អត្ថបទ​ក្រុមហ៊ុន

ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក


បុរី ហ្គោលដេន ផាក បានចាប់ផ្ដើមបើកសម្ពោធសាងសង់គម្រោង ដឹណេតឆឺរ៉ល ជាគម្រោងសហគមន៍ធម្មជាតិបែបបៃតងមួយលើផ្ទៃដីសរុប 60ហិកតា នៅថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2021 នេះតទៅហើយ។ ក្នុងកម្មវិធីបើកសម្ពោធការដ្ឋានសាងសង់នេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់បុរី ហ្គោលដេន ផាក និងភ្ញៀវកិត្តិយស។
ដោយ

គម្រោង ដឹណេតឆឺរ៉ល គឺស្ថិតនៅជាប់ផ្លូវជាតិលេខ 6A គល់ស្ពានទី9 ដោយលោកអ្នកគ្រាន់តែចំណាយពេលធ្វើដំណើរត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង 12នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ 

ដើម្បីជាការអបអរ ពិធីសម្ពោធបើកការសាងសង់គម្រោង ដឹណេតឆឺរ៉លនេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃរហូតដល់ USD 10,800 សម្រាប់ការទិញផ្ទះនៅគម្រោង ដឹណេតឆឺរ៉ល ពេញមួយខែ គិតចាប់ពីថ្ងៃ ទី04 ធ្នូ 2021 រហូតដល់ថ្ងៃ ទី04 មករា 2022។

ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក

លោកអ្នកនឹងទទួលបាននូវបទពិសោធរស់នៅក្នុងសហគមន៍ដែលច្រើនសម្បូរបែប ក្នុងផ្ទៃដីសរុប 60ហិកតា រួមជាមួយសួនធម្មជាតិដ៏ធំ ទំហំរហូតដល់ 4.5ហិកតា រួមមានក្លិបហៅស៍ អាងហែលទឹកធំខាងក្រៅ ផ្លូវសម្រាប់រត់ ក្លឹបហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេង។  

គម្រោង ដឹណេតឆឺរ៉ល ជាសហគមន៍ធម្មជាតិបែបបៃតង ល្អសម្រាប់ការរស់នៅក្នុងបរិកាសបែបថ្មី មានបរិស្ថានពោរពេញដោយភាពស្រស់ស្រាយបែបធម្មជាតិ រួមទាំងភាពទាក់ទាញ និងភាពស៊ីវីល័យ គួរឱ្យចង់រស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសង្គម និងស្ថិតក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង មានទន្លេអមសងខាងដែលនឹងបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។ 

ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក

បន្ថែមឱ្យកាន់តែសម្បូរបែប មានច្រើនជម្រើសសម្រាប់លោកអ្នកដែរមានបំណងចង់មករស់នៅក្នុងបុរី ហ្គោលដេន ផាក មានជាប្រភេទផ្ទះដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហូមអហ្វីស  ដែលពេញនិយម និងទាន់សម័យសម្រាប់ការរស់នៅ។

លំនៅឋាននីមួយៗ ត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗមានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះការសាងសង់ផ្ទះ។

ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក

ម្ចាស់គម្រោងមួយនេះ មានបទពិសោធក្នុងការសាងសង់បុរីអស់រយៈពេលជាង 10ឆ្នាំ មកហើយ។ គ្រប់ការសាងសង់តែងតែផ្ដល់ជូននូវ គុណភាពរឹងមាំ សេវាកម្មល្អ សោភ័ណភាពប្រណិតភាព និងសុវត្ថិភាពពេញលេញ រួមជាមួយនឹងបរិស្ថានស្អាតស្រស់បំព្រង ធ្វើឱ្យអតិថិជនទទួលបាននូវការរស់នៅប្រកបដោយភាព ស្រស់ ស្រឡះ ធម្មជាតិ។  

បច្ចុប្បន្ននេះលោកអ្នកអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ។

ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់៖

- លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
- ហ្វេសប៊ុកផេក: https://m.facebook.com/boreygoldenpark/
- តេឡេក្រាម: https://t.me/boreygoldenpark
- អ៊ីនស្ដាក្រាម: https://instagram.com  
- ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural

ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក



អត្ថបទបន្ទាប់


ស្រាបៀរ ANGKOR LAGER ឧបត្ថម្ភព្រឹត្តិការណ៍សំខាន់ៗនៅឯមហោស្រពសិល្បៈអន្តរជាតិអង្គរក្នុងខេត្តសៀមរាប

ព័ត៌មាន
ស្រាបៀរ Angkor Lager កំពុងតែឧបត្ថម្ភដល់ព្រឹត្តិការណ៍សំខាន់ៗនៅមហោស្រពសិល្បៈអន្តរជាតិអង្គរក្នុង ខេត្តសៀម ក្នុងគោលបំណងលើកកម្ពស់សិល្បៈកម្ពុជា ក…

អ្នកជំនាញ សង្ឃឹមថា គម្រោងកំពង់ផែទឹកជ្រៅតម្លៃ ២០០លានដុល្លារនៅខេត្តព្រះសីហនុនឹងជួយដោះស្រាយបញ្ហាដឹកជញ្ជូន

ព័ត៌មាន
គម្រោងកំពង់ផែទឹកជ្រៅដំណាក់កាលទី១ នៅខេត្តព្រះសីហនុ ដែលបានពន្យារពេលសាងសង់រហូតដល់ឆ្នាំ២០២២នោះ កំពុងរៀបចំនីតិវិធី និងការដេញថ្លៃជាអន្តរជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ