ទំនិញនាំចូលពីចិនទៅអាមេរិក

តើអាមេរិកអាចនឹងបន្ធូរបន្ថយពន្ធលើទំនិញនាំចូលពីចិន ដើម្បីបន្ថយអត្រាអតិផរណា ដែរឬទេ?


សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមត្រួតពិនិត្យឡើងវិញ អត្រាពន្ធគយ ដែលខ្លូនបានដាក់ទៅលើទំនិញនាំចូលពីប្រទេសចិន។ ការចាប់ផ្តើមពិនិត្យឡើងវិញនេះ គឺត្រៀមសម្រាប់ខែកក្កដាខាងមុខ ជាពេលដែលអាមេរិកត្រូវដល់កាលបរិច្ឆេទ កំណត់អត្រាពន្ធគយសាជាថ្មី។
អាមេរិកកែប្រែកម្រិតរនាំងពន្ធគយលើទំនិញនាំចូលពីចិន?
ដោយ

ប្រការ​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នកនយោបាយ និង​អ្នកជំនាញ​សេដ្ឋកិច្ច អំពាវនាវ​ដល់​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន ឲ្យ​បន្ទាប​អត្រាពន្ធគយ​ទៅ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន ដើម្បី​កាត់​បន្ថយ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ផង និង​ដើម្បី​បន្ថយ​សម្ពាធ​អតិផរណា​ដែល​កំពុង​កើន​ខ្ពស់​នៅ​សហរដ្ឋអាមេរិក​ផង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​និយាយ​ថា ពួក​គេ​នឹង​ពិនិត្យ​មើល​ឡើង​វិញ លើ​អត្រាពន្ធ​២៥% ដែល​បាន​កំណត់​យក​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន មាន​តម្លៃ​សរុប​៥០​ពាន់​លាន​ដុល្លារ ដែល​បាន​ដាក់​ចេញ​កាលពី​រដ្ឋការ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ​។

មែនទែន​ទៅ នេះ​មិនមែន​ជា​រឿង​ចៃដន្យ ឬ​ជា​ចេតនា​ចង់​ប​ន្ថូ​រ​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​អ្វី​នោះ​ទេ​។ វិធានការ​នេះ​ត្រូវ​បាន​អនុម័ត​ក្រោម​ផ្នែក​ទី​៣១០ នៃ​ច្បាប់ពាណិជ្ជកម្ម​អា​មេ​រិ​ក​ឆ្នាំ​១៩៧៤ ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​ឡើង​វិញ អំពី​ភាព​ចាំបាច់​នៃ​រនាំង​ពន្ធគយ នៅ​រៀង​រាល់​បួន​ឆ្នាំ​ម្តង​។

យ៉ាងណា​ក៏​ដោយ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​ជូនដំណឹង​ពី​កាលបរិច្ឆេទ​ផុតកំណត់​អត្រាពន្ធ​ខាងលើ ទៅ​រោងចក្រ និង​សហគ្រាស​អា​មេ​រិ​ក ដែល​តែង​ទទួលផល​ចំណេញ​ពី​ការ​យកពន្ធ​នេះ ដើម្បី​ឲ្យ​ពួក​គេ​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បន្ត​អនុវត្ត​កម្រិត​ពន្ធ​ដដែល​។ ប្រសិនបើ​មាន​សហគ្រាស​ណាមួយ បាន​ដាក់​សំណើ នោះ​ការិយាល័យ​ពាណិជ្ជកម្ម​អា​មេ​រិ​ក នឹង​យក​សំណើ​មក​ពិចារណា​។

គួរ​ជម្រាប​ថា ការ​ពិនិត្យ​ឡើង​វិញ​នេះ ធ្វើ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ខែវិច្ឆិកា​ខាង​មុខ ស្រប​ពេល​ដែល​អតិផរណា ទំនង​នឹង​ក្លាយជា​បញ្ហា​រសើប​សម្រាប់​រដ្ឋបាល​លោក ចូ បៃ​ឌិន ដែល​ត្រូវ​ដោះស្រាយ​។ អ្នកនយោបាយ​ក្នុង​ជួរ​រដ្ឋាភិបាល​លោក​បៃ​ឌិន មួយ​ចំនួន បាន​ឆ្លៀតឱកាស​នេះ ទទូច​ឲ្យ​សេត​វិមាន គិតគូរ​បន្ថយ​កាតព្វកិច្ច​ពន្ធ​ខ្លះ​លើ​ទំនិញ​នាំ​ចូល ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​នៅ​អា​មេ​រិ​ក​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​មេ​រិ​ក លោកស្រី ចា​នេ​ត យេ​ឡេ​ន (Janet Yellen) ធ្លាប់​បាន​បង្ហើប​កាលពី​ចុង​ខែមេសា​ថា ការ​បន្ទាប​អត្រាពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន​មក​អា​មេ​រិ​ក និង​អាច​ជា​ដំណោះស្រាយ​មួយ​ឈាន​ទៅ​បន្ទាប​អតិផរណា​នៅ​ក្នុង​ប្រទេស​។

ផ្ទុយ​ទៅ​វិញ លោកស្រី ខាត​ធឺ​រី​ន តៃ​(Katherine Tai) តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក បាន​អះអាង​ផ្ទុយ​ពី​នេះ​ថា លោកស្រី​មានការ​ប្រុង​ប្រយ័ត្ន​បន្តិច ចំពោះ​ការ​ទម្លាក់​ពន្ធ​នេះ ដោយ​លោកស្រី​មើលឃើញ​ថា វា​ជា​រឿង​សំខាន់​ដើម្បី​ការពារ​ក្រុមហ៊ុន និង​ឧស្សាហកម្ម​របស់​អា​មេ​រិ​ក​។

គួរ​ជម្រាប​ថា ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង ៨,៥% នៅ​ក្នុង​ខែមីនា ដែល​ជា​ការ​កើនឡើង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុង​ក្រោយ​។ កំណើន​នេះ មួយ​ផ្នែក​ត្រូវ​បាន​ជំរុញ​ដោយ​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ពូទីន សច្ចាថាចាត់វិធានការសងសឹកពួកប្រទេសបស្ចិមលោក ជាមួយនឹងការដាក់ទណ្ឌកម្មថ្មីតបតទៅវិញ

ព័ត៌មាន
ប្រធានាធិបតីប្រទេសរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានគំរាមកាត់ផ្ដាច់ការនាំចេញ និងកិច្ចព្រមព្រៀងជាមួយពួកប្រទេសបស្ចិមលោក និងព្រមានទៀតថា នឹងដាក…

តើលោកពូទីន និងលោកម៉ាក្រុងបានជជែកពីបញ្ហាអ្វីខ្លះ ក្នុងជំនួបតាមទូរស័ព្ទនៅសប្ដាហ៍នេះ?

ព័ត៌មាន
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានចុះផ្សាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីស្ថានភាពនៅប្រទេសអ៊ុយក្រែនជាមួយបារាំងលោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ