ប្រព័ន្ធធនាគារ​នៅកម្ពុជា

ទំហំឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារកម្ពុជា នៅតែរក្សាកំណើនវិជ្ជមាន នៅឆមាសទី១ ឆ្នាំ២០២០


ទំហំឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារនៅកម្ពុជា នៅតែបង្ហាញពីតួលេខកំណើនវិជ្ជមាននៅរយៈពេលពាក់កណ្ដាលឆ្នាំ២០២០នេះ បើទោះបីជាកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងសកលលោកយ៉ាងណាក្ដី។
ក្នុងឆ្នាំ២០២០ ប្រទេសណាខ្លះក្នុងតំបន់ មានកម្ចីមិនដំណើរការ ឬ កម្ចីខូចកើនឡើងខ្ពស់ជាងគេ?
ដោយ

របាយការណ៍​ឆមាសទី១ នៃឆ្នាំ២០២០ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញថាស្ថានភាព​ប្រព័ន្ធ​ធនាគារ​នៅកម្ពុជា ក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ ​នៅតែរក្សា​បាន​នូវ​កំណើន​វិជ្ជមាន​ដោយក្នុងនោះ ឥណទាន​អតិថិជន​កើនឡើងជិត​២០% ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​៣៤ពាន់លាន​ដុល្លារ ខណៈដែល​ប្រាក់បញ្ញើអតិថិជនវិញ​បានកើនឡើង​ជាង​១២% ដែលមាន​ទំហំទឹក​ប្រាក់​៣០ពាន់​៥០០​លាន​ដុល្លារអាមេរិក។

របាយការណ៍​ដដែលនេះ បាន​បង្ហាញទៀតថា ទ្រព្យសកម្ម​របស់ប្រព័ន្ធ​​ធនាគារ​មានកំណើន​ជាង​១៧% ដែលមានទំហំ​ទឹកប្រាក់​ជាង​៥៤ពាន់លាន​ដុល្លារអាមេរិក។ ជាមួយគ្នានេះ ចំនួន​គណនី ដាក់ប្រាក់បញ្ញើ​មានការកើន​ឡើង​ដល់ទៅ ៨លាន២សែនគណនី កើនឡើង ២០% និងអតិថិជន​ខ្ចីប្រាក់​វិញបាន​កើនដល់ ៣លាន​២សែនគណនី កើន ១៣%។

បើយើងក្រលេក​ទៅមើល​ឥណទាន​គ្រឹះស្ថាន​ធនាគារ​តាមវិស័យសេដ្ឋកិច្ច នៅក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ គឺការផ្ដល់​ទៅកាន់​វិស័យ​ការជួញដូររាយ​មានចំណែកធំជាងគេរហូតដល់ ១៥% ការឲ្យកម្ចី​ទិញផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួន​មាន ១២% ការលក់ដូរដុំ​មាន​១១% និងសំណង់ មាន​៩% ខណៈដែលការផ្ដល់​ទៅក្នុងវិស័យ​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​មាន ៧%។

ដោយឡែក​ ចំពោះ​ការផ្ដល់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុតាម​វិស័យសេដ្ឋកិច្ច​វិញ គឺការផ្ដល់កម្ចី​ទៅកាន់ ក្រុមគ្រួសារ​មាន​ជាង​៣៦% កសិកម្ម មានជាង​១៨% ពាណិជ្ជកម្ម និងជំនួញ ជាង១៨​% និងវិស័យសេវាកម្ម​មានជិត​១៥%។ 

បើតាម​របាយការណ៍​ពីធនាគារជាតិប​បង្ហាញថា មកទល់ពេលនេះ ចំនួន​ធនាគារពាណិជ្ជ​មានចំនួន ៥១ ធនាគារឯកទេស​មានចំនួន ១៤, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​មានចំនួន ៦ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិនទទួល​ប្រាក់បញ្ញើ​មាន៧៦ ខណៈដែលល​គ្រឹះស្ថាន​ឥណទាន​ជនបទ​មាន​២៤៦ និងក្រុមហ៊ុន​ភតិសន្យាហិរញ្ញវត្ថុ​មាន​១៥ក្រុមហ៊ុន។

គិតត្រឹម​ពាក់កណ្ដាល​ឆ្នាំ២០២០នេះដែរ ក៏មាន​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ ហើយ​ដែល​បាន​ចូលទៅ​ស្វែងរក​ប្រភពទុន​​ក្នុង​ផ្សារមូលប្រកម្ពុជា​តាមរយៈ​ការ​បោះផ្សាយ​លក់​មូលបត្រ។ ក្នុងនោះ មានគ្រឹះស្ថាន​ធនាគារ​ និងមីក្រូ​ហិរញ្ញវត្ថុ​ចំនួន ៥ គឺបាន​បោះផ្សាយ​លក់​មូលបត្របំណុល និងមាន​ធនាគារមួយទៀត គឺលក់​ជាបណ្ណកម្មសិទ្ធិ​ ឬហៅថា​ភាគហ៊ុន៕ 

None



អត្ថបទបន្ទាប់


ឧកញ៉ា ចេង ខេង៖ ការភ័យស្លន់ស្លោរបស់អ្នកគ្មានជំនាញលើវិស័យអចលនទ្រព្យ អាចធ្វើឲ្យប៉ះពាល់ដល់វិស័យនេះ

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL បានបង្ហាញពីក្តីបារម្ភថា អ្នកដែលគ្មានជំនាញច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យ អាចនឹងធ្វើឲ្យវិស័យន…

ថៃ និងចិន ត្រៀមចុះហត្ថលេខារួមគ្នាលើពិធីសារជំរុញការនាំចេញផ្លែឈើ

ប្រទេសថៃ រំពឹងខ្ពស់ថា ក្រោយពីមានការចុះហត្ថលេខាជាមួយប្រទេសចិនលើពិធីសារជំរុញការនាំចេញផ្លែឈើរវាងប្រទេសទាំង នឹងធ្វើឲ្យការចេញផ្លែឈើរបស់ថៃអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ