វិស័យសហគ្រាស​ខ្នាតតូច និងមធ្យម

តំណាង SME បន្តជំរុញឲ្យបង្កើតតំបន់សហគ្រាសផលិតប្រមូលផ្តុំទូទាំង២៥ រាជធានី-ខេត្ត


សម្ព័ន្ធសហគ្រាសធនតូច និងមធ្យមកម្ពុជាកំពុងអនុវត្តជំរុញបង្កើតតំបន់សហគ្រាសប្រមូលផ្តុំសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលការធ្វើដូច្នេះដើម្បីជាការលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុកឲ្យទទួលបានការអនុគ្រោះពីរាជរដ្ឋាភិបាលទាំងផ្នែកពន្ធដារ ពន្ធគយ និងសាវនកម្មជាដើម ខណៈបច្ចុប្បន្នការទទួលបានការលើកទឹកចិត្តផ្នែកនេះ គឺនៅមាន កម្រិតនៅឡើយ។
គ្រាប់ស្វាយចន្ទី ជាផលិតផលកសិកម្មសក្ដានុពលសម្រាប់ការផលិតជាផលិតផលសម្រេច ដើម្បីនាំចេញ (រូបថត៖ ចាន់ មង្គល)
ដោយ
អំពី SME

លោកឧកញ៉ា តែ តាំងប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា​បានគូស​បញ្ជាក់​ប្រាប់​ភីអិនអិន​ថា សម្ព័ន្ធ​សហគ្រាស​ធុនតូច និងធម្យម​កម្ពុជា​មានគោល​បំណង​នឹងនៅតែ​ព្យាយាម​ជំរុញ​បើក​ការផ្សព្វផ្សាយ​តាម​បណ្តា​រាជធានី-ខេត្ត​ទាំង២៥ អំពីគោដៅ​បង្កើត​តំបន់​ទីតាំង​ផលិត​ប្រមូល​ផ្តុំសម្រាប់​សហគ្រាស ដោយនឹង​ត្រូវ​ចំណាយ​ជាង ១០ម៉ឺន​ដុល្លារ​សម្រាប់​ការផ្សព្វផ្សាយ​នេះ។

លោកឧកញ៉ា​បញ្ជាក់ថា គំនិត​បង្កើត​តំបន់​ផលិត​ប្រមូល​ផ្តុំនេះ​គឺចង់លើក​ទឹកចិត្ត​ដល់សហគ្រាស​ផលិត​ក្នុងស្រុក ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ឆ្នំា២០១៥ និង ២០២៥​របស់​រដ្ឋាភិបាល​ដែលបាន​អនុវត្ត​មកទាល់​នឹងពេល​នេះ​ជាង ៥ឆ្នាំហើយ ក៏ប៉ុន្តែ​យ៉ាងណា​សហគ្រាស​ផលិត​ក្នុងស្រុក​តូចតាច​ស្ថិតនៅ​ដាច់​ពីគ្នានៅ​តែទទួល​បាន​ការលើក​ទឹកចិត្ត​នៅមាន​កម្រិត​នៅឡើយ ពោលគឺ​អ្នកដែល​ទទួល​បានការ​លើកទឹកចិត្ត​កន្លង​មកទាល់​តែជាសហគ្រាស​មានការ​ចុះបញ្ជី​ត្រឹមត្រូវ និងស្ថិត​នៅក្នុង​តំបន់​ឧស្សាហកម្ម​តែប៉ុណ្ណោះ។

លោកឧកញ៉ា អះអាង​បន្តថា ការប្រមូល​ផ្តុំសហគ្រាស​ក្នុងស្រុក​នេះពិតជា​សំខាន់​ខ្លាំងណាស់​ដែលនឹង​អាចជុំរុញ​ឲ្យសេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមមួយ​កម្រិតទៀត ដែលអាច​ទប់ទាល់​នឹងបញ្ហា​ប្រឈម​សកល និងជាពិសេស​គឺការចូលរួម​បង្កើត​ការងារ​ក្នុងស្រុក​បានកាន់តែ​ច្រើន​ទៀតផង។

សូមជម្រាបថា សហគ្រាស​បច្ចុប្បន្ន​មានជាង ៥៣ម៉ឺន​សហគ្រាស​ក្នុងនោះ ត្រូវបាន​ចែកជា​៤ផ្នែក​រួមមាន​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកកម្ម និងសេវាកម្ម និងបើតាម​ក្រសួង​ឧស្សាហកម្ម​បានឲ្យ​ដឹងកាល​ពីពេលថ្មីៗ​នេះ គឺមាន​សហគ្រាស​ប្រមាណ ៨០ភាគរយ​បានចុះបញ្ជី។

លោកឧកញ៉ា​ប្តេជ្ញា​អះអាង​ជំរុញ​គម្រោងនេះឲ្យដំណើរការ​ទៅមុខ​ជានិច្ច និងជាមួយ​គ្នា​ផងដែរ​ក៏បានរៀបចំ​គម្រោង​មូលនិធិ​សម្តេចតេជោ​ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា​ដោយសំណើ​នេះបាន​ដាក់ស្នើទៅ​សម្តេច​តេជោ​រួចហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា លី ហួរ ចាប់ដៃគូជាមួយវិនិយោគិនជប៉ុន បង្កើតធនាគារពាណិជ្ជដ៏ធំមួយ

ព័ត៌មាន
បើនិយាយពីឈ្មោះ លី ហួរ មនុស្សភាគច្រើនស្គាល់ថាជា យីហោហាងលក់គ្រឿងអលង្ការ ហាងឆេងប្ដូរប្រាក់ដ៏ល្បីល្បាញបំផុតទូទាំងប្រទេស ។ ប៉ុន្ដែ ក្រៅពីអាជីវ…

ថៃបង្ហាញមហិច្ឆតានឹងចូលក្នុងចំណោមប្រទេសពាណិជ្ជកម្មកំពូលទាំង ៥ នៅអាស៊ី ត្រឹមឆ្នាំ ២០២៧

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃ បានដាក់ចេញនូវគោលដៅ ហក់ចូលក្នុងចំណោមប្រទេស កំពូលទាំង ៥ នៅអាស៊ី ដែលមានទំហំពាណិជ្ជកម្មអន្តរជាតិធំជាងគេ ក្នុងតំបន់ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ