សេដ្ឋកិច្ចអាស៊ាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ប្រទេសខ្លួនមានសក្ដានុពលខ្ពស់ក្នុងការក្លាយជាយក្សសេដ្ឋកិច្ច


នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអះអាងថា ប្រទេសរបស់ខ្លួនមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយជាយក្សសេដ្ឋកិច្ចនៅក្នុងតំបន់។ សម្រាប់នាយករដ្ឋមន្ត្រីរូបនេះជំហានដំបូង គឺម៉ាឡេស៊ីត្រូវតែរក្សាជំហរជាប្រទេសពាណិជ្ជកម្ម និងបើកចំហសម្រាប់ការវិនិយោគ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama។
សេដ្ឋកិច្ចអាស៊ាន
ដោយ

លោក អាន់វ៉់ា អ៊ីហ្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានថ្លែងដោយចំហរអំពីចេតនា និងបំណងរបស់លោកនៅក្នុងការប្រែក្លាយប្រទេសម៉ាឡេស៊ី ដែលមានប្រជាពលរដ្ឋប្រមាណជា ៣៤លាននាក់ ឱ្យក្លាយជាប្រទេសមហាសេដ្ឋីសេដ្ឋកិច្ចនៅក្នុងតំបន់។ លោកបានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីត្រូវតែរក្សាជំហរជាប្រទេសពាណិជ្ជកម្ម និងបើកចំហរសម្រាប់ការវិនិយោគ។ ជាមួយគ្នានេះលោកបានបង្ហាញការប្តេជ្ញាថា រដ្ឋាភិបាលនឹងគាំទ្រការវិនិយោគពីបរទេស ជាពិសេសពីសហរដ្ឋអាម៉េរិក។

ក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ លោក អាន់វ៉ា បានបង្ហើបថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាមួយចំនួន ដើម្បីបន្តអនុវត្តវិធានការចាំបាច់ ដើម្បីធានាថា ម៉ាឡេស៊ីនៅតែមានការប្រកួតប្រជែង និងបន្តរីកចម្រើន។ លោកបានអះអាងថា ម៉ាឡេស៊ី មានកម្លាំងពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីអំណោយផលសម្រាប់ផលិតកម្មបន្ទះសៀឃ្វីអេឡិចត្រនិក ហើយបច្ចុប្បន្នខ្លួនកំពុងជំរុញទៅមុខយ៉ាងលឿនលើបញ្ហាការផ្លាស់ប្តូរថាមពលរបស់ខ្លួន។

លោកបានកត់សម្គាល់ថា ឧបទ្វីបប៉េណាំង គឺជាឧទាហរណ៍ដ៏ល្អមួយអំពីរបៀបដែលការវិនិយោគពីអ្នកវិនិយោគបរទេស ដែលកំពុងតែផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់ប្រទេស។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គុណសម្បត្តិអាចមើលឃើញតាមរយៈការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាព។

លោក បានបន្តថា ទោះបីជាមានការកើនឡើងការវិនិយោគពីអឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់ និងហូឡង់ ព្រមទាំងប្រទេសចិនក៏ដោយ ក៏សហរដ្ឋអាម៉េរិក គឺជាអ្នកវិនិយោគធំជាងគេនៅម៉ាឡេស៊ី និងចង់ឲ្យមានការវិនិយោគរបស់អាម៉េរិកមកកាន់តែច្រើនថែមទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ ច្រានចោលការរិះគន់ ដែលថា សំណើបង្កើនកូតា និងរយៈពេលកាន់កាប់ខុនដូសម្រាប់ជនបរទេស ជាការលក់ជាតិ

លោក ស្រ៊ីថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ការកែសម្រួលលក្ខខណ្ឌលើការកាន់កាប់ ឬអភិវឌ្ឍន៍គម្រោងខុនដូនៅប្រទេសថៃ មិនមែនជាការលក់ដី ឫ…

ក្រុមហ៊ុន Tesla នឹងប្រមូលយករថយន្ត Cybertruck ត្រឡប់មកវិញ ក្រោយមានបញ្ហាផ្លិតទឹក

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញរបស់អាម៉េរិក Tesla គ្រោងប្រមូលរថយន្ត Cybertruck ត្រឡប់មកវិញ ដើម្បីក្រោយមានបញ្ហាផ្លិតទឹក និងបញ្ហាបា្លស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ