វិស័យវាយនភណ្ឌ

វៀតណាម កំណត់គោលដៅនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ដល់ទៅ៤៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤


សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម (VITAS) និយាយថា កាលពីឆ្នាំ២០២៣ កន្លងទៅ ការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់របស់ខ្លួនមានទំហំប្រមាណ៤០ពាន់លានដុល្លារ ដោយធ្លាក់ចុះជាង៩% ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ នេះ សមាគមបានកំណត់គោលដៅនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ឱ្យឈានដល់ទំហំ៤៤ពាន់លានដុល្លារអាម៉េរិក។
វិស័យវាយនភណ្ឌ
ដោយ

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម (VITAS) បានកំណត់គោលដៅរកប្រាក់ចំណូលឱ្យបាន៤៤ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់នៅឆ្នាំ២០២៤ នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ លោក វូ ដឹក យ៉ាង (Vu Duc Giang ) ប្រធានសមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បាននិយាយថា នៅឆ្នាំ២០២៣ កន្លងទៅ នេះ ចំណូលពីការនាំចេញត្រូវបានប៉ាន់ប្រមាណថាឈានដល់ប្រមាណជា៤០ពាន់លានដុល្លារ គឺធ្លាក់ចុះប្រហែលជាង៩% បើធៀបនឹងឆ្នាំ២០២២។

លោក យ៉ាង បាននិយាយថា ស្ថិតក្នុងគ្រាដែលពិភពលោកទទួលរងផលប៉ះពាល់ជាសកលពីវិបត្តិកូវីដ-១៩ និងបញ្ហាសារពើភ័ណ្ឌដ៏ធំដោយសារតម្រូវការធ្លាក់ចុះ ការសម្រេចបានការនាំចេញក្នុងទំហំប្រមាណ៤០ពាន់លានដុល្លារ នេះគឺចាត់ទុកជាជោគជ័យដ៏ធំទៅហើយដែលបង្ហាញពីការខិតខំប្រឹងប្រែងដ៏ល្អរបស់សហគមន៍ធុរកិច្ចរបស់វៀតណាម។

លោកបានបន្ថែមថា នៅឆ្នាំ២០២៣ វៀតណាម បាននាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរចូលទៅកាន់ប្រទេស និងដែនដីសរុបចំនួន១០៤។

យោងតាមសមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានឱ្យដឹងថា សហរដ្ឋអាម៉េរិក នៅតែជាប្រទេសនាំចូលផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាម ដ៏ធំបំផុតជាមួយនឹងទំហំជាង១១ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសជប៉ុន ក្នុងទំហំប្រហែល៣ពាន់លានដុល្លារ កូរ៉េខាងត្បូង ប្រមាណ២,៤៣ពាន់លានដុល្លារ និងសហភាពអឺរ៉ុប ទាំងមូលក្នុងទំហំ២,៩ពាន់លានដុល្លារ៕

ដោយ: សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនៅឆ្នាំ២០២៣ មិនអាចគ្រប់តាមផែនការ?

ព័ត៌មាន
ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា នៅតែមានកម្រិតទាប បើទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជានៅមួយរយៈពេលចុ…

វិស័យប្រដាល់ Muay Thai ជោគជ័យខ្លាំងនៅអាម៉េរិក ដោយក្លឹបប្រដាល់នេះរីកដូចផ្សិតកើនដល់ជិត២ពាន់ក្លឹប

ព័ត៌មាន
វិស័យប្រដាល់ មួយថៃ (Muay Thai) កំពុងក្លាយជាកីឡាដ៏ពេញនិយមមួយនៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយក្លឹប ឬ សាលាបង្ហាត់ប្រដាល់ មួយថៃ (Muay Thai)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ