ឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យធនាគារ និងកំណើនអ្នកប្រើប្រាស់កើនឡើង ធនាគារក្នុងស្រុក កាន់តែច្រើនបាននិងកំពុងពង្រឹង និងពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួនកាន់តែខ្លាំង។ ជាក់ស្ដែង ធនាគារ ប្រ៊ីដ ដែលជាធនាគារពាណិជ្ជធំមួយ ស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុនយក្ស វើលដ៍ប្រ៊ីដ គ្រុប ថ្មីៗនេះ ទើបតែបានដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីរបស់ខ្លួន គឺកម្មវិធីទូរស័ព្ទដៃ BRIDGE Mobile ដែលមានមុខងារពិសេសជាច្រើនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមទូរសព្ទចល័តបានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់។
លោក Richard Liew អគ្គនាយកប្រតិបត្តិធនាគារប្រ៊ីដ បានបញ្ជាក់ថា «ចាប់តាំងពីថ្ងៃបើកដំណើរការជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ ២០២៣មក ធនាគារ ប្រ៊ីដ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាដាក់ឲ្យប្រើប្រាស់កម្មវិធីធនាគារតាមទូរសព្ទដៃ BRIDGE Mobile ឲ្យបានឆាប់បំផុត សម្រាប់បំពេញសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់។ នៅទីបំផុត ដូចការគ្រោងទុក ធនាគារ ប្រ៊ីដ បានប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធី BRIDGE Mobile ដោយជោគជ័យនៅចុងឆ្នាំ២០២៤នេះ។»
លោក Richard Liew បន្ថែមថា កម្មវិធី BRIDGE Mobile មានផ្តល់ជូននូវមុខងារដ៏សម្បូរបែប ដែលអាចឱ្យអតិថិជនគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល ដូចជា អាចបញ្ចូលលុយទូរសព្ទ, ទូទាត់ទំនិញផ្សេងៗតាមរយៈស្កេនទូទាត់តាម KHQR, ផ្ទេរប្រាក់ទៅធនាគារផ្សេងទៀតនៅក្នុងស្រុកតាមប្រព័ន្ធបាគង ឬផ្ទេរប្រាក់ទៅគណនីដទៃរបស់ធនាគារប្រ៊ីដ, ពិនិត្យមើលសមតុល្យសាច់ប្រាក់ អត្រាប្តូប្រាក់ ស្វែងរកទីតាំងសាខាធនាគារប្រ៊ីដ និងកន្លែងដាក់ម៉ាស៊ីន ATM ក៏ដូចជាកម្មវិធីផ្តល់ជូនពិសេសៗជាច្រើនទៀត។
ជាមួយគ្នានេះ លោក ភី វាសនា នាយកនាយកដ្ឋានសេវាធនាគារឌីជីថល បានគូសបញ្ជាក់ដែរថា ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ កម្មវិធី BRIDGE Mobile របស់ធនាគារ ប្រ៊ីដ បានផ្តល់ជូននូវបទពិសោធន៍សេវាធនាគារចល័ត ដែលសុវត្ថិភាព និងមានប្រសិទ្ធិភាព ព្រមជាមួយនឹងការបំពាក់នូវមុខងារបច្ចេកវិទ្យាទំនើបពង្រឹងលើផ្នែកសុវត្ថិភាពស្កេនផ្ទៃមុខ ឬម្រាមដៃជាដើម។
លោកអ្នកដែលមានគណនីធនាគារ ប្រ៊ីដ អាចទាញយកកម្មវិធីទូរសព្ទដៃចល័តរបស់ធនាគារប្រ៊ីដនៅលើកម្មវិធី Apple store និង Play Store ដើម្បីទទួលយកបទពិសោធន៍ក្នុងការប្រើប្រាស់សេវាធនាគារជំនាន់ថ្មី ដែលធ្វើឱ្យធនាគារប្រ៊ីដបន្តពង្រីកខ្លួនយ៉ាងរហ័សក្នុងវិស័យបច្ចេកវិទ្យា។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីទូរសព្ទដៃជំនាន់ថ្មីលោកអ្នកអាចចូលមកកាន់គេហទំព័រ https://shorturl.at/Sutmx