដល់ការធ្វើដំណើររបស់អ្នកទេសចរនាពេលកន្លងទៅ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរអឺរ៉ុប មកកម្សាន្តនៅកម្ពុជា មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដោយសារស្ថានភាពពិភពលោក។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដាក់ចេញផែនការ “គំនិតបង្កើនប្រាំ”ដោះរបាំងទេសចរ
ដោយ

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានរៀបចំគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងវិស័យឯកជនក្នុងបំណងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា មានស្ថានភាពកាន់តែល្អប្រសើរ។ គំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានហៅថា គំនិតបង្កើនប្រាំ ដែលរួមមាន៖ទី១-បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមរបស់កម្ពុជា, ទី២-បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរទៅកាន់ទីផ្សារទេសចរធំៗ, ទី៣-បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង សម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរដោយរលូន និងកុំឱ្យមានរបាំងរាំងស្ទះ ដែលជាការជំរុញដល់អ្នកទេសចរឱ្យទទួលបានភាពកក់ក្ដៅ, ទី៤-បង្កើនប្រសិទ្ធភាពនៃផលិតផលទេសចរណ៍ តាមរយៈការបង្កើនផលិតផលឱ្យមានគុណភាពប្រសើរ ព្រមទាំងការបង្កើតផលិតផលបន្ថែមទៀត ដើម្បីឆ្លើយតបនឹងនិន្នាការទីផ្សារ និងទី៥ បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន ដើម្បីទាក់ទាញទេសចរឱ្យមានភាពប្រគួតប្រជែងទាំងនៅក្នុងតំបន់ និងលើសកលលោក។

ទាក់ទងនឹងបញ្ហានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានទទួចដល់ថ្នាក់ដឹកនាំឱ្យគិតគូពីបញ្ហាទិដ្ឋាការ និងសណ្តាប់សាធារណៈ ព្រមទាំងកែលម្អចំណុចមួយចំនួនទៀត ដែលជារបាំងរាំងស្ទះ និងបង្អាក់ដំណើររបស់អ្នកទេសចរ ដែលមានបំណងចូលមកលេងនៅកម្ពុជា ហើយប្រសិនបើការអនុវត្តបានល្អនឹងធ្វើឱ្យស្ថានភាពទេសចរវិលមករកភាពល្អប្រសើរឡើងវិញ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍បានចាត់ទុកស្ថានភាពទេសចរនៅកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញជាបណ្ដើរៗ ជាមួយក្តីរំពឹងថា ចាប់ពីអំឡុងខែតុលា-វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ ដែលជារដូវទេសចរច្រើន នឹងធ្វើឱ្យស្ថានភាពទេសចរកាន់តែប្រសើរឡើងបន្ថែមទៀត៕

អត្ថបទ ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា កម្ពុជាមិនទាន់ទទួលបានការកក់ពីភ្ញៀវទេសចរចិននៅឡើយទេ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍បានអះអាងថា ស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្ននៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយចំនួនភ្ញៀវទេសចរជនជាតិច…

ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិន នៅឆ្នាំក្រោយ ត្រឹមរង្វង់៤,៤%

ព័ត៌មាន
ធនាគារពិភពលោក បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចចិន និងបណ្ដាប្រទេសនៅតំបន់អាស៊ីបូព៌ាមួយចំនួននៅឆ្នាំក្រោយ ស្របពេលដែលប្រទេសមានសេដ្ឋកិច្ចធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ