Advertisement
Advertisement
Advertisement
កាហ្វេចិនដាក់ពាក្យក្ស័យធន​នៅអាមេរិក

ហាងកាហ្វេចិនដ៏ធំមួយ Luckin Coffee ដែលជាដៃគូប្រជែងរបស់ Starbucks បានដាក់ពាក្យក្ស័យធននៅអាមេរិក


ហាងកាហ្វេ Luckin Coffee ដែលជាយីហោរបស់ចិន និងជាដៃគូប្រជែងធំមួយរបស់ Starbucks កាលពីថ្ងៃទី ៥ ខែកុម្ភៈ បានដាក់ពាក្យក្ស័យធននៅសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុនហាងកាហ្វេនេះទទួលស្គាល់ថា ទិន្នន័យដែលបានបង្ហាញថាក្រុមហ៊ុនកាហ្វេនេះ មានការលក់រាប់រយលានដុល្លារនោះ គឺជាការក្លែងបន្លំពិតមែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ហាងកាហ្វេចិនដ៏ធំមួយ Luckin Coffee ដែលជាដៃគូប្រជែងរបស់ Starbucks បានដាក់ពាក្យក្ស័យធននៅអាមេរិក
ដោយ
Advertisement

បើតាម​ការបញ្ជាក់​របស់​ហាងកាហ្វេចិន​មួយនេះ បាន​ឲ្យដឹងថា ដំណើរការ​ដាក់ពាក្យ​ក្ស័យធននេះ ​នឹង​ធ្វើឲ្យ​រំខាន​ដល់​ដំណើរការ​ប្រតិបត្តិការ​ប្រចាំថ្ងៃ របស់​ហាងកាហ្វេ​នោះទេ ពោលគឺនៅតែ​បើកហាង​ដំណើរការ​ធម្មតា រួមទាំង​ការទូទាត់នានា​សម្រាប់​អ្នកផ្គត់ផ្គង់ អ្នកលក់ និងបុគ្គលិក​របស់ខ្លួន។

ចន្លោះពី​ខែមេសា ឆ្នាំ២០១៩ ដល់ខែមករា​ឆ្នាំ២០២០ ក្រុមហ៊ុន​កាហ្វេ Luckin បាន​ «ប្រឌិតដោយចេតនា» ថា​ការលក់រាយ​របស់ខ្លួន​មានដល់​ទៅជាង ៣០០លាន​ដុល្លារអាមរិក។ នេះបើតាម​ការអះអាង​របស់​គណៈកម្មការមូលបត្រ​សហរដ្ឋអាមេរិក។

ក្រុមអ្នក​ស៊ើបអង្កេត​របស់​ផ្សារមូលបត្រ​អាមេរិក​​បាន​និយាយទៀតថា ក្រុមហ៊ុន​ហាងកាហ្វេ​ចិន​មួយនេះ​បាន​បង្កើត​ប្រតិបត្តិការ​ក្លែងក្លាយ​ ដោយមាន​គម្រោង​ទិញ​ខុសៗគ្នា ហើយបុគ្គលិក​បាន​ព្យាយាម​លាក់បាំងការលក់​ទាំងនោះ ដោយ​បន្ថែម​ការចំណាយ​ចំនួន ១៩០​លាន​ដុល្លារ ក្នុងការ​បង្កើត​ការចំណាយ​មិនត្រឹមត្រូវ (Inflated expense) និងមានការបង្កើត​មូលដ្ឋាន​ទិន្នន័យ​ប្រតិបត្តិការ​ក្លែងក្លាយ ក៏ដូចជា​ក្លែងបន្លំ​ឯកសារ​គណនេយ្យ​ជាដើម។ 

កាលពីខែ​ធ្នូឆ្នាំ២០២០ គណៈកម្មការមូលបត្រ​អាមេរិក បាន​ចោទប្រកាន់​ក្រុមហ៊ុននេះ ពីបទ​បោកប្រាស់​វិនិយោគិន ហើយក្រុមហ៊ុននេះ ក៏បាន​យល់ព្រម​សងប្រាក់ពិន័យ​ ១៨០លាន​ដុល្លារ​អាមេរិក​ផងដែរ។ និយ័តករ​ហិរញ្ញវត្ថុ​របស់​ចិន ក៏បាន​ពិន័យ​ក្រុមហ៊ុន​កាហ្វេ Luckin និងក្រុមហ៊ុន​ចំនួន​៤៤ទៀត សរុប​ទៅមាន​តម្លៃ​ផាកពិន័យ​ ៩លាន​ដុល្លារអាមេរិក ពីបទ​ក្លែងបន្លំ​ឯកសារ​ហិរញ្ញវត្ថុ​ និងបំភ័ន្ដ​សាធារណជន។

ក្រុមហ៊ុន​មូលបត្រ​អាមេរិក​ក៏បាន​ដកឈ្មោះ​ក្រុមហ៊ុន Luckin ចេញពី​ Nasdaq ផងដែរ​កាលពីរដូវក្ដៅមុននេះ។

ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេសចិន នៅខែ​មិថុនា ឆ្នាំ២០១៧ ហាងកាហ្វេ Luckin ត្រូវបាន​គេមើលឃើញថា គឺជាដៃគូប្រជែង​ក្នុងស្រុក​ធំមួយ​ជាមួយនឹង​ហាងកាហ្វេ Starbucks របស់អាមេរិក ដោយ​ហាងកាហ្វេចិន​មួយនេះ បាន​បើកដំណើរការ​ហាង​រាប់ពាន់​កន្លែង​នៅត្រឹមតែ​រយៈពេល​២ឆ្នាំប៉ុណ្ណោះ។ នៅពេល​ដែល​ក្រុមហ៊ុន​ហាងកាហ្វេនេះ បាន​ចុះបញ្ជីផ្សារមូលបត្រ​នៅអាមេរិក នៅក្នុង​ខែ​មេសា ឆ្នាំ២០១៩ ក្រុមហ៊ុននេះ បាន​និយាយថា ខ្លួនមាន​សាខាដល់ទៅ​២.៣៧០ កន្លែង ហើយ​បានរំពឹងថា នឹង​បើក​ឲ្យបាន​២.៥០០​សាខា​បន្ថែមទៀត​នៅក្នុង​រយៈពេល​តែ១ឆ្នាំប៉ុណ្ណោះ។

កាហ្វេ Starbucks ក៏​មាន​ប្រហែល ៤ពាន់ហាង​នៅក្នុង​ប្រទេសចិន។

នៅក្នុង​ការបំពេញសុំបែបបទ​ក្ស័យធននេះ នៅជំពូកទី​១៥ ក្រុមហ៊ុន​បាន​និយាយថា ខ្លួនកំពុង​ចរចា​ជាមួយនឹង​ភាគីពាក់ព័ន្ធ​ នៅពេលដែល​ខ្លួន​ព្យាយាម​រៀបចំ​រចនាសម្ព័ន្ធ​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ។

បើទោះបីជា​មានបញ្ហា​ក្ដុងក្ដាំងកើតឡើងយ៉ាងណាក្ដី ប៉ុន្ដែ កាហ្វេ Luckin នៅតែ​ពេញនិយម​នៅក្នុងប្រទេសចិន ដោយ​ការលក់​របស់​ហាងកាហ្វេមួយនេះ​បានកើនឡើង​ជិត​៣៦% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមបាតុករមីយ៉ាន់ម៉ាស្រែកថា «យើងមិនចង់បានរបបយោធាផ្ដាច់ការទេ! យើងចង់បានប្រជាធិបតេយ្យ!»

ព័ត៌មាន
ពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណ១ម៉ឺន​នាក់បានដើរជាក្បួនដង្ហែនៅក្នុងទីក្រុងដ៏ធំជាងគេបង្អស់របស់មីយ៉ាន់ម៉ានៅថ្ងៃទី ៧ ខែកុម្ភៈ ដែលវាជាថ្ងៃទី២ហើយ ...

ថ្មីទៀតហើយពី អេស៊ីលីដា ! បើកគណនីបញ្ញើ​សំចៃ​ដោយ​មិនចាំបាច់​មាន"ប្រាក់តម្កល់ដំបូង"!

ព័ត៌មាន
លោក​អ្នក​នាង​ដែល​ប្រើ​ប្រាស់​ធនាគារ​ អេស៊ីលីដា ឥឡូវនេះ អាច​បើក​គណនី​«បញ្ញើ​សំចៃ» បាន​យ៉ាង​រហ័ស កាន់តែងាយស្រួល ហើយ​ថែមទាំង​ទទួលប...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ