ប្រទេសចិន

មហាសេដ្ឋីចិនម្នាក់ចែកលុយជិត៥លានដុល្លារ ឲ្យនិស្សិតសាកលវិទ្យាល័យដែលមានចំណូលទាប ៤ពាន់នាក់


លោក ស៊ុយ ផេជុន (Cui Peijun) ដែលត្រូវបានគេស្គាល់ថាមហាសេដ្ឋីចិនចិត្តធម៌មួយរូបនៅក្នុងប្រទេសចិន បានចំណាយលុយអស់ប្រហែលជិត៥លានដុល្លារ ដើម្បីជួយដល់និស្សិតក្រីក្រក្នុងប្រទេសចិនប្រហែលជាង ៤ពាន់នាក់ ដែលគ្មានលទ្ធភាពរៀនសូត្រនៅសាកលវិទ្យា។លោក ស៊ុយ ផេជុន (Cui Peijun) មានស្រុកកំណើតនៅស្រុកស៊ីនយ៉ាង (XinXiang) នៅក្នុងខេត្ត ហេណាន នៅភាគកណ្ដាលប្រទេសចិន។ លោកបានបរិច្ចាគថវិកាផ្គត់ផ្គង់ជួយដល់និស្សិតក្រីក្រក្នុងស្រុក ដើម្បីបន្ដការសិក្សាតាំងតែពីឆ្នាំ២០០៣មកម្ល៉េះ។
មហាសេដ្ឋីចិនម្នាក់ចែកលុយឲ្យនិស្សិតសាកលវិទ្យាល័យដែលមានចំណូលទាប

តើកត្តាអ្វីខ្លះជំរុញទឹកចិត្តឲ្យ​សហគ្រិន​ជោគជ័យ​ក្នុងវិស័យជំនួញរូបនេះ លះបង់ថវិការាប់លានដុល្លារជួយដល់និស្សិតក្រីក្រយ៉ាងដូច្នេះ?

បើតាម​ការចុះផ្សាយដោយសារព័ត៌មាន South China Morning Post លោក Cui Peijun គឺជាអតីត​ក្មេង​ដែលមិនបានរៀនខ្ពង់ខ្ពស់នោះឡើយ ដោយសារតែគ្រួសារ​មិនមានលទ្ធភាពចំណាយលើការសិក្សា។ កត្តានេះ បានធ្វើឲ្យលោក​ដិតដាមនៅក្នុងចិត្ត មិនចង់ឃើញយុវជន​ ត្រូវជួបការលំបាក​ខ្វះលទ្ធភាពសិក្សា​ដូចដែលលោកបានឆ្លងកាត់មកនោះទេ។ សេដ្ឋីចិត្តធម៌រូបនេះ បាននិយាយថា «ភាពក្រីក្រ​មិនគួរត្រូវបាន​បន្ដទៅកាន់មនុស្សជំនាន់ក្រោយទៀតទេ។ ពួកគេគួរតែ​ត្រូវបាន​ជួយឲ្យជៀសផុតពីការ​បោះបង់ការសិក្សា​ដោយសារតែលក្ខស្ថានភាពគ្រួសារក្រីក្រ»។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ លោក Cui Peijun ត្រូវបាន​អ្នកលេងបណ្ដាញសង្គម​នៅប្រទេសចិនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្រោយពេល​មានការចែករំលែក​នូវវីដេអូ ដែលបានថត​អំឡុងពេល​ចែកលុយដល់និស្សិត​ ជាមួយនឹងការស្លៀកពាក់ និងអង្គុយលើតុយ៉ាងសាមញ្ញបំផុត។ លុយដែលរៀបចំ ដាក់នៅលើតុ​សម្រាប់ចែកនោះ ត្រូវបានគេដឹងថា មានរៀបចំខ្ទាស់ជាដុំៗ​ក្នុងចំនួនផ្សេងគ្នា គឺមានដុំចំនួន​៣ពាន់យន់ ឬស្មើនឹង​ប្រហែល ​៤៣៨ដុល្លារ និងមួយដុំ៥ពាន់យន់ ឬស្មើនឹង​ជាង ៧២៣ដុល្លារ។

លោក លោកស៊ុយ បាននិយាយថា នៅឆ្នាំនេះ លោកបាន​បរិច្ចាគប្រាក់​អស់​ប្រហែល​១៦ម៉ឺនដុល្លារហើយ​ទៅឲ្យ​និស្សិត​១៦០នាក់ ដោយលុយទាំងអស់នេះ គឺជាប្រាក់សន្សំផ្ទាល់ខ្លួន​របស់លោក។ លោកបានបញ្ជាក់ថា «លោកបាន​បោះបង់ការសិក្សា​ដោយសារតែភាពក្រីក្រ ដូច្នេះ លោក​បានបង្កើតមូលនិធិនេះ ដោយផ្ទាល់ខ្លួនរបស់លោក​ដើម្បីជួយដល់និស្សិតក្រីក្រ ឲ្យទទួលបានការសិក្សា។»




អត្ថបទបន្ទាប់


ក្រុមហ៊ុន LG Energy ទទួលបានការបញ្ជាទិញអាគុយរថយន្តអគ្គិសនីក្នុងតម្លៃជាង ២០០ពាន់លានដុល្លារ

ព័ត៌មាន
ថ្មីៗនេះ ក្រុមហ៊ុនថាមពលខ្មាតយក្ស LG Energy Solution របស់កូរ៉េខាងត្បូងបានវាយលុកលើការបណ្តាក់ទុនរួមគ្នាដ៏ធំមួយ ដើម្បីសាងសង់រោងចក្រអាគុយរ…

បុរី ប៉េង ហួត ផ្ដល់ជូនឈុតធំតែម្ដង! ប្រូម៉ូសិនទិញផ្ទះថែមដេគ័របន្ទប់មេគ្រួសារ2បន្ទប់ និងការផ្ដល់ជូនជាច្រើនទៀត

ព័ត៌មាន
ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ បុរី ប៉េង ហួត បានរៀបចំកម្មវិធីផ្ដល់ជូនដ៏អស្ចារ្យសម្រាប់អតិថិជនដែលទិញផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ