វិធានការបន្ធូរបន្ថយពន្ធ​របស់រាជរដ្ឋាភិបាល

សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក្នុងខេត្ត-ក្រុងចំនួន ៧ ទទួលបានការលើកលែងពន្ធពីរាជរដ្ឋាភិបាល


យ៉ាងហោចណាស់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅក្នុងខេត្ត-ក្រុងចំនួន ៧ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសវិធានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ សម្រាប់រយៈពេល ៣ខែ ដោយគិតចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើននៅថ្ងៃនេះ។
សណ្ឋាគារសុខាភ្នំពេញ (រូបភាព៖https://www.travelweekly.com )
ដោយ

គេនៅចាំបានថា ​កាលពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅនេះ រាជរដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាសម្ដងរួចហើយ ក្នុងការលើលែងនព្ធ​ប្រចាំខែ សម្រាប់​សណ្ឋាគារ និងផ្ទះសំណាក់​ តែសម្រាបតែ​​ខេត្តសៀមរាប គឺមានការលើកលែង​ពន្ធ រយៈពេល៤ខែ រាប់ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។

ដោយឡែក សម្រាប់សេចក្ដីណែនាំថ្មីនេះ រាជរដ្ឋាភិបាល​បាន​​បន្ថែមវិសាលភាព​នៃវិធានការ​លើកលែងពន្ធនេះ ទៅដល់សណ្ឋាគារ ផ្ទះសំណាក់ រួមទាំងភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ​នៅតាមខេត្ត-ក្រុង ចំនួន ៦ ទៀត ដែលធ្វើឲ្យ​បច្ចុប្បន្ន​ខេត្ត​ក្រុងចំនួន​ ៧ ហើយ​ដែលទទួលបាន​ការលើកលែងពន្ធនេះ។ ក្នុងនោះ​រួមមាន រាជធានីភ្នំពេញ, សៀមរាប, ខេត្តព្រះសីហនុ, កែប, កំពត, ក្រុងបាវិត, និងក្រុងប៉ោយប៉ែត។ ដោយការលើកលែងពន្ធនេះ គឺមានរយៈពេល ៣ខែ គិតចាប់ពីខែ​មីនា ដល់ខែឧសភា ឆ្នាំ២០២០។

ក្នុងសេចក្ដីណែនាំនោះ បានបញ្ជាក់ទៀតថា អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិត​ប្រកាសពន្ធអាករ និងប្រើប្រាស់​ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រង​អាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ​ក្នុងអំឡុងពេល នៃការលើកលែនេះ។

សូមបញ្ជាក់ថា ការប្រកាសវិធានការជួយដល់​វិស័យឯកជននេះ គឺជា​ការសម្រេច​របស់រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់វិធានការ​បន្ថែម ជាជុំទី២ ហើយ សំដៅ​ជួយដល់វិស័យឯកជន​ ដែលទទួលរងផលប៉ះពាល់​ធ្ងន់ធ្ងរ ឲ្យបន្តរស់​បាន​ក្នុង​ពេល​ដ៏លំបាកនេះ ក៏ដូចជា​ជួយ​ដល់​កម្មករនយោជិត នៅក្នុងវិស័យពាក់ព័ន្ធផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករកម្ពុជា៖ វិធានការបិទការនាំចេញអង្ករស នឹងប៉ះពាល់ដល់ការនាំចេញអង្ករ ១០%ប៉ុណ្ណោះ

ព័ត៌មាន
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ត្រូវបិទការនាំចេញស្រូវ និងអង្ករស ដោយអនុញ្ញាតឲ្យនាំចេញតែអង្ករក្រអូ…

Covid-19 កំពុងទាញឲ្យតម្រូវការនៃវិស័យឧស្សហកម្មកាត់ដេរនៅអាស៊ី «ដួលរលំ និងការងារជាច្រើនត្រូវប្រឈមហានិភ័យ»

ព័ត៌មាន
ប្រទេសជាច្រើននៅអាស៊ី ដែលពឹងផ្អែកខ្លាំងលើវិស័យឧស្សាហកម្មកាត់ដេរសម្រាប់ការនាំចេញ កំពុងតែត្រូវប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ ក្រោយពីមានការផ្ទុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ