តម្លៃប្រេងឥន្ធនៈនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈ ៤សេនបន្ថែម


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារ ៤សេន បន្ថែមទៀតក្នុងមួយលីត្រ ដោយវាបានធ្វើឲ្យតម្លៃប្រេងសាំងធម្មតា ដែលនឹងលក់លើទីផ្សារចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែឧសភានេះ នឹងត្រូវលក់ក្នុងតម្លៃ ២.៥០០ រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូ នឹងត្រូវលក់ក្នុងតម្លៃ ២.៥០០ រៀលក្នុងមួយលីត្រ។ តម្លៃប្រេងឥន្ធនៈ ដែលបានសម្រេចចុងក្រោយនេះ គឺមានទាបជាងតម្លៃប្រេង ដែលផ្អែកតាមតម្លៃមធ្យមលើទីផ្សារអន្តរជាតិ ដែលត្រូវបានកំណត់។ នេះបើតាមការអះអាងរបស់ក្រសួងពាណិជ្ជកម្ម។
សកម្មភាពចាក់ប្រេងរថយន្ដ (www.moneycrashers.com)
ដោយ

ការធ្លាក់ចុះតម្លៃប្រេងនៅលើទីផ្សារនាពេលនេះ ត្រូវបាន​គេមើលឃើញថា គឺដោយសារតែ​ឥទ្ធិពល​នៃការផ្ទុះ​ឡើង​ជំងឺកូវីដ-១៩​ ដែលកំពុង​រីក​រាលដាល​ពេញពិភពលោក​ធ្វើឲ្យ​ការប្រើប្រាស់​ប្រេង​ន្ធនៈ​ក្នុងការធ្វើដំណើរ​ត្រូវបាន​កាត់បន្ថយ។

នៅក្នុងលិខិតមួយ​របស់​​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី ១៨ ខែឧសភានេះ អំពីតម្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថាននីយ​បាន​គូសបញ្ជាក់ថា​ ស្របតាម​ការសម្រេច​របស់​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច តេជោ ហ៊ុនសែន ដោយបានឲ្យ​មាន​ការបញ្ចុះតម្លៃ​ប្រេងនៅ​កម្ពុជា ចំនួន ៤សេនដុល្លារក្នុងមួយលីត្រ គិតចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដោយសាំង​ធម្មតា​ត្រូវលក់​​តម្លៃ ​២.៥០០​រៀល​ក្នុងមួយលីត្រ និងម៉ាស៊ូត​លក់ក្នុង​តម្លៃ២.៣០០​រៀល ក្នុងមួយលីត្រ។

ការសម្រេច​ឲ្យមានការ​បញ្ចុះតម្លៃ​ប្រេង​ឥន្ធនៈពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជានេះ គឺមាន​ទាប​ជាង​តម្លៃ​ ដែល​ផ្អែកតាម​តម្លៃមធ្យម​លើទីផ្សារ​អន្តរជាតិ​ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃទី១៦ ដល់ថ្ងៃទី​៣១ ឧសភា កំណត់ដោយ​ក្រសួង​ពាណិជ្ជកម្មថា នឹងត្រូវលក់​សម្រាប់​សាំងធម្មតា​ថ្លៃ​២.៦៦០រៀល និងម៉ាស៊ូត ២.៤៦០​រៀល​ក្នុងមួយលីត្រ។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការធ្លាក់ចុះថ្លៃ​ប្រេងឥន្ធនៈ​នៅតាមស្ថានីយ​នាពេលនេះ គឺដើម្បីជួយ​សម្រួល​ដល់ជីវភាព​ប្រជាជន និងដោយមាន​ចូលរួម​ចំណែក​ពីក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅកម្ពុជា ទើបប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​លក់រាយ ៤សេនដុល្លារ​ក្នុងមួយលីត្រ​បន្ថែមទៀត។

លើសពីនេះទៀត​ ការធ្លាក់ចុះតម្លៃ​ប្រេងនៅ​កម្ពុជានេះដែរ ក៏ដោយសារតែ​ថ្លៃប្រេង​នៅលើទីផ្សារ​ពិភពលោក​កំពុងធ្លាក់ចុះ ព្រោះតែកា​រផលិត​កើនឡើង តែតម្រូវការ​នៃការប្រើប្រាស់​ត្រូវបាន​កាត់បន្ថយ​ដោយសារតែ​ការផ្ទុះឡើង​នៃជំងឺ​កូវី-ដ១៩។

គួរជម្រាបថា ជំងឺកូវីដ-១៩​បានធ្វើឲ្យ​រោងចក្រធំៗ​ជាច្រើន​នៅប្រទេស​ចិនផ្អាក​ដំណើរការ ហើយក្រុមហ៊ុន​យន្តហោះធំៗ នៅលើពិភពលោក​កាត់បន្ថយ​ជើង​ហោះហើរ ព្រោះតែ​មិនសូវ​មានអ្នកធ្វើដំណើរ ខណៈសាលារៀន​បិទទ្វារ ហើយប្រជាជន​ភាគច្រើន​មិនចេញពីផ្ទះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋថៃសម្រុកចេញដើរកម្សាន្តតាមផ្សារទំនើប និងភោជនីយដ្ឋាន ក្រោយពីរដ្ឋាភិបាលអនុញ្ញាតឲ្យបើកឡើងវិញ

ព័ត៌មាន
ក្រោយពីកូវីដ-១៩ មានការធូរស្បើយ​ជាងមុន រដ្ឋាភិបាលថៃអនុញ្ញាតឲ្យផ្សារទំនើប និងភោជនីយដ្ឋាន បើកដំណើរការឡើងវិញ ក្នុងនោះ គេសង្កេតឃើញពលរដ្ឋថៃជ…

Thai Airways កំពុងខិតទៅរកការប្រកាសក្ស័យធន ដើម្បីស្ដារនីតិសម្បទាអាជីវកម្ម

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways International Plc កំពុងបោះជំហានខិតទៅរកការរៀបចំរចនាសម្ព័ន្ធឡើងវិញ តាមរយៈការប្រកាសក្ស័យធនដោយត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ