វិស័យមីក្រូហិរញ្ញវត្ថុ

ឥណទានសងយឺតលើសពី៣០ថ្ងៃក្នុងវិស័យមីក្រូហិរញ្ញវត្ថុមកើនឡើង៩%នៅត្រីមាសទី២ ខណៈការផ្តល់ឥណទានធ្លាក់ចុះ តើមកពីមូលហេតុអ្វី?


មន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានវាយតម្លៃថា ស្ថានភាពហិរញ្ញវត្ថុក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ នៅតែរក្សាបានភាពរឹងមាំ បើធៀបនឹងត្រីមាសមុន។ តួយ៉ាងការផ្តល់ឥណទានជូនអតិថិជននៅត្រីមាសទី២នេះមានទំហំជាង៥ពាន់១រយលានដុល្លារ ធ្លាក់ចុះប្រមាណ១% ខណៈការទទួលប្រាក់បញ្ញើរអតិថិជនមានទំហំជាង២ពាន់២រយលានដុល្លារមានការកើនឡើងប្រមាណ១%ផងដែរ។ តែយ៉ាងណាចំនួនឥណទានសងយឺតលើសពី៣០ថ្ងៃ មានការកើនឡើងជាង៩%នៅត្រីមាសទី២ឆ្នាំនេះ។
វិស័យមីក្រូហិរញ្ញវត្ថុ
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានខេមបូណូមីសលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្ដល់ឥណទានជាង៥ពាន់១រយលានដុល្លារ ដល់អ្នកប្រើប្រាស់ជាង១,៥លានគណនី ដែលទំហំនេះមានការថយចុះប្រមាណជាង១% បើធៀបនឹងត្រីមាសទី១។

យ៉ាងណាមិញ នៅក្នុងរយៈពេលដូចគ្នានេះ ការទទួលប្រាក់បញ្ញើររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហាក់មានការកើនឡើងប្រមាណ១% ដោយមានទំហំប្រមាណជាង២ពាន់២រយលានដុល្លារជាមួយអតិថិជនជិត២លានគណនី។ ទន្ទឹមនេះ ចំនួនឥណទានដែលសងយឺតលើសពី៣០ថ្ងៃ មានការកើនឡើងជាង៩% បើធៀបនឹងត្រីមាសមុន។

បើតាមអ្នកជំនាញរូបនេះ កត្តាដែលជំរុញឱ្យការផ្ដល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការថយចុះនៅត្រីមាសទី២ឆ្នាំនេះ គឺដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងផ្តល់កម្ចីឱ្យអតិថិជន ដើម្បីការពាហានិភ័យនានា។ ហើយតាមរយៈការប្រុងប្រយ័ត្ននេះ ក៏នាំឱ្យអតិថិជនមិនសូវមានទំនុកចិត្តក្នុងការស្នើសុំកម្ចីយកទៅប្រើប្រាស់ផងដែរ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់មានភាពអំណោយផល។ យ៉ាងណាមិញ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចមិនទាន់ច្បាស់លាស់បែបនេះ ក៏ជំរុញឱ្យប្រជាពលរដ្ឋដាក់លុយទុកនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនជាងយកលុយទៅវិនិយោគផងដែរ ដែលជាហេតុនាំឱ្យប្រាក់បញ្ញើររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការកើនឡើងនៅត្រីមាសទី២នេះ។

ដោយឡែកចំពោះឥណទានដែលបង់យឺតលើសពី៣០ថ្ងៃមានការកើនឡើងជាង៩% នៅត្រីមាសទី២នេះ ត្រូវបានលោក កាំង តុងងី អះអាងថា គឺដោយសារសេដ្ឋកិច្ចកម្ពុជានៅតែបន្តប្រឈមនឹងបញ្ហាសកលមួយចំនួន ដែលធ្វើឱ្យកម្រិតចំណូលរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ តែយ៉ាងណាចំនួននេះ ស្ថិតក្នុងកម្រិតទាបនៅឡើយបើធៀបនឹងបណ្តាប្រទេសផ្សេងៗ។

យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះវាយតម្លៃថា ស្ថានភាពជារួមនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ នៅតែរក្សាបាននូវស្ថិរភាព និងភាពរឹងមាំរបស់ខ្លួន បើទោះបីជាមិនមានកំណើនប្រែប្រួលគួរឱ្យកត់សម្គាល់ក៏ដោយ៕

None



អត្ថបទបន្ទាប់


កម្ពុជាកំពុងសិក្សាដាក់ឱ្យប្រើយន្តការបរធនបាលកិច្ចឥណទានកាបូន ដើម្បីទាក់ទាញការវិនិយោគ

និយ័តករបរធនបាលកិច្ច និងក្រុមហ៊ុន ស្ត្រងហូល ត្រាសធី ឯ.ក. បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី ការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសសម្រាប់កា…

ថៃមានមហិច្ឆតាចង់ប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីធំបំផុតនៅអាស៊ាន

ដើម្បីសម្រេចគោលដៅដ៏មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនី (EV) ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ រដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ