ស្ថានភាពឆ្លងរីករាលដាលកូវីដ-១៩នៅអាស៊ាន

ស្ថានភាពឆ្លងរីករាលដាលកូវីដ-១៩នៅអាស៊ាន ដែលអ្នកគួរដឹង


ទោះបីជាមានការចាក់វ៉ាក់កូវីដ១៩ជូនពលរដ្ឋជាច្រើននៅក្នុងតំបន់អាស៊ាន ក្ដី ក៏កូវីដ-១៩ នៅតែបន្តអុកឡុក និងរីករាលដាលប្រទេសក្នុងតំបន់អាស៊ានដដែល។ យ៉ាងណាគេសង្កេតឃើញថា នៅរយៈពេល២សប្ដាហ៍ចុងក្រោយនេះ ស្ថានភាពកូវីដក្នុងតំបន់អាស៊ានបានបង្ហាញសញ្ញាថមថយចុះបន្តិចហើយ គ្រាន់តែតួលេខអ្នកឆ្លងក្នុងប្រទេសតំបន់អាស៊ានខ្លះស្ថិតនៅចំនួនមួយខ្ពស់ដដែល។ តើប្រទេសណាខ្លះក្នុងតំបន់អាស៊ានដែលមានអាត្រាឆ្លងខ្ពស់ជាងគេ?
ទោះបីជាមានការចាក់វ៉ាក់កូវីដ១៩ជូនពលរដ្ឋជាច្រើននៅក្នុងតំបន់អាស៊ាន ក្ដី ក៏កូវីដ-១៩ នៅតែបន្តអុកឡុក និងរីករាលដាលប្រទេសក្នុងតំបន់អាស៊ានដដែល

យើងផ្តើមទៅមើលកូវីដ១៩នៅម៉ាឡេស៊ីមុនគេ ! 

ការឆ្លងកូវីដនៅម៉ាឡេស៊ី នៅតែហក់ឡើងខ្លាំងដដែល ក្រសួងសុខាភិបាលគ្រោងនឹងចេញសេណារីយ៉ូណែនាំឱ្យពលរដ្ឋធ្វើតេស្តមេរោគកូវីដ-១៩ដោយខ្លួនឯងជាប្រចាំតែម្តង។

ជារួមប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន ជាប្រទេសមួយដែលមានករណីឆ្លងកូវីដ ច្រើនជាងគេក្នុងតំបន់អាស៊ាន ហើយបើគិតត្រឺមថ្ងៃទី ២ ខែកញ្ញា ម៉ាឡេស៊ីមានអ្នកឆ្លងថ្មីចំនួនជិត ១ម៉ឺន ៩ពាន់នាក់ និង អ្នកស្លាប់ចំនួនជិត ៣០០នាក់ ដែលធ្វើឱ្យអ្នកឆ្លងសរុមក្នុងប្រទេសនេះកើនឡើងរហូតដល់ប្រមាន ១លាន ៨សែននាក់ និងអ្នកស្លាប់សរុបជិត ១ម៉ឺន ៧ពាន់នាក់។

ជាមួយនឹងចំនួនអ្នកឆ្លងយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ក្រសួងសុខាភិបាលម៉ាឡេស៊ីថ្មីៗនេះគ្រោងនឹងចេញការណែនាំឱ្យពលរដ្ឋត្រូវធ្វើតេស្តរកមេរោគដោយខ្លួនឯងជាប្រចាំ។ រដ្ឋមន្ត្រីសុខាភិបាល លោក Khairy Jamaluddin បាននិយាយថាគោលនយោបាយនេះគឺជាជម្រើសមួយប្រសិនបើរដ្ឋាភិបាលមិនបានចេញច្បាប់កាតព្វកិច្ចសម្រាប់ចាក់វ៉ាក់សាំង។ រដ្ឋមន្ត្រីសុខាភិបាល និយាយថា យើងនឹងចេញនូវគោលនយោបាយធ្វើតេស្តថ្នាក់ជាតិ ដោយសង្ឃឹមថាវានឹងជួយដល់អ្នកដែលបដិសេធមិនចាក់វ៉ាក់សាំង និង អ្នកមិនអាចចាក់វ៉ាក់សាំង។មកដល់ពេលនេះ ពលរដ្ឋម៉ាឡេស៊ីបានចាក់វ៉ាក់សាំងចំនួន១ដូសប្រមាណជិត ២០លាននាក់ និង គ្រប់ ២ដូស ចំនួនជាង ១៥លាននាក់។ បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។

ក្រុមគ្រូពេទ្យម៉ាឡេស៊ីកំពុងយកសំណាកកូវីដពីពលរដ្ឋម៉ាឡេស៊ី

យើងក្រឡេកទៅមើលប្រទេសថៃក្បែរខាងកម្ពុជាឯណោះវិញ ឃើញថា នៅមិនទាន់ស្រាកស្រាននៅឡើយទេ ខណៈអ្នកឆ្លងថ្មីនៅតែខ្ពស់ដដែល !

ទោះបីរលកឆ្លងមានការធ្លាក់ចុះពី ២ម៉ឺនករណី មកនៅត្រឹមជាង១ម៉ឺនករណីក្នុងមួយថ្ងៃក្តីក៏ចំនួននេះនៅតែខ្ពស់ដដែល បើប្រៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានផ្សេងលើកលែងតែម៉ាឡេស៊ី។

ជាក់ស្ដែង បើគិតត្រឹមថ្ងៃទី២ ខែកញ្ញានេះ អ្នកឆ្លងថ្នីមានចំនួនជិត ១ម៉ឺន ៥ពាន់នាក់ ខណៈអ្នកស្លាប់មានដល់ជាង ៣រយនាក់។ នេះបើតាមទិន្ន័យពីក្រសួងសុខាភិបាលថៃ។

ទោះបីជា ប្រទេសថៃកំពុងលង់ខ្លួនជ្រៅក្នុងវិបត្តិកូវីដ-១៩ក៏ដោយ ប្រទេសនេះបានប្រកាសថា នឹងចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដល់ប្រជាជនរបស់ខ្លួនប្រហែល ៣ លាននាក់នៅខែកញ្ញាខាងមុខនេះដែរហើយ ដោយក្នុងនោះថៃបានជ្រើសយក វ៉ាក់សាំង ប្រភេទ AstraZeneca និង Pfizer ដើម្បីប្រើប្រាស់ជាដូសជំរុញ។ ដោយឡែក គិតត្រឹមថ្ងៃទី៣០ ខែសីហា អ្នកចាក់វ៉ាក់សាំង១ ដូសមានប្រមាណ ២៣ លាននាក់ ក្នុងនោះអ្នកចាក់គ្រប់២ដូសមានចំនួនប្រហែល ៧លាននាក់។

យើងបន្តទៅមើលប្រទេសវៀតណាមក្បែរខាងកម្ពុជាយើងនេះដែរ កំពុងមានការផ្ទុះឆ្លងឡើងកាន់តែខ្ពស់នៃការឆ្លងកូវីដ ស្របពេលដែលអត្រាអ្នកបាត់បង់ការងារកើនដល់ ៦២%។

ក្រមគ្រូពេទ្យកំពុងតែពិនិត្យសំណាករបស់ប្រជាជន ក្នុងប្រទេសថៃ

យើងបន្តទៅមើលប្រទេសវៀតណាមក្បែរខាងកម្ពុជាយើងនេះដែរ កំពុងមានការផ្ទុះឆ្លងឡើងកាន់តែខ្ពស់នៃការឆ្លងកូវីដ ស្របពេលដែលអត្រាអ្នកបាត់បង់ការងារកើនដល់ ៦២%។

ទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានសង្កេកឃើញថា ជាតំបន់ក្រហមដែលមានការឆ្លងរីករាលច្រើនជាហគេបំផុត។  ខណៈនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទីក្រុងហូជីមិញត្រូវបានរាយការណ៍មានអ្នកឆ្លងក្នុងរង្វង់ ៥ពាន់នាក់ក្នុងមួយថ្ងៃ ទន្ទឹមនេះវៀតណាមនៅថ្ងៃទី១ ខែសីហា បានកត់ត្រាពីចំនួនអ្នកឆ្លងថ្មីប្រមាណ ១ម៉ឺនករណី ហើយអ្នកស្លាប់ថ្មី ជាង ៨០០នាក់ ដែលតួលេខនេះ ធ្វើឲ្យអ្នកឆ្លងសរុបនៅវៀតណាម បានកើនឡើងដល់ជាង ៤៧ ម៉ឺននាក់ ខណៈអ្នកស្លាប់សរុបមានប្រមាណ ១ម៉ឺននាក់។

ជុំវិញវិបត្តិកូវីដនៅវៀតណាមបានធ្វើឱ្យពលរដ្ឋវៀតណាមជាច្រើនបានបាត់បង់ការងារ ដោយសារវិធានការរឹតត្បឹតកាន់តែខ្លាំងឡើងៗ។ ជាក់ស្ដែងតាមការធ្វើសម្រង់មតិមនុស្សជិត ៧ម៉ឺននាក់ បានបង្ហាញថាមានអ្នកបាត់បង់ការងាររហូតទៅដល់ ៦២%។ ខណៈមនុស្សជាង ៣៨%នៅតែមានការងារធ្វើ ហើយភាគច្រើនពួកគេធ្វើការពីផ្ទះ។ ចំណែកអ្នកផ្សេងទៀតធ្វើការក្រៅម៉ោង ឬ ស្នាក់នៅក្នុងរោងចក្ររបស់ពួកគេ។

សូមរំលឹកថា វៀតណាមទើបតែទទួលបានវ៉ាក់សាំងពីសហរដ្ឋអាមេរិក១លានដូសបន្ថែម ចំពេលដែលវៀតណាមកំពុងខ្វះខាតវ៉ាក់សាំង។ តាមរយៈវៀតណាមអាចនឹងពន្លឿនការចាក់វ៉ាក់សាំងជួនប្រជាជនខ្លួនកាន់តែលឿន។ គិតត្រឹមថ្ងៃទី៣១ ខែសីហា នៅវៀតណាមមានអ្នកបានចាក់វ៉ាក់សាំង ១ ដូសមានប្រមាណ ១៧លាននាក់ ក្នុងនោះអ្នកចាក់គ្រប់ ២ដូសមានចំនួនប្រហែល ២លាន ៦សែននាក់។

ស្ថានភាពវិបត្តិកូវីដ-១៩ នៅប្រទេសវៀតណាមពេលនេះកំពុងតែមានការរីករាតត្បាតកាន់តែខ្លាំង

យើងទៅមើលប្រទេសឥណ្ឌូនេស៊ីឯណោះវិញ អត្រាអ្នកឆ្លងមានការធ្លាក់ចុះគួឱ្យកត់សម្គាល់ មកត្រឺមតែជាង ១ម៉ឺនករណីក្នុងមួយថ្ងៃ

ប្រទេសឥណ្ឌូនេស៊ីនជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ានហើយបើគិតត្រឹម ថ្ងៃ ទី១ ខែកញ្ញា ឥណ្ឌូនេស៊ីមានអ្នកឆ្លងកូវីដ១៩សរុបចំនួនជាង ៤ លាន ១ សែន នាក់ ស្លាបបាត់បង់ជីវិត ជាង ១ សែន ៣ ម៉ឺននាក់ ខណៈ ចំនួនឆ្លងថ្មីមានជាង ១ ម៉ឺននាក់ ក្នុងមួយថ្ងៃ នេះជាចំនួនមួយដែលធ្លាក់ចុះគួរឱ្យកត់សម្គាល់ បៀធៀបនៅនឹងខែមុនៗមានជាង ៣ទៅ៤ម៉ឺនករណីក្នុងមួយថ្ងៃ។

ក្រោយករណីឆ្លងកូវីដ១៩នៅឥណ្ឌូនេស៊ីបានថយចុះ រដ្ឋាភិបាលប្រទេសមួយនេះ បានផ្តើមបើកសាលារៀនឡើងវិញ ព្រមទាំងបានអនុញ្ញាតឲ្យសិស្សានុសិស្សចូលមករៀននៅក្នុងថ្នាក់ឡើងវិញជាបណ្តើរៗហើយ ចាប់ពីថ្ងៃច័ន្ទទី ៣០ ខែសីហា ឆ្នាំ២០២១នេះតទៅ ដោយភ្ជាប់មកជាមួយនូវវិធានការណ៍ការពារតឹងរឹងផងដែរ។

ប៉ុន្តែកាលវិភាគសិក្សាគឺមានត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ខណៈថ្ងៃដែលនៅសេសសល់ គឺទុកសម្រាប់ការជូតសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ រីឯចំនួនសិស្សនៅក្នុងថ្នាក់ក៏ត្រូវកំណត់នៅសល់ត្រឹមតែ៥០%ប៉ុណ្ណោះក្នុងមួយថ្នាក់។

ការវាស់កម្តៅប្រជាជន នៅក្នុងប្រទេសឥណ្ឌូនេស៊ី

ចំណែកឯករណីឆ្លងថ្មីនៅកម្ពុជាឯណេះវិញ ក៏មានភាពធូរស្បើយផងដែរ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃធ្លាក់ចុះមកនៅត្រឹមតែជាង៤០០ក្នុងមួយថ្ងៃប៉ុណ្ណោះ

បើយើងក្រឡែកទៅមើលកាលពីប៉ុន្មានខែមុន កម្ពុជាមានករណីឆ្លងខ្ពស់ជិត១ពាន់ករណីក្នុងមួយថ្ងៃឯណោះ តែបច្ចុប្បន្ននេះ កម្ពុជាធ្លាក់ចុះមកនៅត្រឺម ៤ ទៅ៥ រយករណីប៉ុណ្ណោះ។ ជាក់ស្ដែងនៅថ្ងៃទី២ ខែសីហា នេះ កម្ពុជារកឃើញករណីឆ្លងតែ ៤១៦ ករណីនិងស្លាប់ ១២នាក់។ ទន្ទឹមនេះ កម្ពុជាជាប់ឈ្មោះនៅលេខរៀងទី២ បន្ទាប់ពីសឹង្ហបុរីជាប្រទេសសម្រេចបានការចាក់វ៉ាក់សាំងច្រើនជាងគេក្នុងតំបន់អាស៊ាន។

ដំណើរការចាក់វ៉ាក់សាំងដុសជំរុញឬដូសទី៣របស់កម្ពុជា - Xinhua

សូមជម្រាបថា ប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី១ ខែកញ្ញា មានប្រជាជនប្រមាណជាង ៨ លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ២ដូសស្មើនឹងប្រមាណ ៩៣% នៃផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ពេញវ័យ ១០ លាននាក់ និងអ្នកចាក់វ៉ាក់សាំងដូសជំរុញមានជាង ៦សែននាក់៕

អត្ថបទ៖ ស៊ើង និមល់

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើចរន្ដទិញទំនិញតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ហក់ឡើងខ្លាំងកម្រិតណាក្នុងអំឡុងពេលវិបត្តិកូវីដ-១៩?

ព័ត៌មាន
ចាប់តាំងពីមានជំងឺកូវីដ១៩មក ប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរឹតបន្តឹតក្នុងការធ្វើដំណើរ និងដើរហើរប្រចាំថ្ងៃ ស្ថិតក្នុងកាលទេសៈដ៏លំបា...

សម្ដេច ហ៊ុន សែន៖ កម្ពុជាបើកចំហជានិច្ចសម្រាប់បណ្ដាប្រទេស និងវិស័យឯកជន ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

ព័ត៌មាន
ដើម្បីចូលរួមដោះស្រាយបញ្ហាថាមពល អាកាសធាតុ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានការប្ដេជ្ញាចិត្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ