ពលរដ្ឋម៉ាឡេស៊ី

ប្លែក! ពលរដ្ឋនៅម៉ាឡេស៊ី លាងលុយកខ្វក់ តាមរយៈការដាំទុរេន


ធ្លាប់តែឮការលាងលុយកខ្វល់តាមរយៈការវិនិយោគលើអចលនទ្រព្យ ការទិញរបស់ប្រណីតៗ និងភាគហ៊ុនជាដើម ប៉ុន្តែនៅម៉ាឡេស៊ីឯណោះវិញមានករណីលាងលុយកខ្វក់តាមរយៈការដាំដុះទុរេន ដោយអ្នកប្រព្រឹត្តខុសប្រឈមនឹងការជាប់ពន្ធនាគារ១៥ឆ្នាំ និងបង់សំណងស្មើនឹង៥ដងបើធៀបនឹងចំនួនលុយ ដែលពួកគេរកបានពីសកម្មភាពខុសច្បាប់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ពលរដ្ឋម៉ាឡេស៊ី
ដោយ

កសិករដាំទុរេន៤នាក់ នៅរដ្ឋប៉ាហាង (Pahang) ប្រទេសម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ពាក់ព័ន្ធនឹងប្រាក់ប្រមាណ១៣ម៉ឺន៣ពាន់ដុល្លារអាម៉េរិក រកបានពីការលក់ផ្លែទុរេនដែលដាំដោយខុសច្បាប់។ បុរសទាំង៤នាក់ខាងលើនេះ បានបដិសេធថា ខ្លួនគ្មានទោសពៃរ៍នោះទេ។ ទោះជាយ៉ាងណា អាជ្ញាធរម៉ាឡេស៊ី អះអាងថា ពួកគេបានប្រព្រឹត្តបទល្មើសលាងលុយកខ្វក់តាមរយៈការលក់ទុរេនដោយខុសច្បាប់ ដោយសារទុរេន ដែលពួកគេលក់នោះត្រូវបានដាំនៅលើដីរដ្ឋ និងតំបន់ព្រៃអភិរក្ស។

អាជ្ញាធរម៉ាឡេស៊ី និយាយថា កសិករដាំទុរេនទាំងនេះប្រមូលលុយបានរហូតដល់ទៅប្រមាណ ១៣ម៉ឺន៣ពាន់ដុល្លារអាម៉េរិក ពីការលក់ទុរេនខុសច្បាប់ ដែលបានប្រព្រឹត្តនៅចន្លោះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

ប្រសិនបើតុលាការរកឃើញថា ពួកគេពិតមានមានទោសដូចការចោទប្រកាន់មែន កសិករដាំទុរេនទាំងនេះប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ និងពិន័យជាប្រាក់យ៉ាងហោចណាស់ស្មើនឹង៥ដង នៃចំនួនប្រាក់ដែលពួកគេទទួលបានពីសកម្មភាពខុសច្បាប់។

ក្រុមអ្នកស៊ើបអង្កេតមកពីគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានរកឃើញថា កសិករមួយចំនួនបានប្រើប្រាស់បណ្តាញលាងលុយកខ្វក់ ដើម្បីបង្វែរប្រាក់ចំណេញពីចម្ការទុរេន Musang King ដែលទន្ទ្រានលើដីរដ្ឋ និងតំបន់ដីព្រៃអភិរក្សដោយខុសច្បាប់។

សូមបញ្ជាក់ថា ការធ្វើស្រែចម្ការខុសច្បាប់លើដីរដ្ឋ និងតំបន់ដីព្រៃឈើអភិរក្សនៅតែរីករាលដាលក្នុងរដ្ឋប៉ាហាង (Pahang) ជាកន្លែងដែលអាជ្ញាធរនិយាយថា ផ្ទៃដីជាង១ម៉ឺន៤ពាន៥០០

ហិកតាត្រូវបានកាន់កាប់ដោយខុសច្បាប់សម្រាប់ដំណាំផ្សេងៗដូចជាទុរេន ដូងប្រេង និងកៅស៊ូជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឥណ្ឌា ដាក់មហិច្ឆតាក្លាយជាប្រទេសអ្នកផលិតកប៉ាល់ដឹកទំនិញដ៏ធំ ដើម្បីប្រជែងជាមួយចិន កូរ៉េ និងជប៉ុន ដែលជាបងធំក្នុងឧស្សាហកម្មនេះ

ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ទៅជាង ១,៤ពាន់លាននាក់ បានដាក់មហិច្ឆតាក្លាយប្រទេសអ្នកផលិតកប៉ាល់ដឹកទំនិញដ៏ធំ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ