សិង្ហបុរីជំទាស់វត្តមានមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំអាស៊ាន

សិង្ហបុរីបន្ដជំទាស់វត្តមានមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំអាស៊ាន ប្រសិនបើមេដឹកនាំយោធាមិនអនុវត្តតាមដំណោះស្រាយ៥ចំណុច


ប្រមុខដឹកនាំប្រទេសសិង្ហបុរី និយាយថា អាស៊ានគួរតែបន្តការសម្រេចចិត្តរបស់ខ្លួន ដែលមិនអញ្ជើញប្រទេសមីយ៉ាន់ចូលរួមកិច្ចប្រជុំអាស៊ាននោះទេ ប្រសិនបើមេដឹកនាំក្រុមយោធានៅតែមិនអនុវត្តតាមគោលការណ៍ដំណោះស្រាយទាំង៥ចំណុច ដែលអាស៊ានធ្លាប់ផ្តល់ឲ្យកាលពីឆ្នាំមុននោះ។ នេះគឺជាការលើកឡើងច្បាស់ៗរបស់លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី។
ប្រមុខដឹកនាំប្រទេសសិង្ហបុរីបន្ដជំទាស់វត្តមានមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំអាស៊ាន

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន ឡុ​ង បាន​ជួប​ពិភាក្សា​តាម​ប្រព័ន្ធ​វី​ដេ​អូ ដើម្បី​ជជែក​អំពី​បញ្ហា​នានា ពិសេស​ទាក់ទិន​នឹង​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី ១៤ ខែមករា​ឆ្នាំ​២០២២​។

នៅ​ក្នុង​ជំនួប​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ពី​លទ្ធផល និង​គោលបំណង​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពីដើម​ខែមករា​នេះ​។ បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សម្តេច​តេ​ជោ បាន​បញ្ជាក់​ពី​លទ្ធផល​ក្រោយ​ជំនួប​ជាមួយនឹង​លោក លី សៀន​ឡុ​ង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ថា លោក លី សៀន​ឡុ​ង បាន​គាំទ្រ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ជា​ពិសេស​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន រួម​ទាំង​ការងារ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ក្នុង​ការ​ចូលរួម​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​។ ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរ​បន្ដ​ទៅ​មុខ​ទៀត ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដល់​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។

នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ជំរុញ​ឱ្យ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន គួរ​ជួប​ទំនាក់ទំនង​ជាមួយ​គ្រប់​ភាគី​ជម្លោះ​ទាំងអស់​នៅ​មី​យ៉ា​ន់​ម៉ា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។ លោក លី សៀន​ឡុ​ង បាន​បន្ថែម​ថា អាស៊ាន​គួរតែ​បន្ត​ការ​សម្រេចចិត្ត ដោយ​ជំនួស​ឲ្យ​ការ​អញ្ជើញ​រដ្ឋាភិបាលយោធា​មី​យ៉ា​ន់​ម៉ា មក​ជា​ការ​អញ្ជើញ​អ្នកតំណាង ដែល​មិនមែន​ជា​អ្នកនយោបាយ​មក​ពី​មី យ៉ា​ន់​ម៉ា​ឲ្យ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ក្នុងឆ្នាំនេះ​ជំនួស​វិញ​។ 

បន្ថែម​ពីលើ​នេះ មេដឹកនាំ​សិង្ហ​បុរី​រូប​នេះ ជំរុញ​ឱ្យ​ប្រធាន​អាស៊ាន​ថ្មី គឺ​កម្ពុជា រក្សា​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជម្លោះ​ទាំងអស់​នៅ​មី​យ៉ា​ន់​ម៉ា ក្នុង​នោះ​រួម​ទាំង​រដ្ឋាភិបាលយោធា និង​បក្សសម្ព័ន្ធ​ប្រជាជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ផង​ដែរ​។

ទោះ​យ៉ាងណា ថ្មី​ៗ​នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សា​យោធា​មី​យ៉ា​ន់​ម៉ា​ដែល​កំពុង​កាន់​អំណាច បាន​អះអាង​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​ជឿជាក់​ថា កម្ពុជា​នឹង​ដើរតួ​នាទី​ប្រកបដោយ​យុត្តិធម៌​អំឡុង​ពេល​ធ្វើ​ជា​ប្រធាន​របស់​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​។

លោកស្រី ណូអែល​លី​ន ហា​យ​ស័​រ ប្រ​សិត​ពិសេស​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​មី​យ៉ា​ន់​ម៉ា ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ស​ប្ដា​ហ៍​មុន ក៏​បាន​ជ្រោមជ្រែង​កម្ពុជា​ដើម្បី​ស្វែងរក​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ក្នុង​ជំនួយ​មនុស្សធម៌ និង​កំពុង​ស្វែងរក​វឌ្ឍនភាព​ក្នុង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនកូរ៉េ LG គ្រោងចាប់ដៃជាមួយក្រុមហ៊ុនជប៉ុន Honda បង្កើតរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនផលិតអាគុយរថយន្ដរបស់កូរ៉េខាងត្បូង LG Energy Solution គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនីដ៏ធំមួយនៅអាមេរិក ក្រោមការប…

កំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី៤ឆ្នាំ២០២១ថយចុះទាប កំពុងបន្ថែមសម្ពាធកាន់តែខ្លាំងដល់ក្រុងប៉េកាំង

ព័ត៌មាន
លទ្ធផលកំណើនសេដ្ឋកិច្ចចិន នៅពេញមួយឆ្នាំ២០២១ ត្រូវបានគេប៉ាន់ប្រមាណថាមានកំណើន ៨% ក៏ប៉ុន្ដែ អ្វីដែលអ្នកជំនាញសេដ្ឋកិច្ចជាច្រើនកំពុងដាក់ការចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ