អត្ថបទពាណិជ្ជកម្ម

អិលអូអិលស៊ី ចូលរួមសន្និសីទមីក្រូហិរញ្ញវត្ថុឆ្នាំ២០២៥ លើកកម្ពស់ភាពធន់ និងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា


ខេត្តសៀមរាប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥៖ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារ សុខា ខេត្តសៀមរាប ។
អិលអូអិលស៊ី ចូលរួមសន្និសីទមីក្រូហិរញ្ញវត្ថុឆ្នាំ២០២៥ លើកកម្ពស់ភាពធន់ និងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ដោយ
អំពី LOLC

សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទស្តីពី “បរិយាបន្នហិរញ្ញវត្ថុកម្ពុជាក្នុងបរិបទបម្រែបម្រួលជាសកល” ដែលនឹងស្វែងយល់ថាតើគ្រឹះស្ថានហិរញ្ញវត្ថុអាចបន្តជំរុញការអនុវត្តប្រកបដោយការទទួលខុសនិងបរិយាបន្នដោយរបៀបណាក្នុងការកសាងវិស័យប្រកបដោយនិរន្តរភាព និងចូលរួមចំណែកដល់សេដ្ឋកិច្ចដែលមានភាពធន់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដំណោះស្រាយប្រកបដោយនវានុវត្តន៍បន្ថែមទៀត ជំរុញការលើកកម្ពស់សិទ្ធិនិងកិច្ចការពារអតិថិជន ការទទួលខុសត្រូវផ្នែកបរិស្ថាន និងការចាប់យកគំនិតផ្តួចផ្តើមហិរញ្ញវត្ថុអាកាសធាតុ (ហិរញ្ញប្បទានបៃតង)។ បន្ថែមពីនេះផងដែរ សន្និសីទនេះ នឹងផ្តោតលើបរិយាបន្នហិរញ្ញវត្ថុក្នុងបរិបទសកលដែលកំពុងផ្លាស់ប្តូរ ជាពេលដែលហិរញ្ញវត្ថុបៃតង និងបរិយាបន្នហិរញ្ញវត្ថុ ឌីជីថលនីយកម្ម នវានុវត្តន៍ ធនធានមនុស្សជំនាន់ Gen Z និងសមភាពយេនឌ័រក្លាយជារបត់ថ្មីមួយនៅក្នុងសង្គម។

សន្និសីទនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រធានគណៈកម្មាធិការហានិភ័យ និងប្រតិបត្តិតាម និងជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ព្រមទាំងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និយ័តករមកពីក្រសួងពាក់ព័ន្ធរួមមានធនាគារជាតិនៃកម្ពុជា (NBC) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិនិយោគិនផ្សេងទៀតសរុបប្រមាណជាង ៤០០នាក់។

សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណង៖

១. កសាងមូលដ្ឋានគ្រឹះនៃទំនុកចិត្ត៖ លើកកម្ពស់ការផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវខ្ពស់ កែលម្អក្របខ័ណ្ឌការពារអតិថិជន និងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាសុខុមាលភាពអតិថិជនយូរអង្វែង និងស្ថិរភាពវិស័យ។

២. ពន្លឿនបរិវត្តកម្មឌីជីថល៖ ស្វែងយល់ពីយុទ្ធសាស្ត្រអនុវត្តជាក់ស្ដែងក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ដូចជាបច្ចេកវិទ្យា AI ការវិភាគទិន្នន័យ និងភ្លែតហ្វមឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងកាត់បន្ថយហានិភ័យក្នុងការផ្ដល់ប្រាក់កម្ចី។

៣. បញ្ជ្រាបហិរញ្ញប្បទានបៃតង៖ ផ្ដល់ផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់ការអភិវឌ្ឍ និងពង្រីកផលិតផលហិរញ្ញវត្ថុបៃតង កសាងសមត្ថភាពសម្រាប់ការគ្រប់គ្រងហានិភ័យបរិស្ថាន និងបង្កើតឱកាសថ្មីៗសម្រាប់ការវិនិយោគឆ្លាតវៃខាងផ្នែកអាកាសធាតុ។

៤. ជំរុញកិច្ចសហការក្នុងប្រព័ន្ធអេកូឡូស៊ី៖ បង្កើតបរិយាកាសសហការរវាងនិយតករ អ្នកបង្កើតគោលនយោបាយ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាជាដៃគូ ដើម្បីបន្ស៊ីកិច្ចខិតខំប្រឹងប្រែង ចែករំលែកការអនុវត្តល្អបំផុត និងបង្កើតយុទ្ធសាស្ត្រស្អិតរមួត ដែលលើកកម្ពស់ភាពធន់ជារួមនៃវិស័យហិរញ្ញវត្ថុ។

៥. បំពាក់សមត្ថភាពដល់ថ្នាក់ដឹកនាំ៖ ផ្ដល់ជូនថ្នាក់ដឹកនាំក្នុងវិស័យនូវទិន្នន័យស៊ីជម្រៅដែលអាចអនុវត្តបាន ឧបករណ៍ជាក់ស្ដែង និងទស្សនវិស័យឆ្ពោះទៅមុខ ដើម្បីជម្នះភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច សម្របខ្លួនទៅនឹងបទប្បញ្ញត្តិដែលកំពុងវិវឌ្ឍ និងចាប់យកឱកាសកំណើនថ្មីៗក្នុងបរិបទដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានដែលតែងតែបន្តខិតខំអភិវឌ្ឍសេវាកម្ម និងបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលហិរញ្ញវត្ថុសកល។ យើងជឿជាក់ថា ការអភិវឌ្ឍដំណោះស្រាយឌីជីថល និង ហិរញ្ញប្បទានបៃតង នឹងជួយបង្កើតប្រព័ន្ធហិរញ្ញវត្ថុដែលមានចីរភាព និងគាំទ្រជីវភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរនាពេលអនាគត។




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet បំបែកកំណត់ត្រារបស់ខ្លួនដែលបានបញ្ជាទិញយន្តហោះចំនួន ២២ គ្រឿងរយៈពេលតែមួយខែ ហើយបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដឹកអ្នកដំណើរនារដូវការមានតម្រូវការធ្វើដំណើរដ៏មមាញឹក

ភ្នំពេញ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានស្វាគមន៍យន្តហោះ A321neo ACF ថ្មីមួយគ្រឿង ដែលបានចុះបញ្ជី VN-A580 ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ