ការបង់ពន្ធ

មេពន្ធដារថា ក្រុមហ៊ុនផលិតស្រាបៀរ Heineken Cambodia ជាអ្នកបង់ពន្ធច្រើនជាងគេបំផុតនៅកម្ពុជា


ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើទស្សនកិច្ចមកកាន់ក្រុមហ៊ុន HEINEKEN Cambodia ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមដាក់ឱ្យដំណើការឧបករណ៍វាស់ចំណុះស្រាបៀរ របស់រោងចក្រផលិតស្រាបៀរមួយនេះ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើទស្សនកិច្ចមកកាន់ក្រុមហ៊ុន HEINEKEN Cambodia
ដោយ

ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ការជ្រើសរើសក្រុមហ៊ុន HEINEKEN Cambodia មុនគេដើម្បីដាក់ដំណើរការឧបករណ៍វាស់ចំណុះនេះ ព្រោះតែក្រុមហ៊ុន HEINEKEN Cambodia គឺជាប្រភពចំណូលពន្ធច្រើនជាងគេបំផុតនៅកម្ពុជា។

ឯកឧត្តម គង់ វិបុល បានកោតសរសើរ ដល់ក្រុមហ៊ុន HEINEKEN Cambodia សម្រាប់ការធ្វើជាគំរូ ក្នុងការអនុលោមតាមតម្រូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការដំឡើងឧបករណ៍ដ៏សមស្របមួយនេះ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុន HEINEKEN Cambodia ចំពោះការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈការបង់ពន្ធនេះ។

ជាមួយគ្នានេះ លោក Chung Wah Samson Wong អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា វាជារឿងធម្មតាទៅហើយ ដែលក្រុមហ៊ុន HEINEKEN Cambodia ព្យាយាមអនុលោមតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងតម្លាភាព និងការប្រមូលប្រាក់ចំណូលពន្ធប្រកបដោយប្រសិទ្ធភាព។ អគ្គនាយករូបនេះ បានបន្តថា ក្រុមហ៊ុនលោកពិតជាមានកិត្តិយសបំផុត ដែលត្រូវបានទទួលស្គាល់ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថាជាអ្នកបង់ពន្ធធំទី១នៅក្នុងប្រទេស។ ដោយឡែក ការចូលរួមចំណែករបស់ក្រុមហ៊ុនចំពោះពន្ធ គឺគ្រាន់តែជាមធ្យោបាយមួយប៉ុណ្ណោះ ក្នុងចំណោមមធ្យោបាយជាច្រើន ដែលក្រុមហ៊ុន HEINEKEN Cambodia ជួយដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ 

ក្រុមហ៊ុន HEINEKEN Cambodia មានវត្តមានក្នុងប្រទេសកម្ពុជា ស្ថិតក្រោមឈ្មោះក្រុមហ៊ុន CBL ចាប់តាំងពីឆ្នាំ១៩៩៤មក។ ក្រុមហ៊ុន HEINEKEN Cambodia បានវិនិយោគទឹកប្រាក់ជាង២៣០លានដុល្លារអាមេរិក ទៅលើរោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុន ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ព្រមទាំងផ្ដល់ការងារជូនប្រជាជនកម្ពុជា ប្រមាណ ១២ម៉ឺននាក់ ។

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ផលិតស្រាបៀរចំនួន ៥ម៉ាកក្នុងប្រទេសកម្ពុជា ដោយគោរពតាមបទដ្ឋានគុណភាពខ្ពស់បំផុត ដែលផលិតចេញពីគ្រឿងផ្សំធម្មជាតិ១០០% ពីរោងចក្រក្នុងស្រុក។ ផលិតផលស្រាបៀររបស់ក្រុមហ៊ុន HEINEKEN Cambodia នៅកម្ពុជា រួមមាន៖ ស្រាបៀរ Heineken,ស្រាបៀរ ABC, ស្រាបៀរ Tiger និង Tiger Crystal, ស្រាបៀរ Anchor និង Anchor White និងស្រាបៀរ Gold Crown ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស ប៊ី អាយ លី ហួរ បើកសាខាខេត្តកំពង់ធំ ដើម្បីគាំទ្រដល់អាជីវកម្មតូចនិងមធ្យម

ព័ត៌មាន
នេះជាធនាគារ អេស ប៊ី អាយ លី ហួរ សាខាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាខេត្តសេដ្ឋកិច្ចដ៏សំខាន់មួយនៃភាគកណ្ដាលប្រទេសកម្ពុជា ។

ក្រុមហ៊ុនផលិតរថយន្តធំៗគ្រោងបង្កើនចំណាយជាង ៥០០ពាន់លានដុល្លារលើផលិតកម្មរោងចក្រ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនក្នុងពិភពលោក បានបង្ហាញផែនការចំណាយដ៏ច្រើនសម្បើមថ្មីមួយ ក្នុងទំហំទឹកប្រាក់ជាង ៥០០ពាន់លានដុល្លារអាមេរិក លើការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ