សេវាទេសចរណ៍

ក្រុមហ៊ុន នារីម៉ូតូឌុបទេសចរណ៍ វៀតណាម នឹងពង្រីកប្រតិបត្តិការនៅកម្ពុជា ខែក្រោយ


ក្រុមហ៊ុននារីម៉ូតូឌុបទេសចរណ៍ វៀតណាម I Love Asia Tour ដែលជាក្រុមហ៊ុនបង្កើតថ្មី នឹងមានប្រតិបត្តិការផ្ដល់សេវាម៉ូតដុបទេសចរនៅប្រទេសវៀតណាម និងឡាវ បានប្រកាសថា ខ្លួនកំពុងមានគម្រោងនឹងចូលក្នុងទីផ្សារកម្ពុជា នៅខែក្រោយនេះហើយ។
ក្រុមហ៊ុននារីម៉ូតូដុបទេសចរណ៍វៀតណាម នឹងពង្រីកប្រតិបត្តិការនៅកម្ពុជា ខែក្រោយ (រូបភាព៖ TripAdvisor)
ដោយ

ត្រូវបាន​ស្រង់សម្ដី ដោយសារព័ត៌មាន​ក្នុងស្រុកវៀតណាម VN Express ស្ថាបនិក ក្រុមហ៊ុន I Love Asia Tour អ្នកនាង Nguyen Thi Huong Lien បានឲ្យដឹងថា ជាមួយនឹង​គោលដៅ​ពង្រីក​ខ្លួន​ចូលទីផ្សារ​ប្រទេស​ឡាវ កម្ពុជា និងតំបន់​អាស៊ី ក្រុមហ៊ុន I Love Asia Tour ចង់ធ្វើជា​គំរូ​សហគ្រិនស្ត្រី​នៅពេល​អនាគត ដោយផ្ដល់​ឱកាស​ដល់​ស្ត្រី​នៅអាស៊ី លើកកម្ពស់​តួនាទី​របស់ពួកគេ និងការចូលរួម​ចំណែក​សម្រាប់​សង្គម។

ក្រុមហ៊ុន​នេះ បច្ចុប្បន្ន មាន​នារី​បើកបរ​ម៉ូតូ​ចំនួន ១៥០ នាក់ ដែលភាគច្រើន​ជា​និស្សិត​សាកលវិទ្យាល័យ ដែលពួកគេ​បានដឹកទេសចរ​ប្រមាណ ២ពាន់នាក់​ ធ្វើដំណើរ​កម្សាន្ដ​ក្នុងប្រទេស​វៀតណាម និងឡាវ កាលពីឆ្នាំមុន។

បុគ្គលិក​នៃក្រុមហ៊ុន​នេះទាំងអស់ គឺសុទ្ធតែជានារី ចាប់ពី​បុគ្គលិកជា IT, រដ្ឋបាល និងការងារ​មគ្គុទេសក៍​ទេសចរណ៍។ 

អ្នកនាង Lien និយាយថា «មនុស្សភាគច្រើន តែគិតថា អ្នកបើកបរ​គឺជាទូទៅ ជាបុរស ប៉ុន្ដែ អ្នកបើកបរ​នារី ក៏មាន​ថាមពល​ខ្លាំងក្លា ខ្នះខ្នែង និងចង់រៀនសូត្រ​ពីការងារដែរ។ ពួកគេ​ត្រូវការ​ការផ្ដល់​នូវ​សិទ្ធិ​អំណាច និងការផ្ដល់ឱកាស​ដើម្បី​ភាពរីកចម្រើន»។

អ្នកនាង Lien បានចាប់ផ្ដើម​គំនិត​អាជីវកម្មនេះឡើង តាំងពី ឆ្នាំ២០១៤ ខណៈដែលនាង​គឺជា​និស្សិត​ឆ្នាំទី ៣​នៃ​សាកលវិទ្យាល័យ Hue University of Foreign Languages ។

ស្ថាបនិក ក្រុមហ៊ុន I Love Asia Tour អ្នកនាង Nguyen Thi Huong Lien (រូបភាព៖ https://www.ttgasia.com/)

ជាមួយនឹង​ដើមទុន​វិនិយោគដំបូង ជាង ៨៦ ដុល្លារ ដែលបាន​មកពីការ​ធ្វើការងារ​ក្រៅម៉ោង អ្នកនាង Lien បាន​បង្កើតគេហទំព័រ​ និងកម្មវិធី ដោយខ្លួនឯង។ សហគ្រិនស្ត្រីវ័យ​២៥ឆ្នាំរូបនេះ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ការ​រីកច្រើន​នៃសេវាកម្ម​របស់ខ្លួន ដូចជា TripAdvisor សម្រាប់​ធ្វើទីផ្សារ និងការ​ ទំនាក់ទំនង។ 

នារីម៉ូតូដុបទេសចរណ៍ I Love Asia Tour (រូបភាព៖ TripAdvisor)

នៅឆ្នាំ២០១៦ អ្នកនាង Lien បាន​ចាប់ផ្ដើម​ចុះបញ្ជី​និងប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ទៅជា​លក្ខណៈ​ក្រុមហ៊ុន និងបាន​ពង្រីក​ប្រតិបត្តិការ ក្នុងទីក្រុងហាណូយ, Hue, Hoi An, Ho Chi Minh និង Da Nang។ នៅពាក់កណ្ដាល ឆ្នាំ២០១៨ បានពង្រីក​ទៅដល់​ប្រទេសឡាវ ជាមួយនឹង​អ្នកបើកបរ​ជានារី​ចំនូន ១៥នាក់។

គួរបញ្ជាក់ដែរថា ការផ្ដល់សេវា​នារី​ម៉ូតូដុប​ទេសចរណ៍នេះ នៅកម្ពុជា ក៏មាន​នារី​មួយក្រុម​កំពុង​ផ្ដល់​សេវាដូចគ្នា​នេះផងដែរ ប៉ុន្ដែ ហាក់នៅមានលក្ខណៈ​តូចនៅឡើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធំៗជាង ៥០កំពុងពន្លឿនការរើផលិតកម្មចេញពីចិនទាំងប្រញាប់ប្រញាល់

ព័ត៌មាន
ក្រុមហ៊ុន អន្តរជាតិល្បីៗ ប្រមាណ ជាង ៥០ ក្រុមហ៊ុនបាន និងកំពុងពន្លឿនការរើចំណែកផលិតកម្មរបស់ខ្លួនដែលមាននៅប្រទេសចិន ទាំងប្រញប់ប្រញាល់ទៅកាន់ត…

គយកម្ពុជាថា ក្រុមហ៊ុនចិន ជាអ្នកនាំចូលសំរាមប្លាស្ទិច ៨៣កុងតឺន័រនៅ កំពង់ផែក្រុងព្រះសីហនុ

ព័ត៌មាន
មេគយកម្ពុជា គឺលោក គុណ ញឹម បានអះអាងនៅថ្ងៃសុក្រ ទី១៩ ខែកក្កដានេះថា អាជ្ញាធរកំពុងតែស៊ើបអង្កេតក្រុមហ៊ុនចិនពីការនាំចូលសំរាមប្លាស្ទិកចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ