វិស័យកាត់ដេរកម្ពុជា

តើវិស័យកាត់ដេរកម្ពុជាអាចនឹងធូរស្បើយឡើងវិញដែរឬទេនៅ ដំណាច់ឆ្នាំ២០២១នេះ?


វិស័យវាយនភណ្ឌកាត់ដេរ របស់កម្ពុជាស្ថិតក្នុងចំណោមវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅអំឡុងពេលកូវីដ-១៩នេះ។ ការឆ្លងរីករាលដាលកូវីដ-១៩នៅក្នុងរោងចក្រមួយចំនួន និងការតម្រូវឲ្យកាត់បន្ថយកម្លាំងពលកម្មប្រមូលផ្ដុំតិចជាងមុនបានធ្វើឲ្យរំខានដល់ខ្សែចង្វាក់ផលិតកម្ម និង ការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
កម្មកររោងចក្រ នៅម្តុំផ្លូវវេងស្រេងចេញពីធ្វើការគ្រាដែលមិនទាន់មានការបិទទ្ទប់ រូបថត៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

ជាក់ស្តែង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១​នេះ បើ​តាម​ការ​អះអាង​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បង្ហាញ​ថា​ការ​នាំ​ចេញ​របស់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា​យើង មានការ​ធ្លាក់​ចុះ ៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ យ៉ាងណា​ក៏​ដោយ​ចុះ មន្ត្រីជាន់ខ្ពស់​សមាគម​រោងចក្រ​កាត់ដេរ នៅ​តែ​មាន​ក្ដី​រំពឹង​ចំពោះ​សុខភាព​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ថា​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ចុងឆ្នាំ​នេះ​។

មន្ត្រីជាន់ខ្ពស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដោយសារ​មាន​រាំង​ខ្ចប់ នៅ​អំឡុង​ខែមេសា​ឆ្នាំ​នេះ ដើម្បី​ទប់ស្កាត់​មេរោគ​កូ​វី​ដ​-១៩ បាន​បណ្ដាល​ឲ្យ​ការ​នាំ​ចេញ​វិស័យ​កាត់ដេរ​បាន​បន្ត​ធ្លាក់​ចុះ​នៅ​ចន្លោះ​ខែ មីនា មេ​សា និង ឧសភា  ប៉ុន្តែ ដោយសារ​រដ្ឋាភិបាល​បាន​អន្តរាគមន៍​ទាន់​ពេល ធ្វើ​ឲ្យ​កម្មករនិយោជិត​រោងចក្រ​កាត់ដេរ បាន​ចូល​ធ្វើការ​វិញ ដែល​រំពឹង​ថា ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​នឹង​រក្សា​បាន​កំណើន​នៅ​ដំណាច់ឆ្នាំ​នេះ​។

លោក  កាំ​ង មូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា មក​ទល់​ពាក់កណ្ដាល​ឆ្នាំ​២០២១​នេះ ស្ថានភាព​រោងចក្រ​កាត់ដេរ​កម្ពុជា​នៅ​មិន​ទាន់​ល្អ​ប្រសើរ​នោះ​ទេ មិន​ទាន់​ល្អ​ក៏​ដោយសារ​តែ ការ​រំខាន​ដល់​ចង្វាក់​ផលិតកម្ម និង​ការ​កើតឡើង​នៃ​មេរោគ​រាតត្បាត កូ​វី​ដ​-១៩ ដែល​មិន​អាច​ទស្សន៍​ទាយ​បាន​។

ទោះបី​យ៉ាងណា ចំនួន​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅ​តែ​ខិតខំ​ជំនះ​ឧបសគ្គ​ទាំង​អស់នេះ ដោយនៅ​តែ​បន្ត​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន ខណៈ​ដែល​បច្ចុប្បន្ន មាន​ពាក់កណ្តាល​នៃ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​។ ប្រការ​នេះ ជំរុញ​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​មាន​ក្ដី​រំពឹង​ថា​វិស័យ​កាត់ដេរ​នឹង​មាន​កំណើន​ស្ទុះ​ងើបឡើង​វិញ​នៅ​ចុងឆ្នាំ​នេះ​។

លោក កាំ​ង ម៉ូ​នី​កា បន្ថែម​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​បន្ត​កែទម្រង់​បទបញ្ញត្តិ​នានា​ដើម្បី​អនុញាត​ឲ្យ​មានការ​ធ្វើតេស្ត​រហ័ស​សម្រាប់​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ដើម្បី​ទប់ស្កាត់​មេរោគ​នេះ​។ ជាង​នេះ​ទៀត​រដ្ឋាភិបាល​បាន​ជួយ​ដល់​កម្មករ​តាម​រយៈ​ឧ​ត្ថ​ម្ភ ថវិកា ក្រោម​កម្ម​វី​ធី​ការពារ​សង្គម​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​វិធានការ​ជុំ​ទី​៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​កូ​វី​ដ​-១៩ និង ជំរុញ​ការ​ស្ដារ​សេដ្ឋកិច្ច ដែល​បាន​ដាក់​ចេញ​កាលពី​ចុងខែ​មិថុនា ក៏​មានការ​ជួយ​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​រោងចក្រ​វាយ​ន​ភណ្ឌ កាត់ដេរ ដោយ​ក្នុង​នោះ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ជូន​ថវិកា​ឧបត្ថម្ភ​ចំនួន ៤០​ដុល្លារ​ក្នុង​មួយ​ខែ ចាប់ពី​ខែកក្កដា​ដល់​ខែ កញ្ញា ឆ្នាំ​២០២១ ហើយ​ម្ចាស់​រោងចក្រ​ក៏​នឹង​ត្រូវ​បន្ថែមចំនួន​៣០​ដុល្លារ​ទៀត ដូច្នេះ កម្មករនិយោជិត​ម្នាក់​ទទួល​បាន​៧០​ដុល្លារ​ក្នុង​មួយ​ខែ​។

យោង​តាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា នៅ​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២១ ដ្បិតថា​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ និង​ផលិតផល​កាត់ដេរ​មានការ​ធ្លាក់​ចុះ​ក៏​ពិតមែន ប៉ុន្ដែ ការ​នាំ​ចេញ​ទំនិញ​ក្រៅពី​ផលិតផល​សម្លៀក​បំពាក់ និង​កាត់ដេរ ពិសេស​កង់ គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក និង​ផលិតផល​កសិកម្ម​ជាដើម នៅ​តែ​បន្ដ​រក្សា​បាន​កំណើន​ល្អ ដោយ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​សរុប​ជា​រួម​របស់​កម្ពុជា​សម្រេច​បាន​ប្រមាណ​៦​ពាន់​លាន​ដុល្លារ កើនឡើង​១,៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើកគណនីធនាគារ តាមរយៈ AMK Mobile បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយមានឱកាសឈ្នះលុយ៤០ម៉ឺនរៀល!

ព័ត៌មាន
ភ្នំពេញ៖ ក្នុងអំឡុងពេល ការរាតត្បាតជំងឺកូវីដ-១៩ បើទោះជាមនុស្សគ្រប់គ្នាត្រូវរក្សាគម្លាត កាត់បន្ថយការចេញក្រៅក៏ដោយ ក៏តម្រូវការប្រើប្រាស់ សេវាហ…

ការនាំចេញរបស់កម្ពុជាទៅថៃធ្លាក់ចុះ ៣៧% នៅ៥ខែឆ្នាំនេះ កត្តាចម្បងគឺដោយសារកូវីដ-១៩

ព័ត៌មាន
ស្ថានភាពដោះដូរទំនិញរវាងកម្ពុជា និង ថៃនៅរយៈពេល៥ខែដំបូងនៅឆ្នាំ២០២១នេះ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ជាក់ស្ដែង ទឹកប្រាក់នៃការដោះដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ