ប្រាសាទតាមាន់ធំ

កម្ពុជា ច្រានចោលចំពោះការលើកឡើងរបស់ថៃ ដែលថា ប្រាសាទតាមាន់ធំត្រូវបានចុះបញ្ជីជាវិមានបុរាណរបស់ថៃ តាំងពី១៨ឆ្នាំមុនកម្ពុជា ទទួលបានឯករាជ្យ


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់ភាគីថៃ នាពេលថ្មីៗនេះ ដែលថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដែលបានប្រកាសចុះបញ្ជីជាវិមានបុរាណថៃ តាំងពី១៨ឆ្នាំមុនប្រទេសកម្ពុជា ទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣។
ប្រាសាទតាមាន់ធំ
ដោយ

ទន្ទឹមនេះ អ្នកជំនាញប្រវត្តិសាស្រ្តបានចាត់ទុកការលើកឡើងរបស់ភាគីថៃនេះ គឺផ្ទុយពីការពិតនៃស្មារតី នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន និងបានទទួលស្គាល់ជាអន្តរជាតិ និងបានចោទជាសំណួរថា ប្រសិនជាប្រាសាទនេះជាវិមានបុរាណរបស់ថៃ តាំងពីយូរលង់មក ហេតុអ្វីបានស្ថិតក្នុងដែនដីកម្ពុជា ទៅវិញ?

លោកបណ្ឌិត តឹក ម៉េង សាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត បានចាត់ទុកការលើកឡើងរបស់ភាគីថៃ ដែលថា ប្រាសាទតាមាន់ធំ ស្ថិតក្នុងអំណាចអធិបតេយ្យរបស់ខ្លួននោះ គឺផ្ទុយពីការពិតជាក់ស្តែង និងបានចោទជាសំណួរថា ប្រសិនបើប្រាសាទនេះបានចុះបញ្ជីជាវិមានបុរាណថៃ តាំងពី១៨ឆ្នាំមុនប្រទេសកម្ពុជា ទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ដូចថៃ អះអាងមែននោះ ហេតុអ្វីថៃ មិនអាចទាញផលប្រយោជន៍ពីប្រាសាទបុរាណនេះសម្រាប់បម្រើដល់វិស័យទេសចរណ៍ខ្លួននាពេលកន្លងមក? សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើថៃ ពិតជាចង់ស្វែងរកការពិត នៃដែនអធិបតេយ្យរបស់ប្រាសាទនេះមែននោះ គឺគ្រាន់តែផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលមានការទទួលស្គាល់ពីអន្តរជាតិនោះ គឺនឹងដឹងច្បាស់ហើយថា ប្រាសាទនេះស្ថិតនៅក្នុងបូរណភាពទឹកដីរបស់ប្រទេសណា។

​ពាក់ព័ន្ធបញ្ហានេះដែរ លោក សុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា ទាំងស្រុង។ លើសពីនេះ ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋាន ស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌជាតិនៃកម្ពុជា រួចហើយផងដែរ។ ដូច្នេះការលើកឡើងរបស់ភាគីថៃ ដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណថៃ ដោយយោងតាមការប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ និងផ្ទុយទៅនឹងខ្លឹមសារច្បាប់ដែលទទួលស្គាល់ដោយអន្តរជាតិ៕




អត្ថបទបន្ទាប់


អ្នកជំនាញ ទទូចឱ្យម្ចាស់ SME ក្នុងស្រុក បង្កើនសមត្ថភាពផលិត និងធានាឱ្យបានគុណភាពខ្ពស់ដើម្បីឈរជើងរឹងមាំ និងយូរអង្វែង

វិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា បង្ហាញពីសម្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពលរដ្ឋខ្មែរនាំគ្នាធ្…

ចិន សម្រេចបានកំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៥ តែអ្នកជំនាញចាត់ជាកំណើនលាក់បាំងបញ្ហា

ទិន្នន័យផ្លូវការចេញផ្សាយនៅថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា សេដ្ឋកិច្ចចិនសម្រេចបានកំណើន៥% ក្នុងឆ្នាំ២០២៥ ដែលជាអត្រាកំណើនយឺតបំផុត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ