វិស័យមីក្រូហិរញ្ញវត្ថុ

តើមានកត្តាអ្វីខ្លះធ្វើឱ្យទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុធ្លាក់ចុះជាង៤០% នៅឆ្នាំ២០២៣?


របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ទ្រព្យសកម្មសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះជាង៤០% នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ទោះបីទ្រព្យសកម្មមានការធ្លាក់ចុះ ក៏ដោយ តែអ្នកជំនាញក្នុងវិស័យនេះអះអាងថា ការធ្លាក់ចុះនេះមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ។ តើមានកត្តាអ្វីខ្លះធ្វើឱ្យទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុធ្លាក់ចុះជាង៤០% នៅឆ្នាំ២០២៣?
វិស័យមីក្រូហិរញ្ញវត្ថុ
ដោយ

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ការធ្លាក់ចុះទ្រព្យសកម្មជាង៤០% ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០២៣ គឺដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានវិវត្តខ្លួនទៅជាធនាគារពាណិជ្ជ។

ការណ៍នេះ តម្រូវធនាគារជាតិនៃកម្ពុជា ដកទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុដាក់ចូលទៅក្នុងទ្រព្យសកម្មបស់វិស័យធនាគារ។ បើតាមអ្នកជំនាញរូបនេះ បម្រែបម្រួលទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ មិនបានធ្វើឱ្យផលប៉ះពាល់ដល់ដំណើរការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ។ ពោលគឺបើទោះបីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានវិវត្តខ្លួនទៅជាធនាគារ មិនមែនមានន័យថា ពួកគេលែងផ្ដល់ឥណទានខ្នាតតូចនោះទេ។

​របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០២៣ មានទំហំជាង៦ពាន់៤រយលានដុល្លារធ្លាក់ចុះជិត៤១% បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះការផ្តល់ឥណទានជូនអតិថិជនក្នុងឆ្នាំ២០២៣ ធ្លាក់ចុះជិត៤៣%។ ចំណែកទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានធនាគារនៅក្នុងឆ្នាំ២០២៣ មានទំហំជាង៧៧ពាន់លានដុល្លារ មានការកើនឡើងជិត១៧%បើធៀបនឹងឆ្នាំ២០២២។

យ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនមានភាពរឹងមាំ និងធន់ជាមួយហានិភ័យនានា ដោយគ្រឹះស្ថានបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិប្រុងប្រយ័ត្ន សេចក្តីណែនាំ និងវិធានការនានា ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។

ទោះជាបែបនេះក្តី គ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុមួយចំនួន ដែលមានទំហំប្រតិបត្តិការតូចៗ នៅតែមានចំណុចខ្វះខាតពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងការអនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យមជាដើម។ ការខ្វះខាតទាំងនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយមានការតាមដាន និងវាយតម្លៃលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ប្រចាំត្រីមាសនីមួយៗ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំថៃ លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅថៃ

ព័ត៌មាន
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទៅបំពេញទស្សនកិច្…

តើពិធីបុណ្យចូលឆ្នាំចិនអាចជាឱកាសសម្រាប់កម្ពុជាទទួលបានទេសចរបរទេសបន្ថែមដែរឬទេ?

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានក្លាយជាពិធីបុណ្យមួយដ៏មានប្រជាប្រិយភាពនៅក្នុងបណ្ដាប្រទេសជាច្រើនលើពិភពលោក ដែលមានជនជាតិចិននិងអ្នកជាប់សែស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ