ផលិតផលដែក

ម៉ាឡេស៊ី ដាក់ពន្ធលើផលិតផលដែក និងដែកថែបនាំចូលពីប្រទេសនៅអាស៊ីធំៗ៤ ដើម្បីប្រឆាំងការលក់បង្ខូចថ្លៃ


ក្រសួងពាណិជ្ជកម្មរបស់ម៉ាឡេស៊ី បានដាក់ពន្ធប្រឆាំងការលក់បង្ខូចថ្លៃបណ្តោះអាសន្នលើផលិតផលដែក និងដែកថែប ដែលនាំចូលពីប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ហើយគ្រោងនឹងអនុវត្តជាផ្លូវការនៅរង្វង់ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ផលិតផលដែក
ដោយ

ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី បានអះអាងនៅដើមសប្តាហ៍នេះថា ម៉ាឡេស៊ី​បានសាកល្បងយកពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃចន្លោះពី២,៥២% ដល់៣៦,៨០% លើផលិតផលដែក និងដែកថែប ដែលនាំចូលពីប្រទេសចិន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង ដែលអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា សម្រាប់រយៈពេល១២០ថ្ងៃ។

ក្រសួងនេះបានបន្ថែមថា ការសម្រេចចិត្តជាចុងក្រោយលើការយកពន្ធប្រឆាំងការលក់បង្ខូចថ្លៃជាបណ្ដោះអាសន្ននេះនឹងធ្វើឡើងនៅត្រឹមថ្ងៃទី១០ ខែឧសភា ខណៈដែលមតិកែលម្អលើការកំណត់ពន្ធជាបឋមនេះអាចត្រូវបានធ្វើនៅត្រឹមថ្ងៃទី២០ ខែមករា។

ការសម្រេចចិត្តយកពន្ធនេះបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតដែលបានចាប់ផ្តើមធ្វើក្នុងខែសីហា លើផលិតផលមកពីប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ក្រោយរដ្ឋាភិបាលបានទទួលញត្តិពីផលិតករក្នុងស្រុកដោយពួកគេបានអះអាងថា ផលិតផលដែកនាំចូលត្រូវបានដាក់លក់នៅក្រោមតម្លៃទីផ្សារនៅក្នុងប្រទេសទាំងបួននេះ ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មផលិកដែកនៅម៉ាឡេស៊ី។

ដោយឡែក មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ បាននិយាយថា ការនាំចេញដែកថែបរបស់ឥណ្ឌា ទំនងជាមិនរងផលប៉ះពាល់ពីពន្ធប្រឆាំងការលក់បង្ខូចថ្លៃនេះនោះទេ ព្រោះបរិមាណនាំចេញរបស់ឥណ្ឌា ទៅកាន់ប្រទេសម៉ាឡេស៊ី មានកម្រិតទាបខ្លាំងណាស់។

ការនាំចេញដែករបស់ឥណ្ឌា ទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០២៣ និង២០២៤ មានចំនួន៣ម៉ឺន៦ពាន់តោន ធ្លាក់ចុះ៧៨% បើធៀបនឹងឆ្នាំ២០១៩ និង២០២០ ហើយថា ទោះជាពន្ធប្រឆាំងការលក់បង្ខូចតម្លៃនេះនឹងប៉ះពាល់ដល់ពាណិជ្ជកម្មទ្វេភាគីក៏ពិតមែន ប៉ុន្តែវាទំនងជាមិនប៉ះពាល់ដល់ការនាំចេញដែករបស់ទីក្រុងញូវដេលីទាំងមូលនោះទេ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅលើពិភពលោកកាត់បន្ថយទុនវិនិយោគរហូតដល់ជាង៩ពាន់លានដុល្លារ?

ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេទាំង១០ នៅលើពិភពលោក បានកាត់បន្ថយទំហំវិនិយោគរហូតដល់ជាង៩ពាន់លានដុល្លារពីផែនការវិនិយោគរបស់ខ្លួន ដោយសារតម្…

លោក យូន ព្រមចូលខ្លួនឱ្យមន្ត្រីស៊ើបអង្កេតចាប់ខ្លួន ដើម្បីបញ្ចៀសការបង្ហូរឈាម

ទីបំផុតមន្ត្រីស៊ើបអង្កេតកូរ៉េខាងត្បូងនៅថ្ងៃទី១៥ ខែមករា បានចាប់ខ្លួនលោក យូន សុកយ៉ូល ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែង ដើម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ