ក្រុមហ៊ុន LG Energy

ក្រុមហ៊ុន LG Energy ទទួលបានការបញ្ជាទិញអាគុយរថយន្តអគ្គិសនីក្នុងតម្លៃជាង ២០០ពាន់លានដុល្លារ


ថ្មីៗនេះ ក្រុមហ៊ុនថាមពលខ្មាតយក្ស LG Energy Solution របស់កូរ៉េខាងត្បូងបានវាយលុកលើការបណ្តាក់ទុនរួមគ្នាដ៏ធំមួយ ដើម្បីសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនីនៅក្រៅប្រទេស ដែលជាយុទ្ធសាស្ត្រដែលខ្លួនសង្ឃឹមថា អាចនឹងក្តោបក្តាប់អតិថិជន និងការចំណាយរបស់ខ្លួន ព្រមទាំងដេញតាមប្រជែងក្រុមហ៊ុនយកតំណែងកំពូលលំដាប់ពិភពលោកក្នុងការផលិតថាមពលថ្មអាគុយយានយន្ដអគ្គិសនីនេះ។
ក្រុមហ៊ុនថាមពល LG បញ្ជាទិញថ្មសម្រាប់ឡានអគ្គិសនី

បច្ចុប្បន្ន ក្រុមហ៊ុន​ LG Energy Solution រួមជាមួយនឹងដៃគូ​របស់ខ្លួន​ បានទទួល​ការបញ្ជាទិញ​ផលិតផល​អាគុយយានយន្ដអគ្គិសនីនេះ​សរុប​ក្នុងតម្លៃដល់ទៅជិត​២៣០ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានេជប៉ុន Nikkei Asia។

ក្រុមហ៊ុនថាមពល LG Energy បានប្រកាសកាលពីខែមុនថា ខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុន Honda Motor របស់ប្រទេសជប៉ុន ដើម្បីសាងសង់រោងចក្រថាមពលថ្មរថយន្តអគ្គិសនី (EV) នៅសហរដ្ឋអាមេរិក។​ បន្ថែមពីនេះ ក្រុមហ៊ុនយក្ស​របស់កូរ៉េខាងត្បូងមួយនេះ ក៏បានបង្កើតការបណ្តាក់ទុនស្រដៀងគ្នានេះ ជាមួយក្រុមហ៊ុន General Motors នៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនស្តេលេនធី (Stellanti)​ នៅអឺរ៉ុបផងដែរ ដើម្បីសាងសង់រោងចក្រចំនួន ៦ កន្លែង​ជុំវិញពិភពលោក ដែលនេះ ​គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​ដ៏​ខ្លាំងក្លា​​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​ពីប្រើប្រាស់​រថយន្តប្រេងសាំងទៅរថយន្ដអគ្គិសនី។

បើគិតមកត្រឹម​ខែមិថុនាកន្លងទៅ ក្រុមហ៊ុនយក្ស LG Energy បានទទួលការបញ្ជាទិញ​អាគុយយានយន្ដអគ្គិសនី​ក្នុងតម្លៃសរុបដល់ទៅ ២២៨ពាន់លានដុល្លារអាមេរិកឯណោះ ដែលចំនួននេះ គឺមានប្រហែល ១៧ដងនៃការលក់សុទ្ធ​របស់​ក្រុមហ៊ុននេះ កាលពីឆ្នាំ២០២១។

លោកខ្វុន យុន ស៊ូ (Kwon Young-soo) នាយកប្រតិបត្តិក្រុមហ៊ុន​​ថាមពលអិលជី (LG Energy) បាននិយាយថា៖ «ការបណ្តាក់ទុនរួមគ្នារបស់យើងជាមួយ​ក្រុមហ៊ុន Honda ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនោះ គឺជាការឈានជើងមួយដ៏សំខាន់​នៅក្នុងយុទ្ធសាស្រ្តរយៈពេលវែង​របស់ LG ក្នុងការលើកកម្ពស់ការផលិត​អាគុយ​យានយន្ដអគ្គិសនីនៅក្នុងទីផ្សារអាមេរិកខាងជើង ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនាពេលនេះ»។

មែនទែនទៅ ក្រុមហ៊ុមថាមពល LG ដែលជាក្រុមហ៊ុនផលិតអាគុយ​យានយន្ដ​អគ្គិសនីធំជាងគេទីពីររបស់ពិភពលោក ហើយក្រុមហ៊ុន Honda នឹងធ្វើការវិនិយោគ ៤,៤ ពាន់លានដុល្លារបន្ថែម ក្នុងការបណ្តាក់ទុនរួមគ្នា ជាមួយនឹងរោងចក្រដែលមានសមត្ថភាពផលិតថាមពលអាគុយ​សរុបដល់ទៅ ៤០ ជីហ្គាវ៉ាត់ម៉ោង ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ​២០២៥ ខាងមុខ ។​

សូមបញ្ជាក់ថា កន្លងមកក្រុមហ៊ុន LG Energy ក៏មានរោងចក្រផលិតថាមពលថ្មអាគុយ​ផ្ទាល់ខ្លួននៅបរទេសផ្សេងទៀតផងដែរ រួមទាំងនៅក្នុងប្រទេសចិន ប៉ូឡូញ និងសហរដ្ឋអាមេរិក ហើយគម្រោងថ្មីៗ​ទាំងអស់របស់ LG ដែលបានប្រកាសឡើងទាំងអស់នេះ គឺសុទ្ធសឹង​ជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិត​រថយន្តធំៗរបស់ពិភពលោក៕




អត្ថបទបន្ទាប់


ការកើនឡើងនូវតម្លៃថាមពលអាចនឹងបង្កើនចលាចលសង្គមនៅទូទាំងតំបន់អឺរ៉ុបនៅរដូវរងាឆ្នាំនេះ

បណ្តាប្រទេសអ្នកមានៗបំផុតនៅតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងឡើងនៃចលាចលសង្គមនៅក្នុងរដូវរងារខាងមុខនេះ មានដូចជាការតវ៉ាតាមដ…

មហាសេដ្ឋីចិនម្នាក់ចែកលុយជិត៥លានដុល្លារ ឲ្យនិស្សិតសាកលវិទ្យាល័យដែលមានចំណូលទាប ៤ពាន់នាក់

លោក ស៊ុយ ផេជុន (Cui Peijun) ដែលត្រូវបានគេស្គាល់ថាមហាសេដ្ឋីចិនចិត្តធម៌មួយរូបនៅក្នុងប្រទេសចិន បានចំណាយលុយអស់ប្រហែលជិត៥លានដុល្លារ ដើម្បី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ