វិស័យយានយន្ត

កម្ពុជា កើបចំណូលបានជាង២៩លានដុល្លារពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន


កម្ពុជា រកចំណូលបានជាង២៩លានដុល្លារពីលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនដល់យានយន្តជាង៥ម៉ឺន៦ពាន់គ្រឿងនៅពេញមួយឆ្នាំ២០២៥ មានកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមប្រមាណជាង១៨លានដុល្លារ។ បើតាមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រៅពីលទ្ធផលខាងលើ ក្រសួង ក៏សម្រេចបានការចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ និងការចេញលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញក្នុងប្រទេសមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
វិស័យយានយន្ត
ដោយ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកវិស័យសាធារការ និងដឹកជញ្ជូន គឺជាផ្នែកមួយនៃអាទិភាពគន្លឹះនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែល​កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈការតភ្ជាប់ឱ្យមានភាពប្រទាក់ក្រឡា និងសមាហរណកម្មផ្ទៃក្នុង និងតំបន់ ដើម្បីធានាប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការរីកចម្រើននៃប្រព័ន្ធឡូជីស្ទីក។ ការបញ្ជាក់បែបនេះធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៦ នាថ្ងៃទី៥ ខែកុម្ភៈ។

បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ នៅពេញមួយឆ្នាំ២០២៥ កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានប្រាក់ចំណូលសរុបប្រមាណជាង២៩លានដុល្លារពីការចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនចំនួនជាង៥ម៉ឺន៦ពាន់គ្រឿង ដោយក្នុងនោះរថយន្តបំពាក់ផ្លាកលេខពិសេសមានចំនួនជាង៣ម៉ឺន៨ពាន់គ្រឿង និងពិសេសផ្ទាល់ខ្លួនទាំងម៉ូតូ និងរថយន្តមានចំនួនជាង១ម៉ឺន៨ពាន់គ្រឿង។ ជាមួយគ្នានោះ ក្រសួងសាធារណការបានចុះបញ្ជីយានយន្តសរុបចំនួនជាង៥២ម៉ឺនគ្រឿងក្នុងនោះម៉ូតូមានចំនួនជិត៤៣ម៉ឺនគ្រឿង និងរថយន្តគ្រប់ប្រភេទជាង ៩ម៉ឺនគ្រឿង ខណៈការចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនីមានចំនួនជិត៨ពាន់គ្រឿង៕




អត្ថបទបន្ទាប់


ការដាក់ពង្រាយទូកុងតឺន័រលើទឹកដីខ្មែរ ស្របពេលការបោះឆ្នោតជិតមកដល់ តើថៃមានចេតនាអ្វី?

ស្ថានភាពនៅតាមព្រំដែនកម្ពុជា និងថៃ បានឡើងកម្តៅជាថ្មី បន្ទាប់ពីយោធាថៃ បានរំលោភលើស្មារតីបទឈប់បាញ់ និងធម្មនុញ្ញអន្តរជាតិ ដោយបានដាក់ពង្រាយកង…

ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការអន្តរាគមន៍ភ្លាមៗបើមានការដំឡើងថ្លៃទំនិញហួសហេតុក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន

ជារៀងរាល់ឆ្នាំឱ្យតែរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខិតជិតចូលមកដល់គេសង្កេតឃើញថា តម្លៃទំនិញចាំបាច់មួយចំនួននៅលើទីផ្សារតែងតែមានការឡើងថ្លៃ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ