ហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុនកូរ៉េខាងត្បូង ដ៏ធំមួយ ស្នើដកការវិនិយោគពីគម្រោងទីក្រុងឆ្លាតវៃតម្លៃជិត១ពាន់លានដុល្លារនៅវៀតណាម


ក្រុមហ៊ុនសាជីវកម្មកូរ៉េខាងត្បូង Lotte បានស្នើសុំដកការវិនិយោគចេញពីគម្រោងទីក្រុងឆ្លាតវៃតម្លៃ៨៨៤លានដុល្លារនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយសារការពន្យារពេលបទប្បញ្ញត្តិ និងកក្តាមួយចំនួនទៀត ដែលបង្កការព្រួយបារម្ភក្នុងចំណោមវិនិយោគិន និងសមាជិកសភាកាន់តែខ្លាំងអំពីផលប៉ះពាល់សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vientamnews។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ក្រុមហ៊ុន Lotte Group របស់កូរ៉េខាងត្បូង បានស្នើសុំដកខ្លួនចេញពីគម្រោងទីក្រុងអេកូឆ្លាតវៃ ដែលមានតម្លៃ៨៨៤លានដុល្លារនៅទីក្រុងហូជីមិញ ដោយលើកឡើងពីការពន្យារពេលបទប្បញ្ញត្តិ ការកើនឡើងថ្លៃដើម និងឧបសគ្គផ្លូវច្បាប់ ដែលមិនអាចដោះស្រាយបាន ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមវិនិយោគិន និងសមាជិកសភាជាន់ខ្ពស់របស់វៀតណាម អំពីផលប៉ះពាល់សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។

គម្រោងដ៏ល្បីល្បាញនេះ ត្រូវបានអនុម័តក្នុងឆ្នាំ២០១៧ ដោយសង្ឃឹមថា នឹងក្លាយជាទីក្រុងឆ្លាតវៃដែលប្រើទុនចម្រុះជាប្រវត្តិសាស្ត្រ។ ទោះបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០២២ រួចហើយក៏ដោយ ប៉ុន្តែគម្រោងដែលមានទំហំជាង៧ហិកតាមួយនេះ មិនមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់នោះទេ។

សំណើសុំដកខ្លួនរបស់ក្រុមហ៊ុន Lotte កាលពីខែសីហា នេះធ្វើឡើងក្រោយពីមានការអនុម័តចុងក្រោយរបស់ទីក្រុងនេះអំពីតម្លៃប្រើប្រាស់ដីនៅក្នុងខែមិថុនា ដែលកំណត់យកតម្លៃ៦៧០លានដុល្លារ។ ក្រុមហ៊ុន Lotte បានអះអាងថា ការយឺតយ៉ាវក្នុងការដំណើរការវាយតម្លៃដីរបស់រដ្ឋាភិបាលបានបណ្តាលឱ្យមានការផាកពិន័យលើការទូទាត់យឺតយ៉ាវរាប់លានដុល្លារ ជាការចំណាយមួយដែលក្រុមហ៊ុននេះបាននិយាយថា វាហួសពីសមត្ថភាពរបស់ខ្លួន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ទីម័រខាងកើត ដែលត្រៀមចូលជាសមាជិកអាស៊ាន កំពុងរងបាតុកម្មយ៉ាងខ្លាំងក្លាពីក្រុមនិស្សិត

ទីម័រខាងកើត ដែលត្រៀមចូលជាសមាជិកអាស៊ានទី១១ នាពេលខាងមុខ កំពុងប្រឈមនឹងបាតុកម្មយ៉ាងខ្លាំងក្លាពីក្រុមនិស្សិត ដែលមិនពេញចិត្តនឹងការគ្រប់គ្រងស…

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភកម្មវិធីវិថីហិរញ្ញវត្ថុរដូវកាលទី 3 ដើម្បីជំរុញការយល់ដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធី វិថីហិរញ្ញវត្ថុ រដូវកាលទី 3 ដែលជាយុទ្ធនាកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ