ច្បាប់គ្រប់គ្រង​ល្បែងពាណិជ្ជកម្ម

រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម


សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភា អនុម័តហើយ នៅក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ ច្បាប់នេះ នឹងរឹតបន្ដឹង ចំពោះការគ្រប់គ្រងអាជីវកម្មកាស៊ីណូ ល្បែងពាណិជ្ជកម្មផ្សេងៗទៀត បន្ទាប់ពីវានឹងត្រូវចូលជាធរមាន។
កាស៊ីណូ ណាហ្គាវើល ២ទីតាំង ក្បែរគ្នា នៅរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

សេចក្ដីថ្លែងការណ៍របស់រដ្ឋសភា ដែលបាន​ចេញផ្សាយ​បន្ទាប់ពី​សម័យប្រជុំ​លើកទី៥ នីតិកាលទី០៦ បានឲ្យដឹងថា សមាជិកសភា​ចំនួន ១១៤ រូប​ បាន​ចូលរួម​ក្នុង​សម័យ​ប្រជុំ​សភានេះ និង​បាន​អនុម័ត​ជាឯកច្ឆន្ទលើច្បាប់​គ្រប់គ្រង​ល្បែងពាណិជ្ជកម្ម​នេះ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បញ្ជាក់ថា ច្បាប់នេះ បានកំណត់​ដើមទុន​​អប្បបរមា​សម្រាប់​ការវិនិយោគ​នៅក្នុង​កាស៊ីណូ និង​ផ្ដល់​នូវវិធានការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងការ​លាងលុយ​កង្វក់ និងហិរញ្ញប្បទាន​ភេរវកម្ម។ 

សម្រាប់​ប្រទេស​កម្ពុជា កាស៊ីណូ គឺត្រូវបាន​ផ្ដល់អាជ្ញាបណ្ណ ដើម្បី​ប្រតិបត្តិការ ក្នុង​ន័យ​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ហើយ​កាស៊ីណូ មិនត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា ចូលលេងល្បែង​ស៊ីសង​នោះឡើយ។

បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ឲ្យដឹងថា គិតមក​ទល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់អាជ្ញាបណ្ណ​អាជីវកម្ម​កាស៊ីណូ​សរុបចំនួន ១៩៣ អាជ្ញាបណ្ណហើយ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងបុរី Chankiri Palm Creek ជា​គំរូ​នៃ​ការរចនា​ផ្ទះ​ដែល​“គិតគូរ​ពី​តម្រូវការ​អ្នក​រស់នៅ​ជា​ចម្បង”

ព័ត៌មាន
ស្រប​ពេល​ដែល​គម្រោងបុរី ខុនដូ និង​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ផ្សេងទៀតកំពុងរីកដុះដាលពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត នៅក្នុងប្រទេស​…

កម្ពុជា នាំចេញចេកអំបូងលឿងជាង ២៣ ម៉ឺនតោន កើនឡើង ២២៥% នៅ៩ខែឆ្នាំ២០២០

ព័ត៌មាន
រយៈពេល ៩ខែ ដំបូង នៃឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែចេកអំបូងលឿង ទៅកាន់ទីផ្សារក្រៅប្រទេសដល់ទៅប្រមាណ ២៣,៥ ម៉ឺនតោន កើនឡើងដល់ទៅ ២២៥ ភាគរយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ