LG គ្រោងចាប់ដៃជាមួយនឹង Honda

ក្រុមហ៊ុនកូរ៉េ LG គ្រោងចាប់ដៃជាមួយក្រុមហ៊ុនជប៉ុន Honda បង្កើតរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនៅអាមេរិក


ក្រុមហ៊ុនផលិតអាគុយរថយន្ដរបស់កូរ៉េខាងត្បូង LG Energy Solution គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនីដ៏ធំមួយនៅអាមេរិក ក្រោមការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនយក្សរបស់ជប៉ុន Honda ដោយការបណ្ដាក់ទុនរួមគ្នានេះ មានតម្លៃដល់ទៅជាង៣ពាន់៤រយលានដុល្លារអាមេរិក និងមានសមត្ថភាពផលិតអាគុយប្រចាំឆ្នាំរហូតដល់ទំហំថាមពល ៤០ ជីហ្គាវ៉ាត់ម៉ោង ដែលអាចប្រើប្រាស់លើរថយន្តអគ្គិសនីបានដល់ ៦០ម៉ឺនគ្រឿងឯណោះ។
រ៉េ LG គ្រោងចាប់ដៃជាមួយក្រុមហ៊ុនជប៉ុន Honda
ដោយ

ប៉ុន្ដែ គេ​នៅ​មិន​ទាន់​បញ្ជាក់​នៅឡើយ​ទេ​ថា តើ​រោងចក្រ​ដ៏​ធំ​ថ្មី​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​សាងសង់​ឡើង​នៅ​ពេល​ណា​នោះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សារព័ត៌មាន រ៉​យ​ទ័​រ​។

ក្រុមហ៊ុន LG Energy Solution ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន LG Chem ត្រូវ​បាន​គេរ​រាយការណ៍​ថា កំពុង​តែ​ត្រៀម​ចាប់ដៃ​ជាមួយនឹង​ក្រុមហ៊ុន​យក្ស​ជប៉ុន Honda ក្នុង​ការ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​នៅ​អា​មេ​រិ​ក ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​កូរ៉េ LG មាន​ចំណែក​ទីផ្សារ​១០% ក្នុង​ការ​ផ្គត់ផ្គង់​អា​គុយ​រថយន្ដ​អគ្គិសនី​ទៅ​ឲ្យ​ក្រុមហ៊ុន Tesla, General Motors និង Volkswagen ជ​ដើម​។

បើ​ទោះបីជា​មាន​លេច​ធ្លាយ​ព័ត៌មាន​ពី​ការ​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន Honda​ក្ដី ប៉ុន្ដែ ក្រុមហ៊ុន LG Energy Solution បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុមហ៊ុន​កំពុង​ពិភាក្សា​អំពី​វិធី​ផ្សេង​ៗ​ក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា រួម​ទាំង​ការ​បង្កើត​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ផង​ដែរ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​សម្រេចចិត្ត​លើ​ការ​វិនិយោគ​ណាមួយ​នោះ​ទេ​។ ខណៈ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Honda នៅ​ទីក្រុង​តូ​ក្យូ​វិញ ក៏​បាន​បដិសេធ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ដែរ​។

សូម​ជម្រាប​ថា ក្រុមហ៊ុន LG Energy Solution ដែល​មាន​ទីតាំង​ផលិត​អា​គុយ​រថយន្ដ​នៅ​សហរដ្ឋអាមេរិក ចិន កូរ៉េ​ខាងត្បូង ប៉ូ​ឡូញ និង​ឥណ្ឌូ​នេ​ស៊ី ហើយ​ក៏​គ្រោង​នឹង​វិនិយោគ​សរុប​ចំនួន​ជាង ៤​ពាន់​៧​រយ​លាន​ដុល្លារ នៅ​អា​មេ​រិ​ក​ខាងជើង​នៅ​ឆ្នាំ ២០២៤ ដើម្បី​ធានា​បាន​នូវ​សមត្ថភាព​ផលិត​សម្រាប់​បំពេញតម្រូវការ​ផង​ដែរ​៕

៊អត្ថបទ៖​ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវ៉ាក់ចែកចាយវ៉ាក់សាំងបានដល់ ១ ពាន់លានដូសហើយ ខណៈវិសមភាពវ៉ាក់សាំងនៅតែបន្ដមាន

ព័ត៌មាន
រហូតមកទល់ពេលនេះ កម្មវិធីចែករំលែកវ៉ាក់សាំងជាសកលតាមរយៈយន្តការកូវ៉ាក់ បានចែកចាយវ៉ាក់សាំងកូវីដ១៩ បានចំនួន ១ ពាន់លានដូសហើយ ដែលត្រូវប…

សិង្ហបុរីបន្ដជំទាស់វត្តមានមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំអាស៊ាន ប្រសិនបើមេដឹកនាំយោធាមិនអនុវត្តតាមដំណោះស្រាយ៥ចំណុច

ព័ត៌មាន
ប្រមុខដឹកនាំប្រទេសសិង្ហបុរី និយាយថា អាស៊ានគួរតែបន្តការសម្រេចចិត្តរបស់ខ្លួន ដែលមិនអញ្ជើញប្រទេសមីយ៉ាន់ចូលរួមកិច្ចប្រជុំអាស៊ាននោះទេ ប្រសិនប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ