ឥណទានពីធនាគារពិភពលោក

ធនាគារពិភពលោកឲ្យកម្ពុជាខ្ចី ១០០លានដុល្លារ ដើម្បីយកមកកែលម្អផ្លូវគមនាគមន៍


ទឹកប្រាក់កម្ចី១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ត្រូវបានធនាគារពិភពលោក បានសម្រេចអនុម័តផ្ដល់ឲ្យកម្ពុជា នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២០នេះ ដើម្បីយកមកកែលម្អបណ្ដាញផ្លូវគមនាគមន៍នៅកម្ពុជា។ ធនាគារពិភពលោកសង្ឃឹមថា ប្រាក់កម្ចីនេះ នឹងបង្កើនលទ្ធភាពទទួលបានសេវា និងឱកាសសេដ្ឋកិច្ចរបស់សហគមន៍ជនបទនៅកម្ពុជា។
ធនាគារពិភពលោក គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​ខ្ទង់ពាន់លានដុល្លារដល់កម្ពុជា បន្ទាប់ពី​ផ្អាក​មួយ​រយៈពេល

បើតាម​ធនាគារពិភពលោក គម្រោង​កែលម្អ​បណ្ដាញផ្លូវ​គមនាគមន៍នេះ នឹងពង្រីកលទ្ធភាព​សម្រាប់​សហគមន៍ជនបទឱ្យទទួល​បាន​សេវាចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង ទីផ្សារ​ តាមរយៈការកែលម្អ​ផ្លូវជនបទ​ឱ្យ​កាន់តែមានភាពធន់​ទៅនឹង​កត្តា​ប្រែប្រួល​របស់​អាកាស​ធាតុ។ ការកែលម្អនឹង​ត្រូវ​ធ្វើ​ទៅលើ​ផ្នែក​ជាច្រើននៃតាមផ្លូវជាតិ​និង​ផ្លូវខេត្ត ដែលជាលទ្ធផល​​ជួយ​កាត់​បន្ថយ​ថ្លៃចំណាយលើការដឹកជញ្ជូន​ ​​និ​ងហានិភ័យគ្រោះថ្នាក់​​ដោយសារតែផ្លូវខូច និងជួយ​សម្រួល​ដល់​ខ្សែចង្វាក់​ផ្គត់​ផ្គង់​ក្នុង​វិស័យ​កសិកម្ម និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផង​ដែរ។

ការចំណាយលើកា​រដឹកជញ្ជូននៅប្រទេសកម្ពុជា​នៅតែមានកម្រិត​ខ្ពស់នៅឡើយ ទោះបីជា​មាន​ភាពប្រសើរច្រើនក្នុង​ប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់គឺជាមធ្យោបាយដឹកជញ្ជូន​នាំមុខគេនៅក្នុងប្រទេស ហើយ​ចាំបាច់​ត្រូវ​មាន​ការ​វិនិយោគច្រើន ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ។ ផ្លូវជនបទ​មាន​ជាង​ ៧៥​ភាគរយ​នៃ​បណ្តាញ​ផ្លូវ​សរុប​ទូទាំង​ប្រទេស ប៉ុន្តែ​មានតែ ៥​ភាគរយប៉ុណ្ណោះដែល​ជាផ្លូវក្រាលកៅស៊ូ។ 

តំបន់គោលដៅរបស់គម្រោងនេះមាន ផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ក្រចេះ ដែល​គ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅ​តាម​ទីជនបទដាច់ស្រយាល។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ « កង្វះលទ្ធភាព​សម្រាប់ទទួល​បាន​សេវាមន្ទីរពេទ្យ សាលារៀន និង​សម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ​ ជាពិសេស​ក្នុង​រដូវ​វស្សា នៅតែ​ចោទ​ជាបញ្ហា​ប្រឈមធំមួយ​សម្រាប់​ប្រជាជនកម្ពុជានៅ​តាមតំបន់​ជនបទ។ គម្រោងថ្មីនេះ​​គឺ​ជា​ការ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុងការជួយ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវ​របស់​កម្ពុជា។ វា​នឹង​តភ្ជាប់​កាន់​តែ​ប្រសើរ​ជាងមុន​ដោយបានភ្ជាប់ប្រជាជនទៅនឹងការទទួលបាន​សេវា កាត់បន្ថយ​ការដាច់ផ្លូវ និង​បង្កើត​ការ​ងារ​សម្រាប់​សហគមន៍​មូលដ្ឋាន​ក្នុងពេល​សាងសង់ផ្លូវ ដែលរួមចំណែក​ធ្វើ​​ឱ្យសេដ្ឋកិច្ច​ងើបឡើងវិញ ទៀតផង»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកមានកូវីដ-១៩ ចំនួន ៥នាក់ទៀតហើយ នៅថ្ងៃទី ១៦ខែកក្កដានេះ! ខណៈអ្នក​ឆ្លង​កូវីដ-១៩សរុប​កើនដល់ ១៧១នាក់

ព័ត៌មាន
នៅថ្ងៃទី ១៦ ខែកក្កដានេះ ក្រសួងសុខាភិបាល បានបង្ហាញពីការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៥នាក់បន្ថែមទៀតហើយ ដែលសុទ្ធសឹងជាករណីនា…

ចិនថា សេដ្ឋកិច្ចខ្លួននៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ស្ទុះកើនឡើង ៣,២%

ព័ត៌មាន
កំណើនផលិតផលក្នុងស្រុកស្រុកសរុបរបស់ប្រទេសចិននៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០នេះ មានការស្ទុះងើបឡើងខ្លាំងវិញដោយមានកើនឡើងដល់ទៅ ៣,២% ធៀបនឹងរយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ