កូវីដ១៩ នៅ​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍អាស៊ី ឲ្យ​កម្ពុជា​ខ្ចី ២៥០លានដុល្លារអាមេរិក ដើម្បី​ឆ្លើយតបនឹងវិបត្តិកូវីដ១៩


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០២០នេះ បាន​អនុម័ត​កញ្ចប់​កម្ចីដែលមានទឹកប្រាក់ ២៥០លានដុល្លារអាមេរិក ឲ្យដល់​រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ឆ្លើយតបទៅនឹងវិបត្តិ​កូវីដ១៩ តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស បង្កើន​ជំនួយ​សង្គមកិច្ច​ដល់​ប្រជាជនក្រីក្រនិងជនងាយរងគ្រោះ និង​ផ្ដល់​ជំនួយ​ជំរុញ​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន​អាជីវកម្ម ក្នុងនោះរាប់ទាំង​សហគ្រាស​ខ្នាតតូច​និងមធ្យម ផងដែរ ។
ធនាគារ​អភិវឌ្ឍន៍អាស៊ី ឲ្យ​កម្ពុជា​ខ្ចី ២៥០លានដុល្លារអាមេរិក ដើម្បី​ឆ្លើយតបនឹងវិបត្តិកូវីដ១៩។
ដោយ

នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ប្រធានធនាគារ​អភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa បាននិយាយយ៉ាងដូច្នេះ ថា "ជំនួយនេះ​នឹង​ជួយរដ្ឋាភិបាល​[កម្ពុជា] កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ផ្នែកសុខាភិបាល សង្គម និង​សេដ្ឋកិច្ច ដែល​បណ្ដាលមកពីជំងឺ​ឆ្លងរាតត្បាត [កូវីដ១៩] ។"

ប្រធាន​ ADB ដដែល​ បានបន្ដថា "កម្ពុជា​មានប្រវត្តិ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​បានល្អ ប៉ុន្តែ ជំងឺកូវីដ១៩​បានគំរាមកំហែង​ធ្វើ​ឲ្យ​អន្តរាយដល់​វឌ្ឍនភាព​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស ក្នុង​ចំណោម​ក្រុម​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ដូចជា ស្ត្រី និង​ពលករ​ចំណាកស្រុក ។ កម្ចីនេះ ជាផ្នែកនៃ​ផែនការសហប្រតិបត្តិការយូរអង្វែង​របស់ ADB ដែលផ្ដោត​លើ​ការ​ជួយ​គាំទ្រ​ដល់​ការធ្វើ​ឲ្យ​រើបឡើងវិញ​ផ្នែក​សេដ្ឋកិច្ច និងនិរន្តរភាព​សារពើពន្ធរបស់​កម្ពុជា" ។ 

ប្រទេស​កម្ពុជាមានកម្រិតងាយរងគ្រោះ​ខ្ពស់ ពី​​ផលប៉ះពាល់អវិជ្ជមាននៃ​ជំងឺ​កូវីដ១៩ ដោយសារតែសេដ្ឋកិច្ច​បើកចំហ​របស់ខ្លួន មូលដ្ឋាន​សេដ្ឋកិច្ច​តូចចង្អៀត និង​ប្រជាជន​ដែលមានលក្ខណៈ​ចល័ត​ខ្ពស់ ។ 

នៅឆ្នាំ២០២០នេះ ធនាគារពិភពលោក​រំពឹងថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់ចុះដល់ដក ៥,៥% ដោយសារតែការធ្លាក់ចុះនៃវិស័យទេសចរណ៍ ការថមថយ​នៃការនាំចេញ​សម្លៀកបំពាក់កាត់ដេរ ស្បែកជើង និងទំនិញ​ទេសចរណ៍ ព្រមទាំង​ការថមថយ​សន្ទុះ​នៃ​សកម្មភាពក្នុង​វិស័យ​សំណង់ ។ 

ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចនេះ អាចនឹងរុញច្រាន​ប្រជាជន ១,៣លាននាក់បន្ថែមទៀត ឲ្យធ្លាក់ទៅក្នុង​ភាពក្រីក្រ ។ 

កាលពីខែមីនា កម្ពុជា​បាន​ដាក់​ចេញ​នូវវិធានការឆ្លើយតប​ជំងឺកូវីដ១៩ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកាសរុប ជាង ៨០០លានដុល្លារអាមេរិក ឬស្មើនឹង ៣,២% នៃ​ GDP សរុបដែលរំពឹងទុកនៅឆ្នាំ២០២០ ។ កញ្ចប់ថវិកា​ទាំងនេះ រួមបញ្ចូលទាំង​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​សុខាភិបាលដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការកើនឡើង​នៃករណី​ឆ្លងកូវីដ១៩ និង​ការឧបត្ថម្ភ​ទៅដល់​កម្មករនិងសហគ្រាសនានា ក្នុងនោះរួមទាំង​ការចាក់បញ្ចូល​ដើមទុន ១៥០លានដុល្លារអាមេរិក ដើម្បី​គាំទ្រ​ដល់​កម្ចីធនាគារ​ដែល​ផ្ដល់ទៅឲ្យ​អាជីវកម្ម​ខ្នាតតូច​និងមធ្យម ។ 

កញ្ចប់​ថវិកានេះដែរ ក៏រួមបញ្ចូលនូវថវិកា ៣០០លានដុល្លារអាមេរិក សម្រាប់​ការផ្ដល់ជំនួយ​ជាប្រាក់សុទ្ធទៅឲ្យ​ដល់ប្រជាជនក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលមាន​នៅក្នុង​ប្រព័ន្ធ​ទិន្នន័យ​អ្នកក្ររបស់​រដ្ឋាភិបាល ។ ប្រព័ន្ធទិន្នន័យ​រាប់បញ្ចូល​ចំនួន​គ្រួសារក្រីក្រចំនួន ២,៤លានគ្រួសារ ហើយចំនួននេះ​ត្រូវបាន​ពង្រីកបន្ថែម ដើម្បីរាប់បញ្ចូលទាំង​គ្រួសារដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ផង​ដែរ ៕




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ចំនួនពលរដ្ឋក្រីក្រកើនឡើងដល់១៥%នៃប្រជាជនសរុប ដោយសារវិបត្តិកូវីដ-១៩

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលស្គាល់ថា តួលេខនៃប្រជាជនក្រក្រីបានកើនឡើងប្រមាណជា ១៥% ដោយសារវិបត្តិកូវីដ-១៩ បន្ទាប់ពីក្រ…

វៀតណាមគ្រោងខ្ចីបំណុលបរទេសបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីយកមករុញសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញ

ព័ត៌មាន
ដើម្បីជំរុញសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញក្រោយពីមានការយាយីដោយវិបត្តកូវីដ-១៩ ប្រទេសវៀតណាម គ្រោងនឹងពង្រីកបន្ថែមនូវកម្រិតបំណុលសាធារណៈរបស់ខ្លួន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ