វិស័យមីក្រូហិរញ្ញវត្ថុ

ទំហំឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានជាង ៩ពាន់លានដុល្លារកើន ២០%នៅឆ្នាំ២០២២


ស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ តែវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ ទាំងចំនួនគណនីអតិជន និងទំហំឥណទាន។ ជាក់ស្ដែង បើយោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅក្នុងឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា មានអតិថិជនឥណទាន ចំនួនជាង ២លានគណនី បានកើនឡើង ១០% បើធៀបនឹងឆ្នាំ២០២១ ជាមួយនឹងទំហំឥណទាន សរុបជាង ៩ពាន់លានដុល្លារ មានការកើនឡើង ២០% ធៀបនឹងឆ្នាំ២០២១។
វិស័យមីក្រូហិរញ្ញវត្ថុ

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា ដ្បិតនៅឆ្នាំ២០២២ ស្ថានភាពពិភពលោកមិនទាន់មានភាពច្បាស់លាស់ ក៏ដោយចុះ តែវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ហាក់មានសន្ទុះគួរឲ្យកត់សម្គាល់។ ក្នុងនោះ ទាំងទំហំឥណទាន និងចំនួនឥណទានអតិថិជន សុទ្ធតែកើនឡើង ដោយអតិថិជនឥណទានមាន ចំនួនជាង ២លានគណនី បានកើនឡើង ១០% បើធៀបនឹងឆ្នាំ២០២១ ជាមួយនឹងទំហំឥណទាន សរុបជាង ៩ពាន់លានដុល្លារ មានការកើនឡើង ២០% ធៀបនឹងឆ្នាំ២០២១។ ដោយឡែក សម្រាប់ប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានទំហំសរុបជាង ៤ពាន់លានដុល្លារ កើនឡើង ១៤% ធៀបនឹងឆ្នាំ២០២១ ខណៈចំនួនអតិថិជនមានចំនួនសរុបជាង ២លាន៧សែនគណនី មានការកើនឡើង ៤%។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកត់សម្គាល់ឃើញថា នៅឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញនូវសញ្ញាណវិជ្ជមាន និងបន្តរក្សាបាននូវភាពរឹងមាំ ក្រោយវិបត្តិជំងឺកូវីដ១៩ គួបផ្សំនឹងផលប៉ះពាល់ខ្លះៗ ដែលបណ្តាលមកពីសង្គ្រាមរុស្សីលើអ៊ុយក្រែន។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ វិស័យមីក្រូហិរញ្ញវត្ថុ នឹងផ្តោតអាទិភាព លើការជំរុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំងដោះស្រាយបញ្ហាប្រឈម នានា។ លើសពីនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធានាឲ្យបាននូវតួនាទីដ៏ចាំបាច់របស់វិស័យ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បើតាមការគូសបញ្ជាក់របស់លោក តុងងី បន្ទាប់ពីការរឹតបន្តឹងយន្តការរៀបចំឥណទានឡើងវិញ ដើម្បីពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឥណទានប្រឈមហានិភ័យ បានកើនឡើងដល់ ២,៥% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅដំណាច់ឆ្នាំ២០២២ បើធៀបនឹង ១,៨% ក្នុងឆ្នាំ២០២១។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី កំណើននៃឥណទានប្រឈមហានិភ័យ នេះដែរ ត្រូវបានលោក កាំង តុងងី បញ្ជាក់ថា មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។

បើតាមលោក កាំង តុងងី នៅពេលមានវិបត្តិជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលការរៀបចំឥណទានឡើងវិញនៅដើមឆ្នាំ២០២០ ដើម្បីអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជួយសម្រាលបន្ទុកសម្ពាធសាច់ប្រាក់ជូនដល់អតិថិជន។ ប៉ុន្តែ គោលនយោបាយនេះត្រូវបានរិតបន្តឹងឡើងវិញ ដើម្បីពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុទាំងមូលនៅកម្ពុជា ដូចនេះ អតិថិជន ដែលធ្លាប់ទទួលបានការរៀបចំឥណទានឡើងវិញហើយ មិនត្រូវបានអនុញ្ញាតឲ្យបន្តបន្ធូបន្ថយទៀតឡើង។ មូលហេតុនេះ ជំរុញឲ្យអតិថិជនដែលមិនមានលទ្ធភាពបង់សងត្រលប់មកវិញ នឹងត្រូវចាត់ចូលជាឥណទានមានហានិភ័យ ហើយជាលទ្ធផលឥណទានមានហានិភ័យក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងចាប់ពីដើមឆ្នាំ២០២២មក។




អត្ថបទបន្ទាប់


អ្នកជំនាញ៖ រោងចក្រអាចប្រឈមនឹងការកាត់បន្ថយម៉ោងការងារយ៉ាងហោចណាស់៦ខែទៀត

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យកាត់ដេរបានអះអាងថា ការបញ្ហាទិញផលិតផលក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជាមិនទាន់បានបង្ហាញសញ្ញាវិជ្ជមាននៅឡើយទេមកទ…

ស្ទើរមិនគួរអោយជឿ! ឯកត្តកម្មថ្មី នៃកំណត់ត្រាការលក់បានច្រើនបំផុត មិនធ្លាប់មាន របស់អ័រគីដេ ខុនដូ ក្នុងរយៈពេល ៣ ថ្ងៃកន្លងទៅ

ព័ត៌មាន
ត្រឹមរយៈពេល ៣ថ្ងៃសោះ នៃការបើកលក់ជាផ្លូវការអាគារថ្មី tower F របស់ ខុនដូ អ័រគីដេ ទទួលលទ្ធផល លើសពីការរំពឹងទុក ប្រមាណ ៥០ជាង យូនីត ត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ