ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗចាប់ផ្ដើមបោះទុនពង្រីកគម្រោងថ្មីៗ ជាមួយក្ដីរំពឹងទីផ្សារនឹងប្រសើរឡើងនៅឆ្នាំនេះ


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗមួយចំនួនចាប់ផ្ដើមបោះទុនវិនិយោគលើគម្រោងថ្មីៗរបស់ខ្លួន នៅដើមឆ្នាំ២០២៥នេះ បន្ទាប់ពីកត់សម្គាល់ឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ចាប់ផ្ដើមមានសម្ទុះរើបខ្លួនឡើងវិញជាបណ្ដើរៗហើយ និងរំពឹងថា ឆ្នាំ២០២៥នេះទីផ្សារនឹងកាន់តែល្អប្រសើរថែមទៀត ខណៈរាជរដ្ឋាភិបាលថ្មីៗនេះ ក៏បានដាក់ចេញនូវយន្ដការជាបន្តបន្ទាប់ដើម្បីជួយជំរុញវិស័យអចលនទ្រព្យផងដែរ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ
ដោយ

ជាក់ស្ដែង បុរីវិមានភ្នំពេញ របស់លោកអ្នកឧកញ៉ា លី ហួរ នៅថ្ងៃទី ១៥ ខែមករា នេះ បានសម្ពោធបុកគ្រឹះសាងសង់គម្រោងលំនៅដ្ឋានដ៏ប្រណីតថ្មីមួយទៀត នៅក្នុងតំបន់តាមបណ្ដោយផ្លូវ ជាសុផារ៉ា និងរំពឹងថា ទទួលបានការគាំទ្រច្រើនពីអតិថិជន។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងទី១៧ របស់បុរីវិមានភ្នំពេញ ផាឡេស លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប បានលើកឡើងថា ការបើកលក់គម្រោងថ្មីរបស់បុរីវិមានភ្នំពេញនាពេលនេះ គឺបន្ទាប់ពីបានមើលឃើញពីស្ថានភាពងើបឡើងវិញជាបណ្ដើរៗនៃវិស័យអចលនទ្រព្យ ក៏ដូចជាការលូតលាស់ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយវាក៏ស្របទៅនឹងផែនការពង្រីកប្រតិបត្តិអាជីវកម្មរបស់ក្រុមហ៊ុននៅឆ្នាំនេះផងដែរ។

គម្រោងទី១៧របស់បុរីវិមានភ្នំពេញ ផាឡេស ដែលទើបបើកការដ្ឋានសាងសង់ថ្មីនេះ ត្រូវបានលោកអ្នកឧកញ៉ា លី ហួរ អះអាងថា គឺជាប្រភេទលំនៅដ្ឋានប្រណីត ដែលមានចំនួនផ្ទះសរុបត្រឹមតែ ១៧ខ្នងផ្ទះប៉ុណ្ណោះ ដោយតម្លៃមានចាប់ពីរង្វង់៣លានដុល្លារអាមេរិកឡើងទៅ ហើយអ្វីដែលជាលក្ខណៈពិសេសរបស់គម្រោងនេះ គឺមានការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសន្ដិសុខ សុវត្ថិភាពសម្រាប់អ្នករស់នៅយ៉ាងកក់ក្ដៅបំផុត។

បើតាមការគូសបញ្ជាក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរនៅកម្ពុជាលោកអ្នកឧកញ៉ា លី ហួរ ការដាក់ចេញនូវគោលនយោបាយ និងយន្ដការគាំទ្រជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការជួយដល់អ្នកអភិវឌ្ឍន៍ និងអ្នកទិញអចលនទ្រព្យ ក៏ជាកាតាលីករដ៏សំខាន់ដែលនឹងជួយស្ដារ និងជំរុញដល់កំណើននៃវិស័យអចលនទ្រព្យនៅឆ្នាំ២០២៥ នេះផងដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី និងធនាគារជាតិបានជួបប្រជុំគ្នាជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលជួយឲ្យអ្នកទិញផ្ទះ ដែលបង់រំលស់ជាមួយនឹងម្ចាស់បុរី អាចបង្វែរការបង់រំលស់ជាមួយធនាគារវិញ ក្នុងអត្រាការប្រាក់ទាបជាងមុន។ កត្តានេះ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញថា វាគឺជាការជួយសម្រាលបន្ទុករបស់អ្នកទិញ ហើយក៏នឹងជំរុញដល់កំណើនទីផ្សារឲ្យកាន់តែមានភាពរស់រវើកជាងមុនផងដែរ៕

អត្ថបទ និងរូបភាព ខេមបូណូមីស




អត្ថបទបន្ទាប់


បើកទំព័រឆ្នាំថ្មី! លោកអ្នកឧកញ៉ា លី ហួរ សម្ពោធបើកការដ្ឋានសាងសង់គម្រោងលំនៅឋានដ៏ប្រណីត មានតម្លៃចាប់ពី ៣លានដុល្លារឡើងទៅ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗមួយចំនួន ចាប់ផ្ដើមបោះទុនវិនិយោគលើគម្រោងថ្មីៗ របស់ខ្លួន នៅដើមឆ្នាំ២០២៥នេះ បន្ទាប់ពីកត់សម្គាល់ឃើញថា វិស័យស…

ការដាក់សម្ពោធសំបកកង់ម៉ាក BFGoodrich ដែលកាន់តែមានគុណភាពខ្ពស់ជាងមុន All-Terrain T/A KO3

សំបកកង់ម៉ាក BFGoodrich ត្រូវបានបង្កើតនិងធ្វើការអភិវឌ្ឍន៍ជាសំបកកង់ដែលប្រើប្រាស់លើគ្រប់ស្ថានភាពផ្លូវចាប់តាំងពីឆ្នាំ១៩៧៦។ ហើយឥឡូវនេះ ម៉ាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ