ទីក្រុងម៉ាកាវ

ទីក្រុងល្បែងម៉ាកាវ ទទួលបានភ្ញៀវទេសចរជិត៤សែននាក់ក្នុងរដូវកាលបុណ្យណូអែលរយៈពេល៣ថ្ងៃ


ទិន្នន័យផ្លូវការបង្ហាញថា ទីក្រុងម៉ាកាវ ដែលគេស្គាល់យ៉ាងទូលំទូលាយជារដ្ឋធានីល្បែងស៊ីសងរបស់ពិភពលោក ទទួលបានភ្ញៀវទេសចរជាង៣៦ម៉ឺននាក់អំឡុងរដូវកាលបុណ្យណូអែល រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន GGR Asia។
ទីក្រុងម៉ាកាវ
ដោយ

ទិន្នន័យបឋមពីប៉ូលិសសន្តិសុខសាធារណៈរបស់ទីក្រុងល្បែងម៉ាកាវ បានបង្ហាញថា អំឡុងរដូវកាលបុណ្យណូអែលរយៈពេល៣ថ្ងៃនេះ ក្រុងម៉ាកាវទទួលបានភ្ញៀវទេសចរសរុបជាង៣៦ម៉ឺននាក់ ដោយជាមធ្យមទទួលបានភ្ញៀវទេសចរជាង១២ម៉ឺននាក់ក្នុងមួយថ្ងៃ។ ចំនួនភ្ញៀវទេសចរជាមធ្យម ដែលទទួលបានក្នុងមួយថ្ងៃ សម្រាប់រដូវបុណ្យណូអែលនេះ គឺជាចំនួនល្អប្រសើរ បើធៀបនឹងរដូវកាលបុណ្យជាតិ រយៈពេល៨ថ្ងៃមុននេះរបស់ប្រទេសចិន ដែលទទួលបានចំនួនភ្ញៀវទេសចរច្រើនបំផុតជាមធ្យមជិត១២ម៉ឺននាក់ក្នុងមួយថ្ងៃ។

ក្នុងរយៈពេល៣ថ្ងៃអំឡុងរដូវកាលបុណ្យណូអែល ថ្ងៃសៅរ៍ ទី២៣ ជាថ្ងៃដែលក្រុងម៉ាកាវទទួលបានភ្ញៀវទេសចរច្រើនជាងគេក្នុងចំនួនជាង១៣ម៉ឺននាក់ ខណៈថ្ងៃទី២៤ ទទួលបានភ្ញៀវទេសចរជាង១២ម៉ឺននាក់ ហើយថ្ងៃទី២៥ ដែលជាថ្ងៃបុណ្យណូអែលទទួលបានភ្ញៀវទេចរជិត១១ម៉ឺននាក់។ បុណ្យណូអែល មិនមែនជាថ្ងៃឈប់សម្រាកផ្លូវការទេ នៅទីក្រុងម៉ាកាវ ប្រទេសចិន ប៉ុន្តែវាជារដូវកាលឈប់សម្រាកផ្លូវការនៅក្នុងទីក្រុងហុងកុង ដែលជាប្រភពទេសចរណ៍ដ៏សំខាន់បំផុតទី២ សម្រាប់ក្រុងម៉ាកាវ។ នៅថ្ងៃទី២៦ ខែធ្នូ គឺជាថ្ងៃឈប់សម្រាកនៅឡើយក្នុងទីក្រុងហុងកុង។

ប៉ូលិសក្រុងម៉ាកាវមិនបានបញ្ជាក់ថា ភ្ញៀវទេសចរដែលទទួលបានអំឡុងរដូវកាលបុណ្យណូអែល មានប្រភពដើមមកពីណានោះទេ។ ទោះជាយ៉ាងណា ភ្ញៀវទេសចរភាគច្រើនទៅលេងម៉ាកាវ តាមច្រកទ្វារព្រំដែនរវាងក្រុងម៉ាកាវ និងចិនដីគោក ឬស្ពានហុងកុង-ជូហាយ-ម៉ាកាវ (Hong Kong-Zhuhai-Macau Bridge)។ អ្នកតំណាងមកពីវិស័យល្បែង និងទេសចរណ៍បានប្រាប់សារព័ត៌មាន GGR Asia នៅមុនរដូវកាលបុណ្យណូអែល ថា ពួកគេរំពឹងថា នឹងមានភ្ញៀវទេសចរច្រើនទៅលេងក្រុងម៉ាកាវអំឡុងរដូវកាលបុណ្យនេះ ទោះបីជាមានអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ៕

ដោយ: សុវិទ្យា ហោ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើតម្លៃប្រេងក្នុងទីផ្សារពិភពលោកត្រូវបានព្យាករបែបណាសម្រាប់ឆ្នាំ២០២៤ ខាងមុខ?

ព័ត៌មាន
ទីផ្សារប្រេងទូទាំងពិភពលោកត្រូវបានព្យាករថា នឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ និងជួបបញ្ហាប្រឈមមួយចំនួននៅឆ្នាំ២០២៤ ខាងមុខ ហើយជាលទ្ធផលតម្លៃប្រេងមា…

ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗគ្រោងបោះទុនវិនិយោគជាង៤ពាន់លានដុល្លារនៅថៃ ក្នុងពេល៥ឆ្នាំខាងមុខ

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៥ ធ្នូ ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗនឹងបោះទុនវិនិយោគជាង៤ពាន់លានដុល្លារនៅប្រទេសថៃ ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ